ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​ម្នាក់​តាម​ដីកា​បង្គាប់​របស់​តុលាការ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី ចាប់​ឃាត់ខ្លួន​តាម​ដីកា​តុលាការ ។ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី ចាប់​ឃាត់ខ្លួន​តាម​ដីកា​តុលាការ ។ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ៖ ការ​ចាប់​ឃាត់ខ្លួន​ជាប់ចោទ​ឈ្មោះ បាន ចិន្តា ហៅ​តាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ក្នុង​ខណៈ​ជនសង្ស័យ​កំពុង​មាន​វត្ថ​តាម​នៅ​នឹង​ផ្ទះ​របស់​ខ្លួន នៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ដោយ​អនុវត្ត​តាម​អំ​ណាយ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៤ ពស​.​ព្រ​ទ ចុះ​ថ្ងៃ​ទី​២៧​ខែធ្នូ ឆ្នាំ​២១០៧ របស់​លោក ហុ​ក ពៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​ចោទប្រកាន់​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ បាន​ប្រព្រឹត្តិ​នៅ​ផ្លូវ​ចូល​វត្ត​ភូមិ​អូរ​ប្រាសាទ ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៩,១០,១១ ខែកញ្ញា ឆ្នាំ​២០១៧ ។ និង​អនុវត្ត​តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់ លោក ញឹ​ម ពិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ប្រព្រឹត្តិ​នៅ​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៧ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។ លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ បាន ចិន្តា ហៅ តាប់ កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នា​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨ នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ