ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ ឌី​ស្កូ មាន​១​ម៉ឺន​ខ្វះ​៤​ម៉ឺន​ដុល្លារ​ទៀត​ដើម្បី​សង្គ្រោះ​ជីវិត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដលោក​យូ​ឌី​ស្កូ​កំពុង​ត្រូវការ​ប្រាក់​ជា​ចាំ​​បាញ់​ដើម្បី​វះកាត់​ក្រលៀន​នៅ​ក្រៅប្រទេស ។ ដូច្នេះ​ហើយ​លោក​ត្រៀម​នឹង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ដើម្បី​រក​ប្រាក់ ។ តារា​សម្ដែង​រូប​នេះ​នឹង​ចេញ​ទៅ​ជាមួយ​លោក​ព្រាប…

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដលោក​យូ​ឌី​ស្កូ​កំពុង​ត្រូវការ​ប្រាក់​ជា​ចាំ​​បាញ់​ដើម្បី​វះកាត់​ក្រលៀន​នៅ​ក្រៅប្រទេស ។ ដូច្នេះ​ហើយ​លោក​ត្រៀម​នឹង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ដើម្បី​រក​ប្រាក់ ។ តារា​សម្ដែង​រូប​នេះ​នឹង​ចេញ​ទៅ​ជាមួយ​លោក​ព្រាប សុវត្ថិ និង​លោក ឆាយ វី​រៈ​យុទ្ធ ។

តារា​​សម្តែង​លោក​យូ ឌី​ស្កូ បាត់បង់​ឱកាស​រក​ប្រាក់​ពី​សិល្បៈ​ប្រមាណ​៦​ខែ​មក​ហើយ​ដោយ​សារ​ជំងឺ​ខូច​ក្រលៀន ។ ជាមួយ​ការ​ខំ​ស្វែងរក​ជំនួយ​នានា​របស់​មិត្ត​សិល្បករ ព្រម​ទាំង​ការ​ខំប្រឹង​ដោយ​ខ្លួនឯង លោក​យូ ឌី​ស្កូ រំពឹង​ថា​ខ្លួន​ពិតជា​អាច​ចូល​វះកាត់​ក្រលៀន​នៅ​ក្រៅប្រទេស​បាន ។

ជំងឺ​ខូច​ក្រលៀន​រុករាន​សុខភាព​លោក​យូ ឌី​ស្កូ ឲ្យ​ធ្លាក់​ដុនដាប​មិន​អំណោយផល​លើ​ឱកាស​ការងារ​សិល្បៈ ដូច្នេះ​ហើយ​សមាគម​សិល្បករ​ខ្មែរ យកចិត្តទុកដាក់​បង្កើត​មូល​និធិ​សង្គ្រោះ​ជីវិត​លោក ដោយ​ផ្តល់​ឱកាស​ដល់​លោក​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ រក​ប្រាក់​បន្ថែម​លើ​មូលនិធិ​នេះ ។ មុន​ពេល​ឡើង​យន្តហោះ តារាចម្រៀង​ឆាយ វី​រៈ​យុទ្ធ ក៏​បរិច្ចាគ​ប្រាក់​ជួយ​ដល់​រៀមច្បង​ម្នាក់​នេះ​ផង​ដែរ ។

ក្នុង​សម្តី​រៀបរាប់មួយ​ៗ​តាម​ទូរស័ព្ទ​ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​យក​ព័ត៌មាន លោក​យូ ឌី​ស្កូ​ឲ្យ​ដឹង​​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ​ស្ថានភាព​ជំងឺ​របស់​លោក​អាច​ទប់ទល់​បាន ។ លោក​មាន​​កម្លាំង តែ​មិន​ច្រើន​ទេ ​បន្ទាប់​ពី​ស្តាប់​តាម​បង្គាប់​ក្រុម​គ្រូពេទ្យ ។ រយៈពេល​ឈឺ​ជិត​៦​ខែ​​នេះ​លោក​បាត់បង់​ការងារ​ច្រើន​ណាស់ ពិសេស​រដូវ​ការ​ម្តង​ៗ​មួយ​ខែ​អាច​រកបាន​ចន្លោះ​​ពី​៣​ពាន់​ទៅ​៤​ពាន់​ដុល្លារ ។ ប៉ុន្តែ​ពេល​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ឡើយ ។

រយៈពេល​កន្លង​មក​អ្នកសិល្បៈ និង​សមាគម​សិល្បៈ​បាន​រួម​គ្នា​ស្វែងរក​ជំនួយ​គ្រប់​រូប​ភាព ហើយ​លោក​ទទួល​បាន​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​ដៃ ស្រប​ពេល​ប្រាក់​វះកាត់​សរុប​៥​ម៉ឺ​ន​ដុល្លារ ។

លោក​យូ ឌី​ស្កូ និយាយ​ថា​«​ក្តី​សង្ឃឹម​ចេះ​តែ​មាន​ហើយ ខ្ញុំ​ក៏​មិន​បន្ត​តក់ស្លុត​ទៀត​ដែរ​ត្រូវ​តែ​សង្ឃឹម​បើ​ទោះជា​មិន​មាន​ថវិកា​បាន​លឿន​ដូច​ចិត្ត​ក្តី »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ