ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គួរឱ្យខ្លាចមែន បើ​ខឹង​ឬស្អប់ហើយ​​គឺតា​ម​​​​សម្លា.ប់​ចោល​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍បឋមឱ្យដឹងថា មាន​​​ករណីឃាតកម្ម​មួយ​ទៀត​ កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​ប្រមាណ​០៧ និង៥០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ស្ថិតត្រង់​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិលេខ​២១ ​ក្នុង​ភូមិ​ព្រែក​​គង់ ឃុំ​សំពៅពូន…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការណ៍បឋមឱ្យដឹងថា មាន​​​ករណីឃាតកម្ម​មួយ​ទៀត​ កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​ប្រមាណ​០៧ និង៥០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ស្ថិតត្រង់​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិលេខ​២១ ​ក្នុង​ភូមិ​ព្រែក​​គង់ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះដែលស្លាប់​ខាងលើ ​មាន​​​ឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​​​ទឹកកក មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ​។ ដោយ​ឡែក​ ជន​សង្ស័យ ​​​មិនត្រូវ​បាន​​ស្គាល់​អត្តសញ្ញាណ​​នោះទេ ហើយកំពុងគេចខ្លួន ។

​ប្រភពបន្តថា ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៦​យប់​ថ្ងៃដដែល​ ជន​រង​គ្រោះ​​បាន​ជិះ​ម៉ូតូមួយ​គ្រឿង ម៉ាក​SUZUKI NEX ពណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-2039 តែ​ម្នាក់ឯង ចេញពីផ្ទះ​ទៅ​​លេង​បុណ្យ​​បញ្ចុះ​ខណ្ឌសីមា​ វត្ត​កោះទៀវ ស្ថិត​នៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​វត្ត​ ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះដល់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​គង់​ចម្ងាយ​ប្រមាណ​​៥៥​ម៉ែត្រ ស្ថិត​នៅ​លើ​ចិញ្ចើម ផ្លូវជាតិ​២១​ចំហៀង​ខាងកើត ស្រាប់តែ​មាន​ជនសង្ស័យ ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​កញ្ចឹង.ក ពីក្រោយ​ចំហៀង​ខាងឆ្វេង​​​​ស្លាប់​ភ្លាម​ៗ នៅ​និង​កន្លែង​តែ​ម្ដង ដោយមិនទាន់ដឹងថា ជារឿងអ្វីនោះទេ ។​ បច្ចុប្បន​្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​រកជន​ដៃដល់ហើយ ។

ព័ត៌មានលម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅពេលក្រោយ ។

អត្ថបទសរសេរ ដោយ