ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៥​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​លំនៅ​ដ្ឋា​ន​ក្រុម​ទី​០៧ ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ស្នងការ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ ។

ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៩​កញ្ចប់ ស្មើនឹង​ទម្ងន់​០.៧​ក្រា ម (​ទម្ងន់​សុទ្ធ​) ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ដាវ​ចំនួន​២​ដើម ។ ប​ច្ចប្ប​ន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ