ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ២៩ ខែធ្នូ កម្ពុជា​ចង​ចាំ​នយោបាយ ឈ្នះ​-​ឈ្នះ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​កម្ពុជា​បាន​បង្ហោះ​សារ​តាម​បណ្តា​ញ​សង្គម រម្លឹក​ដល់​សារ​ធា​ណ​ជន​ឱ្យ​បានដឹង​ថា ​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ…

​រាជធានី​ភ្នំពេញ ​៖ ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​កម្ពុជា​បាន​បង្ហោះ​សារ​តាម​បណ្តា​ញ​សង្គម រម្លឹក​ដល់​សារ​ធា​ណ​ជន​ឱ្យ​បានដឹង​ថា ​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ខ្មែរ​គ្រប់​និន្នា​ការ​​នយោបាយ «​ឈ្នះ​ទាំងអស់​គ្នា​»​។

​សម្តេច​បាន​បញ្ជាក់​ថា​៖ «​នៅ​ពេល​នោះ ទោះបី​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ដោយ ក៏​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​បន្ត​គ្រប់​គ្រង​តំបន់​មួយ​ចំនួន​ដែល​ពួក​គេ​កាន់កាប់​ជាមួយនឹង​គ្រឿង​អាវុធ​យុ​ទ្ធ​ភ័​ណ្ឌ​យ៉ាង​ច្រើន​​ស​ន្ធឹ​កស​ន្ធា​ប់​។ នៅ​ពេល​នោះ​ពួក​គេ​ក៏​នៅ​បន្ត​បង្ក​សកម្មភាព​គ្រោះថ្នាក់​ជា​ច្រើន​ដល់​​ប្រទេស​ជាតិ និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ​»​។​

​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង និង​ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​ទាំងមូល ទើប​នៅ​ថ្ងៃ​ទី ២៩ ខែធ្នូ ឆ្នាំ​១៩៩៨ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​​សម្រេច​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ធានា​ដល់​អាយុជីវិត និង​កម្ម​សិ​ទ្ធិ​នានា​របស់​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​ពេល​ពួក​គេ​ទម្លាក់អាវុធ​វិល​មក​រួម​រស់នៅ​ក្នុង​សង្គម​ជាតិ​ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​តែ​មួយ និង​នាយក​រដ្ឋមន្ត្រី​តែ​មួយ ទើបបាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ទៀត​ថា​៖ «​នយោបាយ ឈ្នះ​-​ឈ្នះ គឺ​ខ្មែរ​ទាំងអស់​គ្នា​ឈ្នះ កម្ពុជា​ទាំងមូល​មាន​សុខ​សន្តិភាព ហើយ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មានឱកាស​ច្រើន​ឡើង​​ក្នុង​ការ​កសាង​សង្គម​គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​រីក​ចម្រើន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ