ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​ទិវា​នៃ​ក្តី​ស្រលាញ់ ភូមិ​មូល​កុង​ទី​ន័​រ ចែករំលែក​ក្តី​ស្រលាញ់​ជាមួយ​កុមារ​គ​-​ថ្លង់ នៃ​អង្គការ​គ្រួសារ​ថ្មី​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​អបអរ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ឬ​ហៅ​ថា Valentines’ Day ថ្ងៃ​ទី ១៤ កុ​ម្ភះ​នេះ ភូមិ​មូល​កុង​ទី​ន័​រ…

​រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​អបអរ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ឬ​ហៅ​ថា Valentines’ Day ថ្ងៃ​ទី ១៤ កុ​ម្ភះ​នេះ ភូមិ​មូល​កុង​ទី​ន័​រ បាន​រៀបចំ​នូវ​កម្មវិធី​សប្បុរសធម៌​មួយ​ចែករំលែក​នូវ​ក្តី​ស្រលាញ់​ជាមួយ​កុមារ​កំព្រា កុមារ​គ​-​ថ្លង់ និង​លោកគ្រូ​-​អ្នកគ្រូ មក​ពី​អង្គការ​គ្រួសារ​ថ្មី​ចំនួន ២៤៧ នាក់ តាម​រយៈ​ការ​ផ្តល់​នូវ​អំណោយ​ជា​សម្ភារៈ​ និង​ថវិកា ។​

​តាម​ប្រសាសន៍​របស់​អ្នក​រៀបចំ​កម្មវិធី​របស់ ភូមិ​មូល Restaurant & PUB បានឱ្យ​ដឹង​ថា​ក្នុង​គោលបំណ់ង​ចែករំលែក​ក្តី​ស្រឡាញ់​ និង​បង្ហាញ​ទឹកចិត្ត​បន្តិចបន្តួច​ពី ភូមិ​មូល Restaurant & PUB ទៅ​ដល់​កុមារ​កំព្រា កុមារ​គ​-​ថ្លង់ មក​ពី​អង្គការ​គ្រួសារ​ថ្មី​ចំនួន​សរុប ២០០​នាក់ និង​លោកគ្រូ​-​អ្នកគ្រូ​ចំនួន ៤៧ នាក់​ ក្នុង​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ ​នៃ​ក្តី​ស្រលាញ់​នៅ​ទីតាំង ភូមិ​មូល Restaurant & PUB ស្ថិត​នៅ​បណ្តោយ​ផ្លូវ ១៩៨៦ ជិត​សាលា​លឹ​ម​កុក​វីង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃ​ទី ១៤ កុ​ម្ភះ ឆ្នាំ ២០១៨ ។​

​អ្នក​រៀបចំ​កម្មវិធី​របស់ ភូមិ​មូល Restaurant & PUB មាន​ប្រសាសន៍​ថា​៖ «​យើង​រៀបចំ​កម្ម​វិធី​សប្បុរសធម៌​ចែក​អំណោយ​ដល់​ពួក​គាត់ គឺ​ដើម្បី​បញ្ជាក់​ថា​ នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ មិន​ថា​ តែ​បងប្អូន ឪពុក​-​ម្តាយ បងប្អូន​នោះ​ទេ គឺ​យើង​ចែករំលែក​នូវ​ក្តី​ស្រលាញ់​​ដល់​ពួក​គាត់​ជា​កុមារ​កំព្រារ កុមារ​ពិការ គ​-​ថ្លង់​ផង​ដែរ គឺ​ចែករំលែក​ក្តី​ស្រលាញ់​​សម្រាប់​ទាំងអស់​គ្នា​» ។

សម្រាប់​កុមារ​ម្នាក់​ៗ ​គឺ​ទទួល​បាន​សម្ភារៈ​មួយ​កញ្ចប់ និង​ទឹកប្រាក់​ចំនួន ៥ ពាន់​រៀល ចំណែក​លោកគ្រូ​-​អ្នកគ្រូ​ពី​អង្គការ​គ្រួសារ​ថ្មី​ក៏​ទទួល​បាន​សម្ភារៈ​​មួយ​កញ្ចប់ ​និង​ថវិកា​ចំនួន​១ម៉ឺន​រៀល​ក្នុង​មួយ​នាក់​ផង​ដែរ​។ បន្ទាប់​មក​ក៏​មានការ​ថតរូប​រួម​គ្នា​ដែល​កុមារ​គ​-​ថ្លង់ ​ក៏​ដូច​ជា​លោកគ្រូ​-​អ្នកគ្រូ​បាន​ពាក់អាវ​ដែល​ចែក​ជូន​ក្នុង​កញ្ចប់​សម្ភារៈ​សម្រាប់​ការ​ថតរូប​រួម​គ្នា​ផង​ដែរ ។ ដើម្បី​ចូលរួម​ចំណែក​ដល់​ដំណើរការ​របស់​​អង្គការ​គ្រួសារ​ថ្មី ភូមិ​មូល​កុង​ទី​ន័​រ ក៏​បាន​ផ្តល់​ជា​ថវិកា​ចំនួន​ធំ​និង​អង្ករ​ចំនួន ១០​ប៉ាវ​ដល់​អង្គការ​គ្រួសារ​ថ្មី ​ដើម្បី​ជួយ​ដល់​កុមារ​កំព្រារ កុមារ​ពិការ និង​កុមារ​គ​-​ថ្លង់ ថែម​ទៀត។​

​អ្វី​ដែល​កាន់តែ​រំភើប​ និង​រំជើបរំជួល​នោះ ភូមិ​មូល Restaurant & PUB ក៏​បាន​រៀបចំ​កម្ម​វិធី​ពេល​រាត្រី​បន្ត​ទៀត​ក្រោម​វត្តមាន​កំពូល​តារាចម្រៀង​លោក ហ្សូ​ណូ ចម្រៀង​កំដរ​បង​ប្អូន​​ដែល​បាន​អញ្ជើញ​ទៅ​ពិសារ​អាហារ​ និង​ទទួលទាន​ភេសជ្ជៈ​ និង​ស្រា​បៀរ​យ៉ាង​សប្បាយ​​រីករាយ​ផង​ដែរ​ នា​ពេល​រាត្រី​នៃ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​។​

​ជា​ពិសេស គឺ​តារាចម្រៀង​រូប​ស្រស់​សង្ហា​លោក ហ្សូ​ណូ បាន​ចាប់ឆ្នោត​ផ្តល់​ជា​រង្វាន់​ជូន​ភ្ញៀវ​​កិត្តិយស​ដែល​បាន​មក​កំសាន្ត​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នៅ ភូមិ​មូល Restaurant & PUB ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដូច​ជា​ទូរស័ព្ទ​ដៃ​ជាដើម ។ កម្មវិធី​បង្ហាញ​ក្តី​ស្រលាញ់​​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​រៀបចំ​ឡើង​ដោយ ភូមិ​មូល Restaurant & PUB ក៏​​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​ហ្វេ​ស​ប៊ុ​ក​ភេ​ក​របស់​ភូមិ​មូល​កុង​ទី​ន័​រ ។

សូម​បញ្ជាក់​ថា ភូមិ​មូល​កុង​ទី​ន័​រ មាន​អាហារ​ឆ្ងាញ់​ៗ ភេស្ជជៈ​ និង​ស្រា​បៀរ​ជា​ច្រើន​ប្រភេទ​​ជាមួយនឹង​តម្លៃ​សមរម្យ​​ ​ជា​ពិសេស​គឺ​មាន Band ប្រគំតន្ត្រី ​និង​មាន​តារាចម្រៀង​ស្រស់​​ស្អាត ស្រស់​សង្ហា​រ​ជាមួយ​ទឹក​ដម​អម​សម្លេង​យ៉ាង​ក្រអួន​ក្រអៅ​បំពេរ​អារម្មណ៍​អតិថិជន​ដែល​បាន​អញ្ជើញ​ទៅ​កំសាន្ត​ និង​ទទួលទាន​ន​ ភូមិ​មូល​កុង​ទី​ន័​រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ