ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីនិងសង្សារម្នាក់ចេញពី​ក្លឹ​ប​ត្រូវ​ជនសង្ស័យ​១​ក្រុម​ដេញ​វាយផ្អើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​ចេញ​ក្លឹ​ប​កម្សាន្ត​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ លុះដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ទៀត បាន​ជិះ​ម៉ូតូ​ដេញ​វាយ ធ្វើ​ឲ្យ​គូរ​ស្នេហ៍​ទាំង​ពីរ​នាក់​ភ័យ​ពេក បាន​ជិះ​ម៉ូតូ​រត់គេច​ជ្រុល​ទៅ​បុក​នឹង​ចិញ្ចើម​ផ្លូវ បណ្ដាល​រង​ការ​ខូចខាត​ម៉ូតូ ភ្លាម​ៗ​នោះ​ដែរ ជន​បង្ក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​ចេញ​ក្លឹ​ប​កម្សាន្ត​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ លុះដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ទៀត បាន​ជិះ​ម៉ូតូ​ដេញ​វាយ ធ្វើ​ឲ្យ​គូរ​ស្នេហ៍​ទាំង​ពីរ​នាក់​ភ័យ​ពេក បាន​ជិះ​ម៉ូតូ​រត់គេច​ជ្រុល​ទៅ​បុក​នឹង​ចិញ្ចើម​ផ្លូវ បណ្ដាល​រង​ការ​ខូចខាត​ម៉ូតូ ភ្លាម​ៗ​នោះ​ដែរ ជន​បង្ក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​ផង​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ ទុល​មុខ​នឹង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហើយ​ឃាត់ខ្លួន​នៅ​ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​៤៣២ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

ភាគី​ខាង​គូស្នេហ៍​រង​គ្រោះ​មិន​បាន​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១BD-៨២២១ ។ ចំណែក​ភាគី​ខាង​បង្ក​ក៏​មិន​បាន​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ ១FE-៦៦២៤ ។

តាម​សម្តី​ខាង​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​ពីរ​នាក់​គូស្នេហ៍ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខៀវ ចេញពី​ក្លឹ​ប​កម្សាន្ត​យីហោ ផ្លេ​ក្លឹ​ប ស្ថិត​នៅ​ផ្លូវ​២០១៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ គោលបំណង ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ខណៈ​ធ្វើ​ដំណើរ​តាម​ផ្លូវ ២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក៏​ស្រាប់តែ​មាន​បុរស​៤​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក XR បា​ម​ជិះ​ដេញ​តាម​ពីក្រោយ ប្រដាប់​ដោយ​ខ្សែក្រវាត់​ដេញ​វាយ​ពួក​គាត់ ហើយ​ភ្លាម​ៗ​នោះ​ដែរ ពួក​គាត់​ភ័យ​ពេក​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ជ្រុល​ទៅ​បុក​នឹង​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ម៉ូតូ​បាក់​ខ្នង​ក្រោយ​ទៅ​មុខ​លែង តែ​មិន​រង​របួស​នោះ​ទេ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ដែរ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ដែល​កំពុង​ល្បាត​ឆ្លងកាត់​ទីនោះ បានឃើញ​ហេតុការណ៍​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ជន​បង្ក​ចាប់​បាន​២​នាក់ ម៉ូតូ​មួយ​គ្រឿង និង​ខ្សែក្រវាត់​មួយ​យក​មក​សាកសួរ ហើយ​បក្ខពួក​២​នាក់​ទៀត​បាន​រត់​គេ​ខ្លួន​បាត់​ស្រមោល ។

ដោយឡែក​ខាង​ម៉ូតូ​បង្ក​វិញ​បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​ដេញ​វាយ​ជន​រង​គ្រោះ​នោះ​ទេ ហើយ​មុន​ពេល​កើតហេតុ ពួក​គេ​មាន​គ្នា​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ចេញ​ក្លឹ​ប​កម្សាន្ត​យីហោ ប្លូ​ឡាញ នៅ​ផ្លូវ​២៧១ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ លុះ​ជិះ​មក​ដល់​ចំណូ​ច​កើតហេតុ ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​សាកសួរ​ឃើញ​ថា ករណី​នេះ​មិនមែន​កើតហេតុ​នៅ​ទឹកដី​ទំនប់​ទឹក​ខណ្ឌចំការមន​នោះ​ទេ គឺ​កើតហេតុ​នៅ​ទឹកដី​សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ចឹ​ង​ហើយ​ភាគី​ទាំ​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​១ ខណ្ឌមានជ័យ ធ្វើការ​សាកសួរ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ