ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាស​ជន​រង​គ្រោះ​ដេក​លក់​លួច​យក​កាបូប​អស់​ជាង​២​ពាន់​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​ពីរ​នាក់ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​លើក​មក​ហើយ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ធ្វើការ​ចាប់​ឃាត់ខ្លួន​ជា​ថ្មី​ម្តងទៀត ក្រោយ​ពី​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​យក​លុយ​បាន​ចំនួន​២,៤០០​ដុល្លារ​សហរដ្ឋអាមេរិក ទូរស័ព្ទ​ដៃ​ម៉ាក iPhone…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​គ្នា​ពីរ​នាក់ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​លើក​មក​ហើយ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ធ្វើការ​ចាប់​ឃាត់ខ្លួន​ជា​ថ្មី​ម្តងទៀត ក្រោយ​ពី​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​លួច​យក​លុយ​បាន​ចំនួន​២,៤០០​ដុល្លារ​សហរដ្ឋអាមេរិក ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6plus មួយ​គ្រឿង រួច​យក​កាបូបស្ពាយ និង​លិខិតឆ្លងដែន​ដែល​មាននៅ​ក្នុង​ទៅ​បោះចោល​ហើយ​នាំ​ខ្លួន​ទៅ​រកតែ​រក​មិនឃើញ ក្រោយ​ពី​លួច​បាន​ពី​បុរស​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​នៅ​ក្បែរ​ផ្សារ​សុ​វ​ណ្ណា កាលពី​ថ្ងៃ​ទី​១៧ ខែមេសា កន្លង​មកនេះ ។

ហេតុការណ៍​នេះ​ដែរ បាន​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ន​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា នៅ​ចំណុច​ផ្លូវ​មាត់​ប្រឡាយ​បង្ហូរទឹក​ស្អុយ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​យក​មក​បង្ហាញ​កន្លែង​បោះចោល​កាបូបស្ពាយ​នេះ​មានឈ្មោះ ឌី សុ​ផា ហៅ អា​ទី​ន អាយុ​២០​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ មាន​ទៅ​លំនៅ​ផ្ទះ​គ្មាន​លេខ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​មានឈ្មោះ អា​ដុំ​ដី ហៅ អា​ឆែប អាយុ​ប្រហែលជា​២០​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ​ដូច​គ្នា និង​មាន​ទីលំនៅ​មិន​ពិតប្រាកដ​ឡើយ ។

មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ កន្លង​មកនេះ ខណៈ​ពេល​ដែល​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​នឹង​កំពុង​ដេក​លក់​លើ​បង់​នៅ​ខាង​មុខ​ផ្ទះ​មួយ​កន្លែង​នៅ​ក្បែរ​ផ្សារ​សុ​វ​ណ្ណា​នោះ ដោយ​បាន​ដាក់​កាបូបស្ពាយ​មួយ​នៅ​រាង​ឆ្ងាយ​ពី​ខ្លួន​នោះ ។ ពេល​ដែល​បុរស​ជនជាតិ​ចិន​កំពុង​តែ​ដេក​លង់លក់​នោះ ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​អូស​រទេះ​អេ​ត​ចាយ​របស់​គេ​មក​ដល់ ដោយ​បានឃើញ​ម្ចាស់​ដេក​លក់ និង​ទុក​កាបូប​រាង​ឆ្ងាយ​ពី​ខ្លួន​នោះ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់​ឈ្មោះ អា ដុំ​ដី ហៅ អា​ឆែប យក​បោះ​ចូល​ទៅ​ក្នុង​រទេះ រួច​យក​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បុរស​ជនជាតិ​បាន​បាត់​កាបូបស្ពាយ​របស់​ខ្លួន​ដែល​មាន​លុយ​រហូត​ទៅ​ដល់​ចំនួន​២,៤០០​ដុល្លារ ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6plus មួយ​គ្រឿង លិខិតឆ្លងដែន​ចំនួន​មួយ រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត​ផង​ដែរ តែ​ភ្លាម​នោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​ទេ ។ លុះ​ស្អែក​ឡើង​ក្នុង​ថ្ងៃ​ទី​១៨ ខែមេសា ទើប​បុរស​រង​គ្រោះ​ជនជាតិ​ចិន​នោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ។

ក្រោយ​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​រួច​ហើយ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព បានឃើញ​ពី​សកម្មភាព និង​ស្គាល់​ភិនភាគ​ក្រុម​ជនសង្ស័យ​នោះ រហូត​ដល់​វេ​ល​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នេះ ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​បាន​ម្នាក់ ចំណែកឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ ពេល​ដែល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​រួច​ហើយ​ក៏​បាន​ធ្វើការ​សួរនាំ ហើយ​ត្រូវ​បាន​គេ​ឆ្លើយ​សាររ​ភាព​ថា «​រូបគេ និង​បក្ខពួក​ពិតជា​បាន​លួច​កាបូប​របស់​ជនជាតិ​ន​ម្នាក់​នោះ​ពិត​ប្រក​ដ​មែន តែ​យក​តែ​លុយ និង​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6plus មួយ​គ្រឿង​យក​ទៅ​លក់​ចែក​គ្នា​អស់ហើយ រួច​ហើយ​យក​កាបូប និង​ប៉ា​ស្ព័​រ​ទៅ​បោះចោល​នៅ​ចំណុច​ខាងលើ​» ។

ក្រោយ​ពី​ទទួល​បាន​ន​នូវ​ការ​សារភាព​ពី​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​រួច​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ នេះ​ដែរ កម្លាំង​របស់​លោក​បាន​ខ្លួន​ទៅ​រក​កន្លែង​ដែល​គេ​បាន​យក​កាបូបស្ពាយ​មួយ​នោះ ដើម្បី​យក​លិខិតឆ្លងដែន​យក​មក​ប្រគល់​ឱ្យ​បុរស​ជនជាតិ​ចិន​នោះ​វិញ​តែ​រក​មិនឃើញ​ឡើយ ។ គួរ​បញ្ជាក់​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ រូបគេ​គឺជា​មុខសញ្ញា​ចាស់​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់​ពន្ធនាគារ​ចំនួន​២​លើក​មក​ហើយ ពី​បទ​លួច និង​ប្រើប្រាស់​គ្រឿងញៀន និង​ចាប់ខ្លួន​ម្តងនេះ​ទៀត​គឺជា​លើក​ទី​៣​ហើយ ។

ក្រោយ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​នាំ​ខ្លួន​បុរស​ជា​ជនសង្ស័យ​ជា​ចោរលួច​រូប​នោះ ទៅ​រក​កាបូបស្ពាយ និង​លិខិតឆ្លងដែន ដើម្បី​យក​មក​ប្រគល់​ឲ្យ​ទៅ​បុរស​រង​គ្រោះជា​ជនជាតិ​ចិន​រង​គ្រោះ​មិនឃើញ​រួច​ហើយ ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចមការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ និង​កំពុង​តែ​តាម​រក​ចាប់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ