ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់គុក​បណ្ដោះអាសន្ន​បុរស​ដែល​បើក​មុង​កណ្ដាល​យប់​ចាប់រំលោ.ភ​កូនក្រមុំ​គេ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល…

ខេត្តកណ្ដាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកណ្ដាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​តណ្ហា​ឡើង​.​ក​ម្នាក់ បាន​ឡើង​ទៅ​បើក​មុង​ចាប់រំលោភ​កូនក្រមុំ​គេ​នៅ​លើ​ផ្ទះ​ទាំង​កណ្ដាល​យប់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ តាម​មាត្រា​២៧ និង​មាត្រា​២៣៩ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ផ្ដន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ធួន សា​រ៉ា​យ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មក​ស្នាក់​នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។ នារី​រង​គ្រោះ​ឈ្មោះ ហ​.​ហ អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ សព្វថ្ងៃ​រស់នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ទ្បើ​ង​ទៅ​លើ​ផ្ទះ​របស់​ជន​រង​គ្រោះ ហើយ​បាន​បើក​មុង​ចូលចាប់​ច្របាច់​.​ក និង​ខ្ទប់មាត់ ថើប​លើ​ជន​រង​គ្រោះ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​រើបម្រះ និង​ខាំ​ដៃ​ជនសង្ស័យ ហើយ​ស្រែក​ឲ្យ​ឪពុក​ម្តាយ​ជួយ ។ ក្រោយ​ឮ​សំឡេង​ស្រែក​ឲ្យ​ជួយ ឪពុក​ម្តាយ​ក៏​ស្ទុះ​ទៅ​ឃើញ​ជនសង្ស័យ​ឈ្មោះ ធួន សា​រ៉ា​យ នៅ​ក្នុង​មុង​របស់​កូន​ប្រាកដ​មែន ឃើញ​ដូច្នេះ ឪពុក​ក៏​បាន​ទូរស័ព្ទ​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ភ្លាម​នោះ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​គយ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ