ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្វី​កើតឡើង ខណៈ​​អ្នកប្រឆាំងក៏​មាន ​អ្នកគាំទ្រថ្នាក់ដឹកនាំ​កម្ពុជា​នៅ​អូស្ត្រាលី​ក៏មាន?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​កន្លង​មក​មាន​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​មួយ​ចំនួន​​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ចំពោះ​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​នៃ​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូស្ត្រាលី ក៏​ប្រមុខ​រាជរដ្ឋាភិបាល​មិន​​​បាន​លុប​ចោល​គម្រោង​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ ។​ ​ឥឡូវនេះ សមាគម​ខ្មែរ​-​អូស្ត្រាលី​និង​ខ្មែរ​-​ណូ​វែ​ល​ហ្សេ​ឡង់​ចំនួន​៧…

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​កន្លង​មក​មាន​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​មួយ​ចំនួន​​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ចំពោះ​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​នៃ​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូស្ត្រាលី ក៏​ប្រមុខ​រាជរដ្ឋាភិបាល​មិន​​​បាន​លុប​ចោល​គម្រោង​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ ។​

​ឥឡូវនេះ សមាគម​ខ្មែរ​-​អូស្ត្រាលី​និង​ខ្មែរ​-​ណូ​វែ​ល​ហ្សេ​ឡង់​ចំនួន​៧ នៅ​ប្រទេស​អូស្ត្រាលី​ និង​ណូ​វែ​ល​ហ្សេ​ឡង់ ​កាលពី​ថ្ងៃ​១២ ខែមីនា​ បាន​លើក​ឡើង​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ និង​ខ្មែរ​-​ណូ​វែ​ល​ហ្សេ​ឡង់ ​ត្រៀមខ្លួន​គាំទ្រ​ និង​ស្វាគមន៍​ដំណើរ​អញ្ជើញ​មក​​ដល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អា​ស៊ា​ន-អូស្ត្រាលី​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ និង​ខ្មែរ​-​ណូ​វែ​ល​ហ្សេ​ឡង់​ នៃ​សមាគម​​​ចំនួន​៧​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ និង​ណូ​វែ​ល​ហ្សេ​ង​ឡង់ ​រួម​មាន​ ៖

១-​សមាគម​វប្បធម៌​កម្ពុជា រដ្ឋ​អូស្ត្រាលី​ខាងត្បូង​,
២-​សមាគម​ខ្មែរ​-អូស្ត្រាលី​នៃ​រដ្ឋ​ឃ្វី​ន​ស្លែ​ន​ដ៍​
៣-​សមាគម​ពលរដ្ឋ​ខ្មែរ អូស្ត្រាលី​រដ្ឋ​វិច​តូ​តី​យ៉ា​,
៤-​សមាគម​យុវជន​ខ្មែរ ទីក្រុង​ស៊ី​ដ​នី​,
៥-​សមាគម​មិត្តភាព​កម្ពុជា​ និង​វប្បធម៌​ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​,
៦-​សមាគម​ទ្រទ្រង់​វប្បធម៌​ខ្មែរ​រដ្ឋធានី​វែ​ល្លីង​តុ​ន ​និង​សមាគម​ខ្មែរ ហា​មី​តុ​ន​-​ភ្នំពេញ​។​

​សូម​បញ្ជាក់​ថា ស​ម្តេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ចាក​ចេញពី​កម្ពុជា​ល្ងាច​នេះ​សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ៕

កែសម្រួលដោយ