ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​3​ប្រទេសរួម​គ្នា​សម្តែង​ក្នុង​ភាពយន្ត​វាយតប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​បរទេស ល្បី​ៗ​ជា​ច្រើន​នាក់​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ថ្មី​រឿង​«The Prey» ក្រោម​ការ​សម្រិតសម្រាំង​របស់​ក្រុមការងារ​ភាពយន្ត​ដែល​ទទួល​បាន​ពានរង្វាន់​មួយ​ចំនួន​កាលពី​ឆ្នាំ​២០១៧ ។ ភាពយន្ត «The Prey»…

រាជធានី​ភ្នំពេញ ៖ តារា​បរទេស ល្បី​ៗ​ជា​ច្រើន​នាក់​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ថ្មី​រឿង​«The Prey» ក្រោម​ការ​សម្រិតសម្រាំង​របស់​ក្រុមការងារ​ភាពយន្ត​ដែល​ទទួល​បាន​ពានរង្វាន់​មួយ​ចំនួន​កាលពី​ឆ្នាំ​២០១៧ ។ ភាពយន្ត «The Prey» រួម​សម្តែង​ដោយ​តារា​៣​ប្រទេស​គឺ​កម្ពុជា ថៃ និង​ចិន ។ ផលិតករ​រឿង​ថ្មី​នេះ​មាន​ជំនឿ​ថា​នឹង​បំបែក​ទីផ្សារ​ភាព​យន្ត​កម្ពុជា​ឆ្នាំ​២០១៨ ទាក់ទាញ​អ្នកចូលរួម​មិន​ចាញ់​ស្នាដៃ​មុន​ៗ​ទេ ។

ការ​ផលិតភាព​យន្ត​វាយប្រហារ​ថ្មី​មាន​ចំណងជើង​ថា «THE PREY» ចាប់ផ្តើម​ថត​ចាប់ពី​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨​តទៅ ដោយ​ថត​ក្នុង​រយៈពេល​៣០​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកោះកុង ។

រឿង «THE PREY» រៀបរាប់​អំពី​ដំណើ​រឿង​របស់​ប៉ូលិស​ជនជាតិ​ចិន​ម្នាក់​សម្តែង​ដោយ​លោក Gu Shang Wei ដែល​គាត់​តាមដាន​អំពើ​ឧក្រិដ្ឋកម្ម​រាប់​ឆ្នាំ​មក​ហើយ​នោះ ស៊ើប​ចុះ​សើ​ុ​ប​ឡើង ទីបំផុត​ក៏​ទៅ​ជាប់​នៅ​ក្នុង​គុក​កណ្តាល​ព្រៃ ដែល​ជា​ហេតុ​រុញច្រាន​ឲ្យ​គាត់​ត្រូវ​ជាប់​លាយឡំ​ជាមួយនឹង​ល្បែង​ប្រមាញ់​អ្នកទោស ដែល​មានការ​រៀបចំ​ពី​ក្នុង​គុក​ដោយ នាយ Warden សម្តែង​ដោយ​លោក Vithaya Pansrigarm ។

តួអង្គ​អន្តរជាតិ សំខាន់​ៗ​មាន​ពី​ប្រទេស​ចិន និង​ប្រទេស​ថៃ រួម​សម្តែង​ដោយ​តួអង្គ​ពី​ប្រទេស​​កម្ពុជា​យើង​ផ្ទាល់​ផង​ដែរ នៅ​ក្នុង​នោះ តួ​សំខាន់ គឺ​ប៉ូលិស​ចិន​ឈ្មោះ​Xin ដោយ​លោក GuShangWei គាត់​គឺជា​អ្នក​ប្រដាល់​ជើងឯក​ថ្នាក់​ជាតិ​៥​លើក​នៅ​ប្រទេស​ចិន ជាមួយនឹង​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ក្បាច់គុន​បុរាណ​ផង​ដែរ ។ លោក​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​ក្នុង​ខ្សែភាពយន្ត​រឿង Bloody Destiny ។ លោក Vithaya Pansrigarm ដែល​សម្តែង​ជា​តួ​ម្ចាស់​ពន្ធនាគារ និង​ជា​អ្នក​រៀបចំ​ល្បែង​ប្រមាញ់​អ្នកទោស ។ លោក Vithaya ត្រូវ​បាន​គេ​ស្គាល់​ច្រើន​មែនទែន​ទាំង​នៅ​ក្នុង​ប្រទេស និង​ឆាក​អន្តរជាតិ ដោយ​អាជីព​សម្តែង​ដ៏​អស្ចារ្យ​របស់​គាត់ ។ គាត់​ជា​តួឯក​ល្បី​មួយ​រូប​នៅ​ក្នុង​រឿង «THE LAST EXECUTIONER» ប្រែជា​ខ្មែរ​ថា​អ្នក​ពិឃាត​ចុង​ក្រោយ​។ លោក Byron Bishop និង​លោក Sahajak Boonthanakit​នឹង​លេង​ជា​តួ​អ្នកប្រមាញ់ ។

លោក Nophand Boonyai ពី​ប្រទេស​ថៃ​លេង​ជា​តួ​អ្នកប្រមាញ់​ក្មេង​បំផុត ដែល​ប្តេជ្ញា​ថា​នឹង​ដេញ​តាម​ចាប់​ប៉ូលិស​ចិន​ឱ្យ​ខាង​តែ​បាន ។

លោក Jimmy ជា​ផលិតករ​ផង និង​ជា​អ្នកដឹកនាំ​រឿង​ផង ។ ដោយ​មានការ​ចូលរួម​ជា​ពិសេស​ជា​ថ្មី​ម្តងទៀត​ពី​លោក Jean Paul Ly ដែល​ជា​អ្នក​បង្កើត​ឈុត​ឆាក​វាយប្រហារ​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ