ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំង​ប៉ាវ​របស់ ឱ​ក សុគន្ធ​កញ្ញា ពេញចិត្ត​អ្នក​សៀមរាប​ស្ដូក

6 ឆ្នាំ មុន
  • ភ្នំពេញ

​ពិតជា​អស្ចារ្យ​មែន អាំង​ប៉ាវ​របស់ ឱ​ក សុគន្ធ​កញ្ញា ចូល​ឆ្នាំ​ចិន​នេះ បាន​ធ្វើ​ឲ្យ​បងប្អូន​យើង​នៅ​សៀមរាប​សប្បាយ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត​។ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក​ដ៏​ធំ​អស្ចារ្យ BOOSTRONG…

​ពិតជា​អស្ចារ្យ​មែន អាំង​ប៉ាវ​របស់ ឱ​ក សុគន្ធ​កញ្ញា ចូល​ឆ្នាំ​ចិន​នេះ បាន​ធ្វើ​ឲ្យ​បងប្អូន​យើង​នៅ​សៀមរាប​សប្បាយ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត​។ តាម​រយៈ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក​ដ៏​ធំ​អស្ចារ្យ BOOSTRONG ROCK ON FIRE TOUR CONCERT ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​17 កុម្ភៈ ក្នុង​ដី​ឡូត៍​ចុង​កៅស៊ូ ទីរួមខេត្ត​សៀមរាប គេ​ឃើញ​ថា ពិតជា​បាន​ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ ហោក​ញ្ជ្រោ​វ បែប​រ៉ក រ៉ក ប្លែក​ភ្នែក ចម្លែក​អារម្មណ៍​មិន​ធ្លាប់​បាន​ទស្សនា​ពី​មុន​មក​ឡើយ​ជាមួយ​ការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បងប្អូន​អ្នក​ខេត្តសៀមរាប​យើង​ពេញ​មួយ​រាត្រី​។

​ការ​ប្រគំ​តន្ត្រី​នេះ​ដែរ គេ​ឃើញ​មាន​វត្តមាន​តារាចម្រៀង​ដែល​ជំនាញ​ខាង​ចង្វាក់​រ៉ក​ជា​ច្រើន​រូប​បាន​បង្ហាញ​ទេព​កោសល្យ​បែប​រ៉ក​រៀង​ៗ​ខ្លួន លើស​ពី​នេះ​ទៅ​ទៀត ស្រាប់តែ​លេចមុខ​កំពូល​តារាចម្រៀង​ស្រី ឱ​ក សុគន្ធ​កញ្ញា ធ្វើ​ឲ្យ​បងប្អូន​យើង​សប្បាយ​រីករាយ ស្រែក​ហោ លោត​ក​ញ្ច្រោ​ល​ដោយ​មិនដឹង​ខ្លួន​។ មិនធម្មតា ចង្វាក់​រ៉ក របស់​កញ្ញា ឱ​ក សុគន្ធ​កញ្ញា ដែល​ជា​អាំង​ប៉ាវ​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​ចិន​នេះ តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​លេចមុខ​លោក ហ្សូ​ណូ មក​ម្នាក់​ទៀត​ច្រៀង​រួម​គ្នា​ជាមួយ ឱ​ក សុគន្ធ​កញ្ញា រឹតតែ​ធ្វើ​ឲ្យ​បងប្អូន​យើង​សប្បាយ លោត​រាំ ចុះឡើង ចុះឡើង​ស្រែកច្រៀង​តាម​បទ​ចម្រៀង​របស់​កញ្ញា​យ៉ាង​ពេញចិត្ត​ក្រៃ​លែង​ភ្លេច​មិន​បាន​ឡើយ​។


បងប្អូន​យើង​ដែល​កំពុង​តែ​សប្បាយ​រីករាយ​ជាមួយ ឱ​ក សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹង​ថា គាត់​ពេញចិត្ត​នឹង​អាំង​ប៉ាវ​របស់ ឱ​ក សុគន្ធ​កញ្ញា ណាស់ ព្រោះ​វា​ជា​កា​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដែល​គាត់​មិន​ដែល​បានឃើញ និង​សប្បាយ​អស់ដៃ​ចឹ​ង​ទេពី​មុន​មក​។ គាត់​បាន​ស្នើ​ទៅ​ភេសជ្ជៈ​ប៉ូវ​កំលាំង BOOSTRONG ឲ្យ​នាំ​យក​ភាព​សប្បាយ​ៗ​ប្លែក​ៗ​ដូចនេះ​មក​កាន់​ខេត្តសៀមរាប​លើក​ក្រោយ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ