ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ABC EXTRA STOUT បើក​យុទ្ធនាការ​ថ្មី «​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ៥ ខែមេសា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ក្រុម​ហ៊ុន​ផលិតស្រាបៀរ​កម្ពុជា (CBL) បាន​រៀបចំ​ពិធី​ប្រកាស​បើក​យុទ្ធ​ការ​របស់…

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី ៥ ខែមេសា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ក្រុម​ហ៊ុន​ផលិតស្រាបៀរ​កម្ពុជា (CBL) បាន​រៀបចំ​ពិធី​ប្រកាស​បើក​យុទ្ធ​ការ​របស់ ABC Extra Stout ដែល​មានឈ្មោះ​ថា «ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​» ។

ភ្ញៀវ​កិត្តិយស​ពិសេស​រួម​មាន​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់ តារា​ល្បី​ៗ តារា​បង្ហាញ​ម៉ូត ដៃ​គូ​​ពាណិជ្ជកម្មរ​របស់ CBL និង​អ្នក​សារព័ត៌មាន​សំខាន់​ៗ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​​នេះ​នា​ពេល​រាត្រី ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ដ៏​ល្អ​ឯក​ក្នុង​ការ​កម្សាន្ត​​សប្បាយ ។

ការ​សម្តែង​របស់​លោក​ខេមរៈ សេរី​មន្ត អ្នក​នាង​ពេជ្រ សោភា និង​អ្នក​សម្តែង​សៀ​ក​លោក Sovid ព្រមទាំង​ការ​សម្តែង​របាំ​ស្រមោល​បាន​ផ្តល់​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ទស្សនិកជន​។ ទស្សនិកជន​ក៏​បាន​ទស្សនា​យ៉ាង​ជក់ចិត្ត​នូវ​កម្មវិធី​ក្រឡុក​ស្រា​ដែល​បាន​បង្ហាញ​ណែនាំ​ពី​ស្រា​ក្រឡុក​ថ្មី​បួន​ប្រភេទ​ជាមួយនឹង ABC Extra Stout ដែល​បាន​ជួយ «បើក​វាំងនន​អាថ៌​កំបាំង​» នៃ​កម្មវិធី​នេះ​។ កម្មវិធី​រាត្រី​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​សម្តែង​ការ​ដើរ​ម៉ូត​លំដាប់​ថ្នាក់ខ្ពស់​ក្នុង​កិច្ចសហការ​របស់ ABC ជាមួយ​ម៉ាក​សញ្ញា​អ្នក​ច្នៃ​ម៉ូត Queen Victoria​។

ក្នុង​ឱកាស​ពិសេស​នេះ លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBL បាន​មាន​​ប្រសាសន៍​ពន្យល់​ពី​ខ្លឹមសារ​នៃ​ពិធី​ប្រកាស​នេះ​ឲ្យ​ដឹង​ថា​៖ «​មនុស្ស​សម័យ​បច្ចុប្បន្ន​នេះ​ឱ្យ​តម្លៃ​ទៅ​លើ​មនុស្ស​ដោយសារ​អត្ត​ចរិត និង​សីលធម៌​រស់នៅ​ក្នុង​ជីវិត​។ ដូច្នេះ យុទ្ធនា​ការ​ថ្មី​របស់ ABC គឺ​ផ្តោត​លើ​ការ​នាំ​ផ្លូវ​មនុស្ស​គ្រប់​គ្នា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ និង​ឧត្តមភាព​ដ៏​ល្អ​ឯក​ជាមួយ​គ្នា​។ នេះ​ជា​ហេតុផល​ដែល​យើង​បាន​សម្រេចចិត្ត​ប្រើ​សត្វ​តោ ABC ដើម្បី​ធ្វើ​ជា​និមិត្តរូប​នៃ​កិត្តិយស និង​អត្ត​ចរិត​របស់​បុរស ABC ប្រកបដោយ​ឧត្តម​ភាព​ដ៏​ល្អ​ឯក​»។

សត្វ​តោ ABC ត្រូវ​បាន​បញ្ចេញ​តាម​រយៈ​របាំ​សម្តែង​តថភាព​ជាក់ស្តែង ដែល​មិន​ធា្ល​ប់​បាន​សម្តែង​ពី​មុន​។ ដូច​សត្វ​តោ​អ​ញ្ចឹ​ង បុរស ABC គឺជា​អ្នកដឹកនាំ​ដ៏​មហស្ចារ្យ និង​ចេះ​ជំរុញ​លើកទឹកចិត្ត​គេ​។ កម្មវិធី​ពិសេស​នេះ​ ក៏​បាន​បញ្ចេញ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​ចុង​ក្រោយ​បំផុត​របស់ ABC ។ ស្ព​ត​នេះ​ផ្តោត​លើ​ខ្លឹមសារ​ចម្បង​អំពី​កា​រវិ​វ​ឌ្ឍ​នៃ​ភាព​ជោគជ័យ​តាម​រយៈ​ការ​បង្ហាញ​ពី «​បុរស ABC សម័យ​ទំនើប​» ដែល​បាន​ឆ្លងកាត់​ការ​ប្រែកាយ​យ៉ាង​មហា​អស្ចារ្យ​ទៅ​ជា​សត្វ​តោ​ជា​និមិត្តសញ្ញា​នៃ​ម៉ាក​យីហោ​នេះ ដែល​ដឹកនាំ​មនុស្ស​ឆ្ពោះ​ទៅ​រក​ឧត្តមភាព​ដ៏​ល្អ​ឯក តាម​រយៈ​ភាព​ទាក់ទាញ​ចំពោះ​លក្ខណៈសម្បត្តិ​របស់​បុរស ABC​។ ស្ព​ត​នេះ​ក៏​ធ្វើការ​ស្វែង​យល់​ផង​ដែរ ​ពី​អភិជន​ភាព ភាព​ជា​អ្នកដឹកនាំ និង​បំណង​ប្រាថ្នា​ចង់បាន​ឧត្តមភាព​ដ៏​មហាអស្ចារ្យ​ដោយ​រក្សា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ និង​ការ​គោរព​ចំពោះ​អ្នក​ដទៃ​។

យុទ្ធនាការ  «​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​» គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍ​ឲ្យ​រីក​ចម្រើន​សម្រាប់ ABC Extra Stout ដែល​បន្ត​ផ្តល់​ការ​គាំទ្រ និង​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ដោយ​បាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះវិជ្ជា និង​សមិទ្ធ​ផល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការ​កសាង​សហគមន៍​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ