ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនលោកនាយកសាលាផ្តាច់ជីវិតខ្លួន​ឯង ខំ​សរសេរបណ្តាំទុក៥​សន្លឹក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់ដែលគេស្គាល់ថា ​ជា​នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទើន បាន​កើត​ជំងឺ​មហា​រី​ក​ពោះវៀនធំ​ធ្ងន់ធ្ងរ​រយៈពេល​ច្រើន​ខែ​មក​​ហើយ ប៉ុន្តែ​ព្យាបាល​មិនជា​ ។ ​ដោយសារ​តែ​ពិ​បាក​​ក្នុង​ខ្លួន​ខ្លាំង​ពេក ​និង​មិន​ចង់​ចំណាយ​ថវិកាព្យាបាល​​តទៅ​ទៀត ព្រមទាំង​មិន​ចង់​​ឱ្យ​​លំបាក​ដល់​ប្រពន្ធ​​នោះ…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់ដែលគេស្គាល់ថា ​ជា​នាយក​សាខា​សាលា​អន្តរជាតិ​វេស​ស្ទើន បាន​កើត​ជំងឺ​មហា​រី​ក​ពោះវៀនធំ​ធ្ងន់ធ្ងរ​រយៈពេល​ច្រើន​ខែ​មក​​ហើយ ប៉ុន្តែ​ព្យាបាល​មិនជា​ ។ ​ដោយសារ​តែ​ពិ​បាក​​ក្នុង​ខ្លួន​ខ្លាំង​ពេក ​និង​មិន​ចង់​ចំណាយ​ថវិកាព្យាបាល​​តទៅ​ទៀត ព្រមទាំង​មិន​ចង់​​ឱ្យ​​លំបាក​ដល់​ប្រពន្ធ​​នោះ ក៏​បាន​​​​​សរសេរ​​លិខិត​បណ្ដាំ​ចំនួន​៥​សន្លឹក ទុក​​ជូន​ប្រពន្ធ​និង​កូន​ ព្រមទាំង​ឪពុក​ម្ដាយ​ផង​ដែរ ​។ បន្ទាប់​មក ​បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​​ស្លាប់​នៅ​ក្នុងផ្ទះ​ ខណៈ​ពេល​​​ប្រពន្ធ​ត្រឡប់​មក​​ពី​យក​កូន​ចេញពី​សាលា​
រៀន​ ។

 

ហេតុការណ៍នេះ បាន​បង្ក​​​ភ្ញាក់ផ្អើល​ ​កាលពី​វេលា​ម៉ោង​១១​​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​កុម្ភៈ​នេះ ស្ថិត​ក្នុង​​ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ បុរស​រង​គ្រោះ​ ឈ្មោះ​លី​ម ប៊ុ​ន​លាង​អាយុ​៣៨​ឆ្នាំ ជា​នាយក​សាខា​សាលា​វេស​ស្ទើន​ មាន​ប្រពន្ធ​ឈ្មោះ​វង្ស ធា​រ៉ែ​ន អាយុ​២៨​ឆ្នាំ និង​កូនស្រី​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ និង​មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ ។

បើតា​ម​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​នគរបាល​​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ចេញពីផ្ទះ​ទៅ​ដឹក​កូន​ចេញពី​សាលារៀន​ ដោយ​មិន​នឹក​ស្មានថា​ ប្ដី​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បែប​នេះ​ទេ ។ ​លុះ​ក្រោយ​ពេល​ដឹក​កូន​មក​ដល់​ផ្ទះ​ហើយ ​កូន​បាន​បើកទ្វារ​ចូល​ទៅ​ក្នុងផ្ទះ​មុន ទើប​ប្រទះ​ឃើញ​ឪពុក​ចង.ក​ ដោយ​​នាង​បាន​​ស្រែក​យ៉ាងខ្លាំង បង្ក​ការ​ភ្ញាក់ផ្អើលតែម្តង ​។ ពេល​នោះ ​គាត់​​បានរ​ត់ទៅ​មើល​​ឃើញ​ប្ដី​យក​ខ្សែ​កា​ប្លិ៍​ទូរទស្សន៍​ចង.ក​ជាប់​ជាមួយ​ប្រហោង​ឥដ្ឋ​ខ្យល់ ហើយដោយ​សារ​គិត​ថា​ មិន​ទាន់​ស្លាប់​គាត់​​បាន​យក​កាំបិត​កាត់​ខ្សែ​ទម្លាក់​ចុះ​ក្នុង​បំណង​យក​ទៅ​សង្គ្រោះ​ប៉ុន្តែ​ពេល​នោះ​ប្ដី​ស្លាប់​បាត់​ទៅ​ហើយ​ ។

ស្ត្រី​ជាប្រពន្ធ​​បន្ត​ទៀត​ថា ប្ដី​នាង​មានជំងឺ​មហារីក​ពោះវៀនធំ​ច្រើន​ខែ​កន្លង​មក​ហើយ រហូត​ឈាន​ដល់​ការ​វះកាត់​ដាក់​ទុយោ​ចេញ​ក្រៅ​ថែម​ទៀត​ផង​ ។​ ប៉ុន្តែ​ទោះជា​ខំប្រឹង​ព្យាបាល​យ៉ាងណា​ ក៏​មិនជា​ដែរ​។

អត្ថបទសរសេរ ដោយ