ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ស្រុក​បា​ធា​យ​ខេត្តកំពង់ចាម ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​បណ្ដា​ស្រុក​ផ្សេង​ៗ ដោយសារ តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​នេះ​មាន​លំនៅ​ដ្ឋា​ន​ភាគច្រើន នៅ​តំបន់​អម​សង់ខាង​ផ្លូវ ម្យ៉ាង​អ្នកបើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន បើក​ហួស​ល្បឿន​កំណត់…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​អះអាង​ថា ប្រជាពលរដ្ឋ​ស្រុក​បា​ធា​យ​ខេត្តកំពង់ចាម ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​បណ្ដា​ស្រុក​ផ្សេង​ៗ ដោយសារ តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​នេះ​មាន​លំនៅ​ដ្ឋា​ន​ភាគច្រើន នៅ​តំបន់​អម​សង់ខាង​ផ្លូវ ម្យ៉ាង​អ្នកបើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន បើក​ហួស​ល្បឿន​កំណត់ បើកបរ​ដោយ​ភាព​ស្រវឹង និង​កត្តា​ជា​ច្រើន​ទៀត ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សាលា​ធម្មសភា និង​សមិទ្ធិ​ផល​នានា​នៅ​វត្ត​រដ្ឋ​មាលា ហៅ​វត្ត​ជាលា​ច​ចារ ស្ថិត​នៅ​ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បា​ធា​យ​នា​ថ្ងៃ​ទី​២៥ មីនា ២០១៨​នេះ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ និង​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​គ្រោះថ្នាក់​ចរាចរ​នេះ ទូ​ទាំង​ប្រទេស​កម្ពុជា គឺជា​រឿង​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​យកចិត្ដទុកដាក់​បំផុត ។

លោក​គួ​ច ចំរើន បាន​បញ្ជាក់​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​កើតឡើង​នៅ​ក្នុង​ខេត្តកំពង់ចាម ក្នុង​បណ្ដា​ស្រុក​នានា ។ ដោយឡែក​ក្នុង​ពេល​កន្លង​មក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​បា​ធា​យ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​ជាង បណ្ដា​ស្រុក​ផ្សេង​ៗ គឺ​ដោយសារ​តែ​ការ​បើកបរ​របស់​ពួក​គាត់​មិន​មានការ​ប្រុង​ប្រយ័ត្ន បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ដោយ​ភាព​ស្រវឹង និង​កត្តា​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ