ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់ ស្លា.ប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បែប​នេះ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​នៅ​នឹង​កន្លែង បន្ទាប់​ពី​បើកបរ​ម៉ូតូ​ទៅ​បុក និង​រថយន្ត​បែន​ដឹក​ដី​ធន់​តូច​១​គ្រឿង ដែល​បែក​កង់​ចត​នៅ​នឹង​ច​ញ្ចើ​ម​ផ្លូវជាតិ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមេសា…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​នៅ​នឹង​កន្លែង បន្ទាប់​ពី​បើកបរ​ម៉ូតូ​ទៅ​បុក និង​រថយន្ត​បែន​ដឹក​ដី​ធន់​តូច​១​គ្រឿង ដែល​បែក​កង់​ចត​នៅ​នឹង​ច​ញ្ចើ​ម​ផ្លូវជាតិ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​២០៨ និង​២០៩​ត្រង់​ចំណុច​រង្វង់​មូល​រាម ស្ថិត​ក្នុងភូមិ​- ឃុំ​រាម ស្រុក​ព្រៃ​នប់ ។

ប្រភព​ពី​សមត្ថ​កិ​ច្ខ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​រវាង​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BQ- ៩៧៨១ ទិស​ដៅ​ពី​កើត​-​លិច មក​ដល់​ចំណុច​កើតហេតុ​ខ​ង​លើ​បាន​បុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ដី​០១​គ្រឿង (​បែក​កង់​ចត​លើ​ចិញ្ចើមថ្នល់​) ចំណុះ​៣​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​៣A -៣២៥៩ អ្នកបើកបរ​គេច​បាត់​បាន​បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ម្នាក់​ឈ្មោះ សាន់ ម៉ា​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​អ្នកបើកបរ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ ឃុ​ត លួ​ន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជា​អ្នក​រួម​ដំណើរ​ពីក្រោយ (​ប្រពន្ធ​) ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​ដែរ អ្នក​ទាំង​ពីរ​មាន​មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។

បច្ចុប្បន្ន​សព​ទាំង​ពីរ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​នប់​ស្រុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ