ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដែល​រ៉ក​ឯណា​ចឹ​ង​ទេ លោក​អើយ

6 ឆ្នាំ មុន
  • សៀមរាប

​នេះ​រឿង​មួយ​ដែល​មិន​ធ្លាប់​ឃើញ នឹង​លឺ​ទេ លោក​អើយ ដែល​ធ្លាប់​មានការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ឯណា​ស្លៀកពាក់​ចឹ​ង​នោះ​។ ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក…

​នេះ​រឿង​មួយ​ដែល​មិន​ធ្លាប់​ឃើញ នឹង​លឺ​ទេ លោក​អើយ ដែល​ធ្លាប់​មានការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ឯណា​ស្លៀកពាក់​ចឹ​ង​នោះ​។ ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក គេ​ស្លៀក​សម្លៀក់​បំពាក់​ពណ៌​ខ្លៅ ចំណែកឯ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក របស់​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង មានឈ្មោះ​ថា BOOSTRONG ROCK ON FIRE TOUR CONCERT ដែល​បាន​ធ្វើ​ឡើង​នៅ​ដី​ឡូត៍​ចុង​កៅស៊ូ​ទីរួមខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី ១៧ កុម្ភៈ​នេះ បែរជា​នាំ​គ្នា​ស្លៀក​ពាក់​ឈុត​បែប​ខូ​បូ​យ​យ៉ាង​ឡូយ​ធ្វើ​ឲ្យ​កក្រើក​ខេត្តសៀមរាប​តែ​ម្ដង​។

​យើង​ធ្លាប់តែ​ឃើញ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក​នេះ នៅ​ប្រទេស​គេ​មិន​ដែល​បានឃើញ​នៅ​ប្រទេស​យើង​ទេ ហើយ​ការ​ស្លៀកពាក់​ទៀត​សោ​ធ គឺ​គេ​និយម​ស្លៀកពាក់​ពណ៌​ខ្មៅ​សុទ្ធ​សាធ​តែ​ម្ដង​។ ជា​សំណាង​សម្រាប់​បងប្អូន​ខ្មែរ​យើង​ដែរ ដែល BOOSTRONG បាន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក សុទ្ធសាធ​មុនគេ ដើម្បី​ជា​ការ​ផ្ដល់​នូវ​ភាព​សប្បាយ​រីក​រាយ​ក៏​ដូច​ជា​ឲ្យ​បងប្អូន​យើង​ស្គាល់​កាន់តែ​ច្បាស់​ថា អ្វី​ទៅ​ជា​តន្ត្រី​រ៉ក​រ៉ក​។

ក្នុង​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក​ដ៏​ធំ​អស្ចារ្យ​នេះ​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១៧ កន្លង​ទៅ គេ​ឃើញ​មាន​ក្រុម​តារាចម្រៀង​ដែល​ជំនាញ​ខាង​ចង្វាក់​រ៉ក ដូច​ជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា លោក ឆ​ន សុវណ្ណ​​រាជ កញ្ញា វី ឌី​ណែ​ត លោក ហ្សូ​ណូ និង​លោក ឈិ​ន រតនៈ សុទ្ធតែ​លេង​ស្តាយ​រ៉ក​ថ្មី​ស្លៀកពាក់​ខូ​បូ​យ​ទាំងអស់​គ្នា​ធ្វើ​ឲ្យ​បងប្អូន​ដែល​ទៅ​ទស្សនា​ប្លែក​ភ្នែក ចម្លែក​អារម្មណ៍ បូក​រួម​ជាមួយ​ការ​ស្រែកច្រៀង​ចង្វាក់​រ៉ក​ផង​នោះ រឹតតែ​ជំរុញ​ឲ្យ​ពួក​គាត់​ហោ​រក​ញ្ជ្រោ​វ​លោត​រាំ​លេង​តាម​ចង្វាក់​រ៉ក​យ៉ាង​រីករាយ​ក្រៃ​លែង​។

​បើ​តាម​សម្ដី​បងប្អូន​អ្នក​សៀមរាប​ដែល​បាន​មក​ទស្សនា​ផ្ទាល់​បាន​និយាយ​ថា គាត់​សប្បាយ​​រីករាយ​ណាស់ ហើយ​ក៏​សូម​អរគុណ​ដល់ ប៊ូ​សស្ត្រ​ង ដែល​បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​​បែប​រ៉ក រ៉ក​ដ៏​ធំ​អស្ចារ្យ​នេះ​ឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ