ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែកុម្ភៈ​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​អង្ករទៅ​បរទេស​ធ្លាក់​ចុះ ២៧%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ខែកុម្ភៈ កន្លង​ទៅ​នេះ មាន​ចំនួន​ប្រមាណ​៤,៧​ម៉ឺន​តោន ធ្លាក់​ចុះ​ប្រមាណ​២៧% បើ​ធៀប​នឹង​ខែកុម្ភៈ​ឆ្នាំ​មុន​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រកចេញ​-​ចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។…

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ខែកុម្ភៈ កន្លង​ទៅ​នេះ មាន​ចំនួន​ប្រមាណ​៤,៧​ម៉ឺន​តោន ធ្លាក់​ចុះ​ប្រមាណ​២៧% បើ​ធៀប​នឹង​ខែកុម្ភៈ​ឆ្នាំ​មុន​ ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រកចេញ​-​ចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា បរិមាណ​អង្ករ​កម្ពុជា​ចំនួន​៤៧.៨០៩​តោន បាន​នាំ​ចេញ​ក្នុង​ខែកុម្ភៈ​ឆ្នាំ​នេះ ថយ​ចុះ​១៤.០៧៨​តោន ស្មើនឹង​២៧% បើ​ប្រៀបធៀប​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ចំណែក​ទិស​ដៅ​នាំ​ចេញ​មាន​ចំនួន​៤៨​ប្រទេស ក្នុង​នោះ​សហភាព​អឺរ៉ុប​មាន​២៥​ប្រទេស​, អាស៊ាន​៣​ប្រទេស និង​គោលដៅ​ដទៃ​ទៀត​ចំនួន​២០​ប្រទេស ។ ក្នុង​ចំណោម​ប្រទេស​គោលដៅ​ទាំងនោះ ចិន​ស្ថិត​ក្នុង​លំដាប់​លេខ​១ មាន​ចំនួន​២៩.៥០១​តោន តាម​ពីក្រោយ​ដោយ​បារាំង​មាន​១៤.៧៤៣​តោន​, ម៉ា​ឡេ​ស៊ី​៩.២៧៩​តោន​, ប្រទេស​ហ្គា​បុ​ង​៧.២៦៧​តោន​, ប្រទេស​ហូ​ឡង់​៥.៤១៩​តោន​, ប្រទេស​ប៉ូ​ឡូញ​៤.៩៣៤​តោន​, ប្រទេស​ឆែក​៣.៨៦៨​តោន​, ប្រទេស​បែ​ល​ហ្ស៊ី​ក​៣.៤៩៥​តោន​, ហុងកុង​៣.៣៩៩​តោន និង​អង់គ្លេស​ចំនួន​៣.៣៨១​តោន ។

ទាក់ទង​នឹង​ការ​ធ្លាក់​នេះ បើ​តាម​នាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ មើលឃើញ​ថា ដោយសារ​កម្លាំង​ទិញ​មក​ពី​ប្រទេស​ជិតខាង​ខ្លាំងក្លា ស្រប​ពេល​ឃ្លាំង និង​ឡ​ស​ម្ងួ​ត មាន​ទំហំ​តូច ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ពុំ​មាន​ស្តុក​ស្រូវ​គ្រប់គ្រាន់​សម្រាប់​កែ​ច្នៃ​នាំ​ចេញ ។

លោក​ឧកញ៉ា សុង សា​រ៉​ន នាយក​ក្រុមហ៊ុន រូប​នេះ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៨ មីនា​ថា ៖« នៅ​ឆ្នាំ​នេះ ប្រទេស​ជិតខាង​ចូល​មក​ទិញ​ស្រូវ​នៅ​កម្ពុជា​ច្រើន​ជាង​២​ឆ្នាំ​មុន ខណៈ​កម្លាំង​នៃ​ការ​ប្រមូល​ទិញ​ស្រូវ​ក្នុងស្រុក​មានការ​ថយ​ចុះ ដោយសារ​តែ​ការ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​ស​ម្ងួ​ត​មិន​ទាន់​ហើយ មិន​មាន​លទ្ធភាព​ស​ម្ងួ​ត​ទាន់​ពេលវេលា ជា​ហេតុ​ធ្វើ​ឱ្យ​ស្រូវ​ហូរ​ចេញ​ទៅ​ប្រទេស​ជិតខាង​ច្រើន ។ លើស​ពី​នេះ កាលពី​ខែវិច្ឆិកា និង​ធ្នូ ឆ្នាំ​២០១៧ យើង​សម្រុក​ធ្វើការ​នាំ​ចេញ​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ខែកុម្ភៈ ថយ​ចុះ » ។

ទោះជា​យ៉ាងនេះ​ក្ដី លោក​ថា ការ​នាំ​ចេញ​ក្នុង​ខែកុម្ភៈ​ធ្លាក់​ចុះ​នេះ វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​ក្រុមហ៊ុន​លោក​ឡើយ គឺ​មាន​តែ​ការ​កើនឡើង ដោយសារ​ក្រុមហ៊ុន​លក់​អង្ករ​នៅ​ក្នុងស្រុក​បាន​ជាង​១​ពាន់​តោន និង​នាំ​ចេញ​ជាង​២​ពាន់​តោន​ក្នុង​១​ខែ​ជា​ប្រចាំ ។

លោក​ឧកញ៉ា វង្ស ប៊ុ​ន​ហេង នាយក​ក្រុមហ៊ុន​វង្ស​ប៊ុ​ន​ហេង រាយ​ស៍ កន្លង​មក​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ការ​នាំ​ចេញ​អង្ករ​ក្នុង​ខែកុម្ភៈ នឹង​មិន​អាច​កើនឡើង​ដូច​ខែមករា​ដើមឆ្នាំ​នោះ​ទេ មាន​តែ​ថយ​ចុះ ។
គ្រានោះ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« យើង​ឃើញ​ថា កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ខែមករា កើនឡើង​យ៉ាង​គំហុក​រហូត​ដល់​២៨% ហើយ​យើង​គិត​ថា នៅ​ខែ​បន្ទាប់​អាច​ចុះ​វិញ និង​ខែមីនា អាច​កើនឡើង​វិញ ព្រោះ​វា​ជា​បរិយាកាស​មួយ​ដែល​ត្រូវ​តែរ​ត់ទៅ​តាម​ផ្លូវ​ហ្នឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ