ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែងខ្លួន​ធ្វើ​ប៉ូលិសស្លៀក​ពាក់​សិច​ស៊ី ព្រោះ​តែ​ចង់​ល្បី ​ត្រូវ​ជាប់​គុក

11 ឆ្នាំ មុន

ប្រភព​គេ​ហ​ទំព័រ Sina Weibo ចិន​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១២ ឱ្យ​ដឹង​ថា តារា​ម៉ូដែល​វ័យ​ក្មេង​ម្នាក់ ព្រោះ​តែ​ចង់​​​ល្បី​ឈ្មោះ​បាន​តុប​​តែងខ្លួន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ប៉ូលិស​បញ្ចេញ​​សម្រស់​សិច​ស៊ីគួរ​ឱ្យ​ទាក់​ទាញ រួច​ថត​រូប​ខ្លួន​ឯង​បង្ហោះ​​ក្នុង​គេ​ហ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​នាង ដើម្បី​ឱ្យ​កាន់​តែ​មាន​ប្រជា​ប្រិយ​ថែម​ទៀត ធ្វើ​ឱ្យ​អ្នក​ចូល​ចិត្ត​តាម​ដាន​ព័ត៌មាន​តាម​ប្រព័ន្ធ​អីុន​ធើរ​ណេត​បាន​ឃើញ​ហើយ លួច​សរសើរ​ពី​សម្រស់​របស់​នាង​ស្ទើរ​គ្រប់​ៗ​គ្នា ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា តា​រា​ម៉ូដែល​វ័យ​ក្មេង​រូប​នោះ​ឈ្មោះ វ៉ាង បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន​​ក្នុង​ឥរិយាបថ​កំពុង​ពាក់​ស្លោម​ជើង​បា​ពណ៌​ខ្មៅក្នុង​ឯក​សណ្ឋាន​ប៉ូលិស និង​មាន​រូប​ខ្លះ​ទៀត​ នាង​ថត​បញ្ចេញ​គល់​សុដន​់​ទាំង​គូ​របស់​នាង​គួរ​ឱ្យ​ចង់​គយ​គន់​ផង​ដែរ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ក្នុង​គេ​ហ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​នាងបាន​សរសេរ​ថា នាង​ពិត​ជា​​រីក​រាយ​ណាស់​ដែល​បាន​ធ្វើ​ជា​ប៉ូលិស​នៅ​ស្រុក​កំណើត​របស់​នាង ហើយ​នាង​បាន​ចូល​រួម​ពិសា​អាហា​ពេល​ល្ងាច​ជា​មួយបណ្ដា​​ថ្នាក់​ដឹក​នាំ​ក្នុង​ជួរ​រដ្ឋាភិបាល​បាន​ពេញ​មួយ​ថ្ងៃ ។ ទោះ​បី​ជា​យ៉ាង​ណា​ អ្វី​ដែល​នាង​បាន​សរសេរ​នោះ ត្រូវ​បាន​គេ​លុប​ចេញ​ភ្លាម​ៗ​ផង​ដែរ ។

ទាក់​ទឹន​នឹង​បញ្ហាបន្លំ​ខ្លួន​ជា​ប៉ូលិស​បែប​នេះ តុលា​ការ Fengtai ​ទី​ក្រុង​ប៉េកាំង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ថា នាង​វ៉ាង​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៩​ខែ​ពី​បទ​ក្លែង​បន្លំ​ធ្វើ​ជា​ប៉ូលិស ប៉ុន្តែដោយ​សារ​នាង​មានអត្ត​ចរិត​ល្អ ឫកពា​ថ្លៃ​ថ្នូរ ត្រូវ​បាន​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​សមត្ថកិច្ច​ក្នុង​រយៈ​ពេល​១​ឆ្នាំ ៕