ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥ​ទ្បូ​វ​នេះ​អាច​បង់​រំលស់ S9 ឬ S9+ ដោយ​គ្មាន​ការ​ប្រាក់ ហើយ​បាន​ប្រូ​ម៉ូ​សិន​ពិសេស​ទៀត​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​លេច​ចេញ​រូបរាង​ដ៏​ស្រស់​ស្អាត និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នៃ​កំពូល​​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy S9 ឬ S9+ ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង​ក៏​មានកម្ម​វិធី​​ពិសេស​ផ្តល់​ជូន​ដល់​អ្នកគាំទ្រ ចាប់ពី​ថ្ងៃ​ទី​១៧…

​រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​លេច​ចេញ​រូបរាង​ដ៏​ស្រស់​ស្អាត និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នៃ​កំពូល​​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy S9 ឬ S9+ ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង​ក៏​មានកម្ម​វិធី​​ពិសេស​ផ្តល់​ជូន​ដល់​អ្នកគាំទ្រ ចាប់ពី​ថ្ងៃ​ទី​១៧ ​ខែមីនា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ២០១៨ សម្រាប់​ការ​បង់​រំលស់​ទូរស័ព្ទ Galaxy S9 ឬ S9+ ដោយ​គ្មាន​ការ​ប្រាក់ (០%) ក្នុង​រយៈពេល ៦ ខែ​ផង​ដែរ​។​

​អតិថិជន​ក៏​អាច​បង់​រំលស់​/​ជាវ​ព​ណ៌​ណាមួយ​ក៏​បាន និង​មានការ​ថែម​ជូន​នូវ​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ (Wireless Charger) ស្រោម​ទូរស័ព្ទ LED View Cover និង​ទឹកប្រាក់ $៥០ ក្នុង​ហ្គេ​ម Vainglory (In App Value) ភ្លាម​ៗ​។ សម្រាប់​ការ​ថែម​ជូន​នេះ​ចាប់ពី​ថ្ងៃ​ទី 2 មេ​សា រហូត​ដល់​អស់ពី​ស្តុក​។​

Galaxy S9 និង S9+ នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ស្មា​ត​ហ្វូ​ន ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រើប្រាស់​កាន់តែ​ទំនើប ងាយស្រួល ផ្សាភ្ជាប់ ​និង​រីករាយ​ជាមួយ​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ជុំវិញ​អ្នក និង​ពិភពលោក​ជាមួយនឹង​​បច្ចេកវិទ្យា​កាមេរ៉ា​ចុង​ក្រោយបង្អស់ ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​យឺត​ៗ​បំផុត (960fps) នៃ​សកម្មភាព​ណាមួយ​ដែល​អ្នក​មិន​អាច​មើល​ទាន់​នឹង​ភ្នែក ហើយ​អាច​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ល្អ​ទោះ​នៅ​ក្នុង​ទី​មាន​ពន្លឺ​តិច​ក៏​ដោយ (F1.5)​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ប្រើប្រាស់​អាច​បង្កើត Emoji ដែល​មាន​រូបរាង​ស្រ​ដៀង​នឹង​រូប​តុក្កតា ដើម្បី​បង្ហាញ​ពី​ខ្លួន​គេ និង​អារម្មណ៍​ផ្ទាល់ខ្លួន​បាន​យ៉ាង​សប្បាយ​រីករាយ​។​

​ចំពោះ​តម្លៃ​របស់ Galaxy S9 និង S9+ ៖ Galaxy S9+ (256 GB) តម្លៃ $999, Galaxy S9+ (128 GB) តម្លៃ $949 និង Galaxy S9 (128 GB) តម្លៃ $859​។​

​ប្រញាប់​ឡើង​!!! សូម​អញ្ជើញ​មក​ទស្សនា​ដោយ​ផ្ទាល់ និង​សាកសួរ​ព័ត៌មាន​លម្អិត នៅ​តាម​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង ដែល​នៅ​ជិត​អ្នក​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ