ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ព័ទ្ធ​ចាប់​ទម្រាំ​តែ​បាន (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​លួច​យក​ពី​ខេត្តកំពង់ឆ្នាំង​ជា​ច្រើន​ដង ត្រូវ​បាន​នគរបាល​ក្រុង​កំពង់ឆ្នាំង សហ​ការណ៍​ជាមួយ​នគរបាល​ខេត្ត បាន​ដេញ​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​លួច​យក​ពី​ខេត្តកំពង់ឆ្នាំង​ជា​ច្រើន​ដង ត្រូវ​បាន​នគរបាល​ក្រុង​កំពង់ឆ្នាំង សហ​ការណ៍​ជាមួយ​នគរបាល​ខេត្ត បាន​ដេញ​ស្ទាក់​ចាប់​បាន​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខណៈ​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង ពី​ចំណុច​សាលារៀន​ភាសា​កូរ៉េ​កា​បែង ស្ថិត​ក្នុងភូមិ​ដំរី​កូន ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ ។

លោក ពេជ្រ រ៉ី ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​លួច​យក​ជា​ច្រើន​ដង មានឈ្មោះ ហេង វ៉ា​ន់ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង ឃុំ​ត្នោត ស្រុក​មេ​សាង ខេត្តព្រៃវែង ។

លោក​បាន​បញ្ចា​ក់ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោងជាង​៨​ព្រឹក ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GQ-៩៩១៣ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ហ៊ុយ សុ​ខន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ខណៈ គាត់​មក​រៀន​ភាសារ​កូរ៉េ នៅ​សាលា​កា​បែង ស្ថិត​ក្នុងភូមិ​ដំរី​កូន ឃុំ​ពេ​ជ​ចង្វា ស្រុក​បរិបូរ​ណ៌ ។

ក្រោយ​ពេល​លួច​ម៉ូតូ​ចេញ​បាត់ ភា្ល​ម​ៗ​នោះ ម្ចាស់​ម៉ូតូ​បានដឹង ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ដាក់​កម្លាំង​ចាំ​ស្ទាក់​គ្រប់​ទីកន្លែង ។ លុះដល់​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​បានឃើញ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​ចូល​មក​ក្នុង​វត្ត​ខ្សា​ម ស្ថិត​ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ហើយ​ក៏​ដេញ​ស្ទាក់​ចាប់ តែ​ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ត្រលប់​ក្រោយ​វិញ ទៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ រហូត​ដល់​ភូមិ​ត្រពាំង​អញ្ចាញ ទើប​ជិះ​ចូល​ក្នុង​ព្រៃ រួច​ទុក​ម៉ូតូ​ចោល ហើយរ​ត់ទៅ​ដេក​ពួន​ដោយ​យក​ធាងត្នោត​គ្រប​ពីលើ បន្លំ​ភ្នែក​សមត្ថកិច្ច តែ​សមត្ថកិច្ច​នៅ​តែ​តាម​រក​ឃើញ និង​ចាប់ខ្លួន​នាំ​មក​ស្នងការដ្ឋាន ដើម្បី​សាកសួរ​ចម្លើយ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ធ្លាប់​ធ្វើ​សកម្មភាព​តែ​ពីរ​លើក​ប៉ុណ្ណោះ​ក្នុង​ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​សមត្ថកិច្ច​បានដឹង​ច្បាស់​ណាស់ ធ្លាប់​ធ្វើ​សកម្មភាព​ច្រើន​ហើយ​ដូច​ជា​នៅផ្ទះ​សំណាក់​លី​ហូ​វ និង​ផ្ទះសំណាក់​សុខ​ថៃ​សាន្ត ជាដើម តែ​ចាប់​មិន​ដែល​បាន បាន​តែ​រូបភាព​យក​ពី​កាំ​មេ​រា​សុវត្ថិភាព តាម​ផ្ទះសំណាក់​ទុក​ធ្វើ​ជា​ឯកសារ​ប៉ុណ្ណោះ ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​ដោយ​ចោទ​ពី​បទ “​លួច​មាន​ស្ថាន​ទម្ងន់ទោស​” ។ គួរ​បញ្ជាក់​ថា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​ធ្លាប់​បាត់​ម៉ូតូ​បាន​មក​ចោមរោម​មើល​មុខ​ជន​ដៃដល់ និង​បាន​សំណូមពរ​ដល់​តុលាការ​សូម​មេត្តា​ដាក់ទោស​ជន​ដៃដល់​ឲ្យ​បាន​ខ្លាំង​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ