ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ទាហាន ក្លែង​ស្លាក​លេ​ខ​ឡាន​ទាហាន​រកស៊ី​ឈើដុះ​ស្លែ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឈ្មួញ​ឈើ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហ​ការណ៍​ជាមួយ​អាវុធហត្ថ​កំពង់ស្ពឺ ដោយ​មានការ​សម្របសម្រួល​ពី លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត…

ខេត្តកំពង់ស្ពឺ ៖ ឈ្មួញ​ឈើ​ដ៏​សកម្ម​ម្នាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហ​ការណ៍​ជាមួយ​អាវុធហត្ថ​កំពង់ស្ពឺ ដោយ​មានការ​សម្របសម្រួល​ពី លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​ចាប់ខ្លួន តាម​ដីកា​បញ្ជា​ជា ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ជាប់ចោទ​ពី​បទ «​ប្រើប្រាស់​រថយន្ត​ត្រេ​អ៊ី និង​ស្លាក​លេខ​របស់​កង​យោធពលខេមរភូមិន្ទ​ក្លែងក្លាយ ដើម្បី​បម្រើ​ផលប្រយោជន៍​បុគ្គល​» ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ នៅ​ចំណុច​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​រូប​នេះ ជា​ឈ្មួញ​ឈើ​ផង ជា​មន្ត្រី​យោធា​ផង ហើយ​ក៏​ជា​កូនប្រុស​របស់​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ភ្នំស្រួច​ផង​ដែរ ។ ជន​នេះ​ត្រូវ​បាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​តាម​ដីកា​លេខ ០៣៤ អយ​ព ចុះ​ថ្ងៃ​ទី​២៩ មក​រា ២០១៨ របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ «​ប្រើប្រាស់​ស្លាក​លេខ​យោធា​ក្លែងក្លាយ​» ។ ជនសង្ស័យ​ត្រូវ​បា​នាំ​ខ្លួន​ទៅ​កាន់​ទីបញ្ជាការ​កង​រាជ​អា​វុ​អ​ហត្ថ​ខេត្ត ហើយ​បំពេញបែបបទ​ប្រគល់​ឲ្យ​ខាង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​មួយ​រូប បាន​បង្ហើប​ថា ជនសង្ស័យ​មានឈ្មោះ យឹ​ម សុ​កាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្យា ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មានមុខ​ងារ​យោធា​ឋានន្តរសក្តិ អនុសេនីយ៍ទោ ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ជាប់ចោទ​ពី​បទ «​ប្រើប្រាស់​រថយន្ត​ពណ៌​ត្រេ​អ៊ី និង​ក្លែង​ស្លាក​លេខ​កង​យោធពលខេមរភូមិន្ទ »​។ ក្រោយ​ឃាត់ខ្លួន កម្លាំង​ការិយាល័យ​សន្តិសុខ​លើ​ផ្ទៃ​ប្រទេស បាន​នាំ​ខ្លួន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ