ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម រៀម ការពារ​ខ្លួន ក្រោយ​រង​ការ​រិះ​គន់​រឿង​​ច្នៃ​មកុដ​អប្សរា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រង​ការ​រិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន ហើយ​ទទូច​ឲ្យ​មាន​ចំណាត់ការ​ពី​ក្រសួង​វប្បធម៌ ចំពោះ​ការ​ច្នៃ​ម៉ូ​ដ​មកុដ​អប្សរា​ពាក់​ឲ្យ​បុរស​មក លោក​ឯម រៀម អ្នកជំនាញ​ច្នៃ្ន​ម៉ូ​ដ​បាន​បកស្រាយ​បញ្ជាក់​ជា​ការ​ឆ្លើយ​តប និង​ការពារ​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រង​ការ​រិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន ហើយ​ទទូច​ឲ្យ​មាន​ចំណាត់ការ​ពី​ក្រសួង​វប្បធម៌ ចំពោះ​ការ​ច្នៃ​ម៉ូ​ដ​មកុដ​អប្សរា​ពាក់​ឲ្យ​បុរស​មក លោក​ឯម រៀម អ្នកជំនាញ​ច្នៃ្ន​ម៉ូ​ដ​បាន​បកស្រាយ​បញ្ជាក់​ជា​ការ​ឆ្លើយ​តប និង​ការពារ​ខ្លួន ។

បើ​យោង​តាម​ការ​សរសេរ​រៀបរាប់​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឯម រៀម កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា «​មកុដ​អប្សរា ពាក់​បាន​ទាំង​បុរស​ទាំង​ស្ត្រី ហើយ​អប្សរា​ក៏​មាន​២​ប្រភេទ​ដែរ ដោយ​ការ​មើលឃើញ​នៅ​តាម​សសរ​ពេជ្រ​នៃ​ប្រាសាទបាយ័ន គឺ​មិន​មាន​ដើមទ្រូង ធំ​ៗ​ដូច​ស្ត្រី​ទេ ថែម​ទាំង​មាន​ស្លៀក​ប៉ឹង​ដោយ​មិន​មាន​ស្លៀកសំពត់ ដូច​នេះ​ហើយ​តាម​ការ​មើលឃើញ គឺ​អប្សរា មាន​ទាំង​បុរស មាន​ទាំង​ស្ត្រី ។

នាកាល​នោះ​ឆ្នាំ​១៩៩៧​ដោយសារ​ការងារ ឱ្យ​ក្រុមហ៊ុន គឺ​ការងារ​ដំបូង​របស់ខ្ញុំ​គឺ​គូរ​ប្លង់​តំបន់​ប្រា​ទ គឺ​គូរ​ដោយ​ដៃ សម្រាប់​អ្នក​ទេសចរណ៍ ហើយ​នៅ​ឆ្នាំ​នោះ​តំបន់​ប្រាសាទ​ខ្លះ​នៅ​មាន​គ្រាប់​មីន និង​ព្រៃ ក្រាស់​ៗ និង​មាន​បន្លា តែ​ខាង​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ចូល​ទៅ​ដើម្បី​ឱ្យ​ដឹង​អំពី​ទំហំ និង​ឈ្មោះ​នៃ​ប្រាសាទ ។ កំពុង​តែ​ជិះ​ម៉ូតូ​(​ម៉ូតូ​ជួល​គេ​)​ស្រាប់តែ​ម៉ូតូ​ធ្លាយ​ដោយសារ​មុត​បន្លា​ពេល​នោះ​ក៏​អូស​ម៉ូតូ​ចេញពី​ព្រៃ​តែ​ម្នាក់ឯង ហើយ​ស្ងាត់ មាន​អារម្មណ៍​​ព្រឺរោម ។

អូស​ម៉ូតូ​ចេញ​ផុត​ពី​ព្រៃ ឃើញ​អ៊ំ​ម្នាក់​ជិះ​កង់ ហើយ​សួរ​រក​កន្លែង​ប៉ះ​កង់​ម៉ូតូ គាត់​ប្រាប់​ថា មាននៅ​មុខ​ប្រាសាទបាយ័ន ។ ពេល​រង់ចាំ​នៃ​ការ​ប៉ះ​កង់​ម៉ូតូ ក៏​ដើរ​ចូល​ទស្សនា​ខាងក្រៅ​នៃ​ប្រាសាទ​បាយ​ន័ ពេល​នោះ​ហើយ​ដែល​បានឃើញ​អប្សរា​នៅ​លើស​សរ​ពេជ្រ​អត់​មាន​ដើមទ្រូង ធំ​ៗ ហើយ​មាន​ស្លៀក​ប៉ឹង និង​លើកជើង ខ្ពស់​ៗ មិន​ដូច​ជា​អប្សរា​នៅ​ប្រាសាទ​អង្គរតូច​ទេ គឺ​មាន​ដើមទ្រូង ធំ​ៗ និង​មាន​ស្លៀកសំពត់ ។ ពី​ពេល​នោះ​ក៏​គិត​ថា​អប្សរា​គឺ​មាន អប្សរា​ប្រុស និង​អប្សរា​ស្រី ហើយ​តាំងពី​ពេល​នោះ​មក​មានចិត្ត​ស្រឡាញ់ មកុដ​អប្សរា កាលណា​ឃើញ​មកុដ​មិត្តភក្តិ តែងតែ​ខ្ចី​គេ​ពាក់​ថតរូប​លេង ។

ដូចនេះ​ហើយ​ខ្ញុំ​តែ​តែង​ឱ្យ​តម្លៃ​នៃ​មកុដ​អប្សរា ដែល​បុព្វបុរស​យើង​បាន​ច្នៃ​ម៉ូ​ដ​មកុដ​នេះ​ទុក​ឱ្យ គឺ​បន្ត​ប្រើប្រាស់​ឱ្យ​អស់ពី​លទ្ធភាព ដែល​អាច​ធ្វើ​ទៅ​បាន និង​បង្ហាញ​ដល់​យុវជន ឱ្យ​បាន យល់​កាន់តែ​ច្បាស់​នៃ​គ្រឿង​សិល្បៈ​ខ្មែរ​បុរាណ ។

ជនបរទេស​ភាគច្រើន​គិត​ថា ខ្មែរ​យក​គ្រឿង​សិល្បៈ​ថៃ​យក​មក​ប្រើ ដោយសារ​ខ្មែរ​មាន តែ​មិន​បង្ហាញ បើ​បាន​បង្ហាញ​មាន​តែ​នៅ​លើ​ឆាក​ជា​លក្ខណៈ VIP ។ បើ​ទោះជា​មាន​ឯកសារយោង​មក​ជាមួយ​យ៉ាងណា​គ៏​ដោយ ក៏​មាន​អ្នក​ទទួលយក​មិន​បាន ។

សូម​ជួយ share ដើម្បី​ឱ្យ​បាន​ដល់​អ្នក​ដែល​មាន​ខួរ​ជា​ថ្មពិល​ដែល​ថា មកុដ​អប្សរា ពាក់​បាន​តែ​ស្ត្រី សូម​បើកភ្នែក ធំ​ៗ​មើល ហើយ​បើ​អ្នក​ពិការ​ភ្នែក​ក៏​មាន​ដៃ​ស្ទាប​ដែរ គឺ​អប្សរា​នៅ​តាម​សសរ​ពេជ្រ​នៃ​ប្រាសាទ​បាយ​ន័ គឺ​អត់​មាន​ដើមទ្រូង ធំ​ៗ​ដូច​ស្ត្រី​ទេ​ឱ្យ​សំប៉ែត ហើយ​ស្លៀក​ប៉ឹង លើកជើង​ឡើង​កន្ធែក មិន​ដែល​មាន​ស្ត្រី​ឯណា លើកជើង ម្ល៉ឹង​ៗ បើ​ទោះបី​នៅ​ក្នុង​ល្ខោន​រឿង​រាមកេរ្តិ៍ គឺ​មាន​តែ​តួអង្គ​យក្ស និង​តួ​ស្វា និង​តួ​ព្រះ​រាម និង​ព្រះ​លក្ស្មណៈ ទេ​ដែល​រាំ​លើកជើង​បែប​នេះ ។ អ៊ីចឹង​តាម​ការ​មើលឃើញ​តាម​សិលា​ច​រឹក​អប្សរា គឺ​មាន​ទាំង​បុរស​មាន​ទាំង​ស្ត្រី »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ