ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញឹកញាប់ណាស់​ករណី​នេះ សូមកុំប្រព្រឹត្ត…!

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់ខណៈ​ទៅ​ឆក់ត្រី​តាម​អូរ​ពីរ​នាក់​មិត្ត​ភក្តិ ក៏បាន​ជួប​គ្រោះ​អកុសលឆក់​ស្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​១​និង​៥០​នាទីរសៀល​ថ្ងៃ​ទី​២៥ ​មីនា ស្ថិត​នៅ​ចំណុច​អូរ​រាំង​ដែលមានទឹក​ត្រឹម​ជង្គង់ ស្ថិត​ក្នុងភូមិ​ពូរាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង…

ខេត្តមណ្ឌលគិរី ៖ យុវជន​ម្នាក់ខណៈ​ទៅ​ឆក់ត្រី​តាម​អូរ​ពីរ​នាក់​មិត្ត​ភក្តិ ក៏បាន​ជួប​គ្រោះ​អកុសលឆក់​ស្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​១​និង​៥០​នាទីរសៀល​ថ្ងៃ​ទី​២៥ ​មីនា ស្ថិត​នៅ​ចំណុច​អូរ​រាំង​ដែលមានទឹក​ត្រឹម​ជង្គង់ ស្ថិត​ក្នុងភូមិ​ពូរាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

លោក ខៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូរ​រាំងបានឱ្យ​ដឹង​ថា យុវជន​ដែល​ស្លាប់​ឈ្មោះ តេ​ង សុ​ចាន់ អាយុ​២៥​ឆ្នាំ ឯ​មិត្តភក្តិ​ដែល​ទៅ​ជាមួយ​គ្នា​ឈ្មោះ សុ​ឹ​ម វ៉ា​ន់​នឿ​ន អាយុ​២៦​ឆ្នាំ រង​របួសស្រាល ។ នៅ​​ពេល​ទៅ​ឆក់​ត្រី​នោះ ឈ្មោះ តេ​ង សុ​ចាន់ (ជនរងគ្រោះ) ជា​អ្នក​កាន់​ឧបករណ៍​ចុះ​​ទៅ​ឆក់ ​ឯ​ឈ្មោះ សុ​ឹ​ម វ៉ា​ន់​នឿ​ន នៅ​លើគោក ។ ខណៈ​កំពុង​ឆក់​ត្រី ស្រាប់តែ​ដែក​​សម្រាប់​ឆក់​វៀច​ម្ខាង ហើយ តេ​ង សុ​ចាន់ ក៏​បាន​យកដៃ​ម្ខាង​ទៀត​​ដែល​កំពុង​កាន់​ដែក​ឆក់​ ដើម្បី​តម្រង់​ដែក​​វៀច ប៉ុន្តែ​ដៃ​ម្ខាង​ទៀត​នោះ​នៅ​កាន់​កុងតាក់​មិន​លែង ក៏​ឆក់​បណ្តាល​ឱ្យ​ដួល​ទៅ​ក្នុង​ទឹក​សង្កត់​លើ​អា​គុយ​ដែល​កំពុង​ស្ពាយ​ក្រោយខ្នង ។

ដោយ​ឃើញ​បែប​នេះ ឈ្មោះ ស៊ី​ម វ៉ា​ន់​នឿ​ន ចុះ​ទៅ​ជួយ ក៏​ត្រូវ​ឆក់​ដែរ​ មិន​អាច​ជួយ​ជន​រង​គ្រោះ​បាន ទើប​បណ្តាល​ឱ្យឈ្មោះ តេ​ង សុ​ចាន់ ស្លាប់​តែ​ម្តង រីឯ ស៊ឹ​ម វ៉ា​ន់​នឿ​ន គ្រាន់តែ​រង​របួសស្រាល ។ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្ត​អា​គុយឆក់​មែន និង​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ