ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN លើក​បញ្ហា​បី​ចំណុច​សំខាន់​ៗ​ពិភាក្សា​ជាមួយ​រដ្ឋសភា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្ក​ការ​ប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​លើកយក​បញ្ហា​សំខាន់​ៗ​ចំនួន​៣​ចំណុច ដែល​កើតឡើង​នៅ​កម្ពុជា កាល​ពេល​កន្លង មក​ពិភាក្សា​ជាមួយ​អ្នកនាំពាក្យ​រដ្ឋសភា ។ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​នា​ព្រឹក​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្ក​ការ​ប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​លើកយក​បញ្ហា​សំខាន់​ៗ​ចំនួន​៣​ចំណុច ដែល​កើតឡើង​នៅ​កម្ពុជា កាល​ពេល​កន្លង មក​ពិភាក្សា​ជាមួយ​អ្នកនាំពាក្យ​រដ្ឋសភា ។

ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ភា​ក្សា​ជាមួយ លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្ក​ការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​អ្នករាយការណ៍​ពិសេស​បាន​លើក​បញ្ហា​សំខាន់​ចំនួន​៣​គឺ ទី​១.​ករណី​អភ័យឯកសិទ្ធិ​របស់​សាម​ជិ​ក​សភា​ដែល​ត្រូវ​បាន​ចាប់ខ្លួន ទី​២.​ការ​បែងចែក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ទី​៣.​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ក្រម​ព្រហ្មទណ្ឌ ។

លោក​បាន​បញ្ជាក់​ថា «​ខ្ញុំ​ក្នុង​នាម​ជា​ស្ថាប័ន​នីតិ​ប្ប​ញ្ញាត្តិ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​តំណាង​អ្នករាយការណ៍​ពិសេស​អង្ក​ការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្នុង​នាម​ជា​ស្ថាប័ន​នី​ត​ប្បញ្ញត្តិ​កម្ពុជា ។ ខ្លឹមសារ​សំខាន់​យើង​បាន​ពិភាក្សា​មាន​៣​ចំណុច​គឺ ទី​១.​គាត់​បាន​ស្នើ​ឲ្យ​ខ្ញុំ​ពន្យល់​ពី​អភ័យឯកសិទ្ធិ និង​បទល្មើស​ជាក់ស្ដែង​នៅ​កម្ពុជា ។ ករណី​នេះ​ខ្ញុំ​បាន​ពន្យល់​គាត់​តាំងពីរ​ឆ្នាំ​មុន​មក​ម្ល៉េះ ខ្ញុំ​ក៏​បាន​លើក​ជា​ឧ​ទារ​ហណ៍​ជា​ច្រើន​ប្រាប់​គាត់ ដូច​ជា​ករណី លោក អ៊ុំ សំ​អាន អតីត​សមាជិក​រដ្ឋសភា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​យក​ផែនទី​ក្លែងក្លាយ​បង្ហាញ​សាធារណៈជន និង​លោក ហុង សុខ​ហួរ អ​តី​សមាជិក​ព្រឹទ្ធសភា អតីត​គណបក្ស​សមរ​ង្ស៊ី បាន​កែសម្រួល​ផែនទី​បង្ហោះ នៅ​លើ​ផែ​ក​ហ្វេ​ស​ប៊ុ​ក លោក សម រ​ង្ស៊ី ជាដើម ។ ទី​២.​គាត់​សួរ​ការ​កែប្រែ​ច្បាប់​ស្តី​ពី​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ។ ខ្ញុំ​បាន​ប្រាប់​គាត់ យើង​កែ​ច្បាប់​នេះ ដើម្បី​ធានា​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ។ និង​ទី​៣.​ការ​បែងចែក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយ​» ។

ទាក់ទិន​នឹង​ការ​បែងចែក​អាសនៈ​នេះ​ដែរ លោក ឈាង វុន បាន​ប្រាប់​ទៅ​អ្នករាយការណ៍​របស់​អង្ក​ការ​សហប្រជាជាតិ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ជ​ការ​សមាមាត្រ គឺ​មិន​បោះ​ឆ្នោត​ឲ្យ​បុគ្គល​នោះ​ទេ ។ ដូច្នេះ​បើ​គណបក្ស​នយោបាយ​ណាមួយ​ត្រូវ​រំលាយ នៅ​អាសនៈ ឬ​កៅអី​នោះ មិន​អាច​ទុក​ចោល​បាន​ទេ ត្រូវ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ ដោយ​មិន​ទុក​ឲ្យ​ទំនេរ ឬ​ទុក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ស្លាប់ ។

តាម​លោក ឈាង វុន បាន​ឲ្យ​ដឹង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ អ្នករាយការណ៍​ពិសេស UN មិន​បាន​លើក​ឡើង​ពី​ការ​ចាប់ខ្លួន លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ។ លើស​ពី​នេះ លោកស្រី​មិន​បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ