ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ប្រពន្ធ​ប៉េ​អឹមលក់​កន្ទុយលេខ ខ​ណៈ​ល្បី​ថា​ «បាន​បង់លុយ​រាល់​ខែ​ឱ្យប៉ូលិស​ហើយ​​នៅ​ចាប់​​ទៀត​?»

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មេ​កន្ទុយលេខ​២​នាក់ និង​អ្នក​ចាក់​២​នាក់​ផង ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបងឃាត់ខ្លួន​កាលពី​វេលា​ម៉ោង០​២ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦​ មីនា ពេល​កំពុង​កត់​និង​ចាក់​កន្ទុយលេខ នៅ​ក្នុង​តូប​លក់ដូរ​មួយ​កន្លែង​ ក្បែ​រចិញ្ចើម​ផ្លូវ…

ខេត្តបាត់ដំបង ​៖ មេ​កន្ទុយលេខ​២​នាក់ និង​អ្នក​ចាក់​២​នាក់​ផង ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបងឃាត់ខ្លួន​កាលពី​វេលា​ម៉ោង០​២ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦​ មីនា ពេល​កំពុង​កត់​និង​ចាក់​កន្ទុយលេខ នៅ​ក្នុង​តូប​លក់ដូរ​មួយ​កន្លែង​ ក្បែ​រចិញ្ចើម​ផ្លូវ ដែល​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខណៈ​មានការ​បែក​ធ្លាយ​ថា «មេ​ក​ន្លុ​យ​លេខ​នេះបានឱ្យ​លុយ​រាល់​ខែទៅ​នគរបាល​ក្រុង តែ​អ្នក​ចុះ​ចាប់​ បែរជា​មុខ​ក្រុម​ផ្សេង» ​។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​បានឱ្យ​​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​លោក​ស៊ន កុសល អធិការរង​ក្រុង​បាត់ដំបង ​។ កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​២​នាក់ និង​បុរស​២​នាក់ ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផងដែរ ​។ បើ​តាម​របាយ​ការ​ណ៍​របស់​​លោក​ស៊ន កុសល អធិការរង​ក្រុង​បាត់ដំបង បាន​ឱ្យដឹង​ទៀត​ថា ជន​​ប្រុស​-ស្រី​ទាំង​៤​នាក់ ដែល​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ល្បែងស៊ីសង​ខាងលើ​នេះ​មាន ១​-ឈ្មោះ​សៀង វ៉ា​ន់ទី​ន ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ (ជា​មេ​​កន្ទុយលេខ ដែល​មាន​ស្វាមី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត) ២-​ឈ្មោះ​និល ណា​រ៉ា​ន់ ភេទ​ស្រី ​អាយុ​៣៤​ឆ្នាំ អ្នក​ជួយ​កត់​កន្ទុយ​លេខ ៣​-ឈ្មោះ​អ៊ុត វណ្ណៈ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ និង​៤-​ឈ្មោះ​វង្ស ខាន់ ប្រុស​អាយុ​៥៩​ឆ្នាំ ទាំង​២​នាក់​នេះ​ ជា​អ្នក​ចាក់​កន្ទុយលេខ ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ម្ចាស់​តូប​​ឈ្មោះ​សៀង វ៉ា​ន់ទី​ន ដែល​មាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នេះ ធ្លាប់​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​យក​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ប៉ុន្មាន​លើក​ហើយ តែ​ស្ត្រី​រូប​នេះ​មិន​រាង​ចាល និង​មិន​គោរព​តាម​កិច្ចសន្យា​នោះ​ទេ ដែល​ទំនង​អាង​អំណាច​ប្ដី ​។ សមត្ថកិច្ច​បាន​បញ្ជាក់​​ថា ពេល​ត្រូវ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ខាងលើ​នេះ ស្ត្រី​២​នាក់​នេះ​កំពុង​អង្គុយ​កត់​កន្ទុយលេខ​នៅ​ខាងក្នុង​តូប ហើយ​បាន​បិទទ្វារ​​ជាប់ ​មិន​ព្រម​ចេញ​ក្រៅ​តូប​ទេ បើ​ទោះជា​សមត្ថកិច្ច​ព្យាយាម​ពន្យល់ និង​ទាមទា​ឲ្យ​បើកទ្វា​តូប​ក្ដី តែ​បន្តិច​ក្រោយមក ​ទើប​ព្រម​បើកទ្វា​ចេញ​ក្រៅ ខណៈ​គេ​ឃើញ​វត្ត​​​មាន​ប្ដី​នៅ​ទីនោះ​ដែរ​ ។ ប៉ុន្តែ​ស្រប​ពេល​​សមត្ថកិច្ច​កំពុង​បង្ក្រាប​អ្នក​កត់​កន្ទុយលេខ​ខាងលើ​នេះ ស្រាប់តែ​មាន​ព័​ត៌មាន​មួយបាន​បែកធ្លាយ​ពី​សាច់ញាតិ​​ថា «អ្នក​កត់​កន្ទុយលេខ​នេះ បាន​បង់លុយ​ឱ្យ​​មន្ត្រី​នគរបាល​ក្រុង​រៀង​រាល់​ខែ ក្នុង​១​ខែ​១០​ម៉ឺន​រៀល ដែល​មាន​មន្ត្រី​ម្នាក់​ឈ្មោះ​វុ​ទ្ធី ជា​អ្នក​ប្រមូល​សំណែន​រាល់​ខែ​នេះ តែ​ពេល​ចុះ​បង្ក្រាប​បែរជា​លេចមុខ​ក្រុម​ផ្សេង​ទៅ​វិញ ?»  ។

ជុំវិញ​ដែរ​ថា មន្ត្រី​នគរបាល​ក្រុង​ម្នាក់​ឈ្មោះ​វុ​ទ្ធី ជា​អ្នក​ដើរ​ប្រមូល​លុយ​សំណូក​ពី​បទល្មើស​កន្ទុយលេខ​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​រូប​នេះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មី​នា ​នេះ​ ។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​មេ​កន្ទុយលេខ​ ដែល​ជា​គ្រួសារ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​ស​ន៍​​ថា ស្ត្រី​មេ​កន្ទុយលេខ​ខាងលើ​នេះ ពិតជា​ធ្លាប់​​ត្រូវ​បាន​បង្ក្រាប​​មែន តែ​គាត់​មិន​បា​នប​ញ្ឈប់​សកម្មភាពតាម​កិច្ចសន្យា​ទេ ទើបត្រូវ​បាន​កម្លាំង​​អធិការ​ក្រុង​បង្ក្រាប​ជា​ថ្មី​ទៀត​ ។ ប៉ុន្តែ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា តាម​គោល​ការ​ណ៍​របស់​លោក​ស្នងការ​ខេត្ត គ្រាន់តែឱ្យ​​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ជា​លើក​ចុង​ក្រោយ ដើម្បី​ឲ្យ​មេ​កន្ទុយលេខ​រូប​នេះ
​ប​ញ្ឈ​ប់​​សកម្មភាព​របស់​ខ្លួន តែ​ស្ត្រី​រូប​នេះ ​អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ ដរាបណា​ដែល​គាត់​មិន​ព្រម​បញ្ឈប់​ ហើយ​ត្រូវ​បាន​បង្ក្រាប​ជា​ថ្មី​ទៀតនោះ ។

អត្ថបទសរសេរ ដោយ