ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​សត្វ​ចម្លែក​បាន​៤៣ ​កាត់​កន្ទុយ​វែង​ចោល(មានវីដេអូ)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

ខេត្តព្រៃវែង ៖ លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បទបញ្ជា​ឲ្យ​ចាប់​ក្រុម​រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​កែ​ឆ្នៃ​ខុស​បច្ចេកទេស​កាលពី​យប់ ថ្ងៃ​ទី​៩ ខែកុម្ភៈ​អាជ្ញាធរ​ខេត្តព្រៃវែង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​សមាសភាព​ចូលរួម​ពី​គ្រន់​ស្ថាប័ន និង​បាន​ចេញ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​យានយន្ត ដឹក​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើ​ដងផ្លូវ​សំខាន់​ៗ​ទូ​ទាំង​ខេត្ត ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា សកម្មភាព​ត្រួតពិនិត្យ​យានយន្ត​នេះ​បាន​ធ្វើ​ឡើង​ទាំងថ្ងៃទាំងយប់ និង​ជា​រៀងរាល់ថ្ងៃ​ដែល​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៨ ចុងខែ​កុម្ភៈ មាន​រយៈពេល​១៨​ថ្ងៃ ហើយ​បាន​ឃាត់​ត្រួតពិនិត្យ​រថយន្ត​ធំ​ៗ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​បាន​ចំនួន​៣១៦៦ គ្រឿង ក្នុង​នោះ​រក​ឃើញ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​៤៣​គ្រឿង និង​បាន​កាត់​ទ្រុង ចេញ​ទាំង​៤៣​គ្រឿង រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​១៣​គ្រឿង ក្នុង​នោះ​រថយន្ត​ដឹក​ខ្សាច់​ចំនួន​៩​គ្រឿង រថយន្ត​ដឹក​ថ្ម​ចំនួន​៣​គ្រឿង និង​រថយន្ត​ដឹកស្រូវ​ចំនួន​១​គ្រឿង ហើយ​រថយន្ត​ដឹក​លើស​ទម្ងន់​ទាំង​អស់នោះ ត្រូវ​បាន​បញ្ជា​ឲ្យ​កាយ​ទម្លាក់​ចំនួន​ដែល​លើស​ទាំងអស់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ត្រួតពិនិត្យ​យានយន្ត​របស់​គណៈកម្មការ​ចម្រុះ​ខេត្តព្រៃវែង នៅ​តែ​បន្ត​ធ្វើ​ជា​រៀងរាល់ថ្ងៃ និង​នៅ​គ្រប់​ស្រុក​ទាំងអស់​ទូ​ទាំង​ខេត្ត គឺ​មិន​ទាន់​បញ្ឈប់​នៅឡើយ​ទេ ប៉ុន្តែ​នៅ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា គណៈកម្មការ​នេះ​បាន​ត្រួតពិនិត្យ​តែ​លើ​ទ្រុង​រថយន្ត​ប៉ុណ្ណោះ ចំពោះ​ទម្ងន់​ដែល​ផ្ទុក​លើ​រថយន្ត គឺ​មិន​បាន​ត្រួតពិនិត្យ​នោះ​ទេ ដោយ​មន្ត្រី​ទាំងនោះ​អះអាង​ថា មិន​មាន​ជញ្ជីង​សម្រាប់​ថ្លឹង​ទម្ងន់ ចំពោះ​ករណី​នេះ​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ឯក​ឩ​ត្តម​អភិបាលខេត្ត ជួយ​ពិនិត្យ និង​ដោះស្រាយ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ