ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​អនុម័ត​ទៅ​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្របសម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា​-​ឡាវ និង​វៀត​ណាម។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​អនុម័ត​ទៅ​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្របសម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា​-​ឡាវ និង​វៀត​ណាម។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ការពារ​សេចក្តីព្រាងច្បាប់​នេះ បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម នេះ មាន​គោល​បំណង​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ក្នុង​តំបន់ត្រីកោណ​អភិ​វឌ្ឍន៍ ក្នុង​នោះ​ប្រទេស​កម្ពុជា មាន​៤​ខេត្ត គឺ​ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ ។ ចំណែក​ប្រទេស​ឡាវ​មាន​៤​ខេត្ត និង​វៀតណាម​មាន​៥​ខេត្ត ដែល​ជា​មធ្យោ​បាយ​មួយ​ក្នុង​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​រវាង​តំបន់ត្រីកោណ និង​តំបន់​ដទៃ​ទៀត ។

ជា​លទ្ធផល​នៃ​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​កម្ពុជា​ធ្វើការ​អនុម័ត​យល់ព្រម​ក្នុង​សំឡេង​គាំទ្រ​ចំនួន​១២១​សំឡេង ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ស្នើ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ។

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ៗ​រួម​មាន ៖

១-​បង្កើន​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម
២-​បង្កើត​បរិ​យាស​ធុរកិច្ច​ល្អ​ប្រសើរ

៣-​សម្រួល​ប​ម្លា​ស់​ទី​របស់​ប្រជាជន យានយន្ត និង​ទំនិញ​នៃ​ប្រទេស​ទាំង​បី​ក្នុង​តំបន់ត្រីកោណ

៤-​បង្កើន​លក្ខខណ្ឌ​អនុគ្រោះ​ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ ។

គួរ​រំឭក​ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ ដើម្បី​បញ្ជូន​ទៅ​សុំ​ការ​ពិនិត្យ និង​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ដោយ​ចាត់ទុកជា​ការ​ប្រញាប់ ។ បន្ទាប់​ពី​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​យល់ព្រម​រួច​ហើយ​នោះ កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​ ដើម្បី​ពិនិត្យ និង​អនុម័ត​តាម​នីតិវិធី នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ