ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ប្រារឰ​ពិធី​សម្ពោធ​ជា​ផ្លូវការ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ស្ថានីយទូរទស្សន៍​ទី​៩​ក្នុង​ប្រទេស កម្ពុជា​ឈ្មោះ​អាស៊ី​អាគ្នេយ៍​បាន​បើក​សម្ពោធ ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​តំណាង​ដ៏ ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ដ្រី ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​ច្រើន​រូប​។

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មក​រា ស្ថានីយទូរទស្សន៍​ទី​៩​ក្នុង​ប្រទេស កម្ពុជា​ឈ្មោះ​អាស៊ី​អាគ្នេយ៍​បាន​បើក​សម្ពោធ ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​តំណាង​ដ៏ ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ដ្រី ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​ច្រើន​រូប​។

លោក​ជំទាវ​ឃឹម រ៉ា​នី អគ្គ​នាយិកាស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​មាន ប្រសាសន៍​ថា ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺជា​ស្ថានីយ​ថ្មី​មួយ​ដែល​មាន​បេសកកម្ម​បំរើទស្សនិកជន​តាម​រយៈ​ការ​អប់រំ កម្មវិធី សិល្បៈ​វប្បធម៌ និង​ការ​ផ្សាយ​ព័ត៌មាន ក្នុងគោលបំណង​ផ្សព្វផ្សាយ​ចំណេះដឹង ការ​អប់រំ អំពី​ទស្សនៈ​ថ្មី និង​ការ​អភិវឌ្ឍ​ដើម្បី​ឆ្លើយ​តបទៅ​នឹង​គោលនយោបាយ​ជា​យុទ្ធសាស្ដ្រ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ។

ការ​បង្កើត​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នេះ​ឡើង​ក៏​ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជឿនលឿន​នៅ ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័​ត៌ មានបាន​មាន​ប្រសាសន៍​ថា ការ​កើតឡើង ស្ថានីយ​ថ្មី​មួយទៀត​ទី​៩​ដែល​មានឈ្មោះ​ថា “​អាស៊ី​អាគ្នេយ៍​” នេះ​មិនមែន​ជា​ស្ថានីយ​ចុងក្រោយ​ទេ គឺ​នៅ​មាន​ស្ថានីយទូរទស្សន៍​ថ្មី ចំនួន​៣​ទៀត​កំពុង​ត្រៀម​បើក​ការ​ផ្សាយ ក្នុង​ពេល​ឆាប់​ៗ​នា​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ខាង​មុខ​នេះ ។

នៅ​ប្រទេស​កម្ពុជា​យើង បច្ចុប្បន្ន​មាន​ស្ថានីយទូរទស្សន៍​ចំនួន​១២ស្ថានីយ ប៉ុន្ដែ​ទើប​ដំណើរការ​ផ្សាយ​បាន​តែ​៩ស្ថានីយ​ប៉ុណ្ណោះ​នៅ​៣​ស្ថានីយ​ទៀត​កំពុងត្រៀមខ្លួន​បើក​បន្ដ​ទៀត ។ ការ​បង្កើតស្ថានីយទូរទស្សន៍​ច្រើន​បែប​នេះ​មាន​ផល ប៉ះពាល់​ជា​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​។

លោក​បន្ដ​ថា ការ​បើក​ស្ថានីយ​ច្រើន​នោះ គឺ​វា​អាច​ធ្វើ​ឱ្យ​ស្ថានីយ​ទាំងនោះ​ប្រទាញ ប្រទង់​គ្នា​ក្នុង​ការ​រក​ចំណូល មួយវិញទៀត ចំណូល​ចូល​ស្ថានីយទូរទស្សន៍​នីមួយ​ៗ​ត្រូវ ធ្លាក់​ចុះ នៅ​ពេល​នោះ​ហើយ​វា​នឹង​ប៉ះពាល់ ដល់​គុណភាព​។ ដោយសារ​ខ្វះ​ចំណូល​ថវិកា នោះ​ហើយ​ដែល​ស្ថានីយទូរទស្សន៍​មួយ​ចំនួន ត្រូវ​បោះបង់​ចោល​កម្មវិធី​ផលិត​ផ្សេង​ៗ ដើម្បី​លើកតម្កើង​វិស័យ​សិល្បៈ​ជា​ច្រើន​ដូចជា​សិល្បៈ​ចាប៉ី​ដង​វែង អា​យ៉ៃ​ឆ្លើយឆ្លង ល្ខោនបាសាក់ ល្ខោន​យីកេ និង សិល្បៈ​បែប បុរាណ​ជា​ច្រើន​ទៀត ។

មួយវិញទៀត​មាន ការ​ប្រទាញប្រទង់​ដណ្ដើម​យក​អ្នក​ដែល​មានជំនាញ​ពី​ស្ថានីយ​មួយ​ទៅ​ស្ថានីយ​ថ្មី​មួយទៀត នេះ​វា​ជា​ផល​អាក្រក់​ផង ល្អ​ផង តែចំពោះ​ចំណុច​វិជ្ជមាន គឺ​កាលណា​ស្ថានីយ​ទូរ ទស្សន៍​បង្កើត​ច្រើន​វា​នឹង​បង្កើន​ការងារ​ដល់ យុវជន​ជំនាន់​ក្រោយ​ឱ្យ​មានការ​ងារ​ធ្វើ​បាន ច្រើន​ទាំង​ផ្នែក​បច្ចេកទេស ទាំង​ផ្នែកសិល្បៈ ។ ជា​ពិសេស​នោះ​យើង​កាន់តែ​បាន ជំរុញ​ឱ្យ​អ្នកមាន​ជំនាញ​បាន​បង្ហាញ បង្កើត ស្នាដៃ​ថ្មី​ៗ​ថែម​ទៀត​ច្រើន​ឡើង ។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ក្រសួង​ព័ត៌មាន កំពុង​រៀបចំ​ធ្វើ​ចំណារ​សំរាប់​ទប់ស្កាត់​ផល អវិជ្ជមាន​មួយ​ចំនួន​គឺ​ទី​១-​ក្រសួង​បាន សំណូមពរ​ដល់​សមាគម​ទូរទស្សន៍​កម្ពុជា ធ្វើការ​ប្រជុំ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន គឺ កំណត់​ឱ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​កំណត់ តំលៃ​អប្បបរមា​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម មិន​ឱ្យ​ប្រទាញប្រទង់​គ្នា​នាំ​ឱ្យ​បាត់​ចំណូល របស់​ខ្លួន​ទាំងអស់​គ្នា​គ្រប់​ស្ថានីយ​។ ទី​២-​សំណូមពរ​ដល់​ប្រធាន​ស្ថានីយទូរទស្សន៍​ទាំងអស់​ធ្វើ​យ៉ាងណា​ផ្សាយពាណិជ្ជកម្ម​ដែល ផលិត​ក្នុងស្រុក គឺ​កុំ​យក​ផលិតកម្ម​របស់​គេ មក​បកប្រែ​ផ្សាយ​ដូច​កន្លង​មក ។

លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា កន្លង​មក​ក្រសួង ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​ផលិតភាព​យន្ដ ផលិតករ អ្នក​សរសេរ​អត្ថបទ​ភាពយន្ដ​យ៉ាង ច្រើន ដូច្នេះ​ការ​ផ្សាយពាណិជ្ជកម្ម​យើង​មាន សមត្ថភាព​ច្រើន​ណាស់​អាច​ផលិត​បាន​គ្រប់គ្រាន់ ។

ដូច្នេះ​យើង​ត្រូវ​ឱ្យ​តំលៃ​ដល់​ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំ​រឿង​របស់​យើង​ផង ធ្វើយ៉ាងនេះ​គឺ​យើង​អាច​ជួយ​ដល់​ផលិតករ​ក្មេង​ៗ​ថ្មី​ៗ​ជំនាន់​ក្រោយ​របស់​យើង​ដែល​មាន​ជំនាញ តែង​និពន្ធ​នេះ​ជា​ចំណុច​មួយ​ដែល​មាន​សារ សំខាន់​ខ្លាំង​ណាស់ ។

លោក​ខៀវ កា​ញា​រី​ទ្ធ ណែនាំ​ឱ្យ​សមា គម​ទូរទស្សន៍​កម្ពុជា​ត្រូវ​តែ​ពង្រឹង​ស្ថានីយ ទូរទស្សន៍​ទាំង​៩​ដែល​កំពុង​ដំណើរការ​ផ្សាយ ផលិតកម្ម​វិធី​របស់​ខ្លួន​ឱ្យ​បាន​ល្អ មិន​ថា​កម្ម វិធី​អប់រំ សិល្បៈ និង​កម្មវិធី​ព័ត៌មាន​ផ្សេង​ៗ ទេ ។ ជា​ពិសេស​សិល្បៈ​បែប​បុរាណ​ផលិត​ឱ្យ បាន​ច្រើន​ដើម្បី​អភិរក្ស និង​លើក​ស្ទួយ​ថែ រក្សា​ឱ្យ​បាន​គង់វង្ស​។

មុន​នឹង​ឈាន​ដល់​ការ​បើក​សម្ពោធ​ជា​ផ្លូវ ការ​នេះ ស្ថានីយ​អាស៊ី​អាគ្នេយ៍​មាន​បញ្ហា​ផ្ទៃ ក្នុង​ដ៏​ចំរូងចំរាស​កាលពី​ឆ្នាំ​២០០៩ ដោយ ពេល​នោះ លោក​សែ​ម សុវណ្ណ​ដេ​ត ជា​អគ្គ នាយក​ទូរទស្សន៍​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី ការ​កិបកេង​ថវិកា​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ ហើយ​ពេល​នេះ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​។ សង្ឃឹមថា ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​ដែល ប្រជាពលរដ្ឋ​ខ្មែរ​នឹង​អាច​ទទួល​បាន​នូវ​អត្ថ ប្រយោជន៍​ផ្នែក​ព័ត៌មាន​ពី​ស្ថានីយ​ថ្មី​នេះ​។