ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស ​និង​ស្រី ​៖ ​ខួរក្បាល ​និង​ភាព​ឆ្លាត​វៃ

6 ឆ្នាំ មុន

តើ​មនុស្ស​ស្រី​ពូកែ​ធ្វើ​កិច្ចកា​បាន​ច្រើន​ជាង​មនុស្ស​ប្រុស ប៉ុន្តែ​មិន​ពូកែ​ខាង​ការ​មើល​ផែនទី​មែន ឬទេ? មិន​ចាំបាច់​ឆ្ងល់​ទេ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​មាន​ភាព​ខុស​គ្នា​ក្នុង​ការ​ប្រព្រឹត្ត ។ ខាងក្រោម​នេះ​យើង​នឹង​សិក្សា​អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដែល​នឹង​ពិភាក្សា​ពី​រឿងរ៉ាវ​ជុំវិញ​នោះ ។…

តើ​មនុស្ស​ស្រី​ពូកែ​ធ្វើ​កិច្ចកា​បាន​ច្រើន​ជាង​មនុស្ស​ប្រុស ប៉ុន្តែ​មិន​ពូកែ​ខាង​ការ​មើល​ផែនទី​មែន ឬទេ?

មិន​ចាំបាច់​ឆ្ងល់​ទេ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​មាន​ភាព​ខុស​គ្នា​ក្នុង​ការ​ប្រព្រឹត្ត ។

ខាងក្រោម​នេះ​យើង​នឹង​សិក្សា​អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដែល​នឹង​ពិភាក្សា​ពី​រឿងរ៉ាវ​ជុំវិញ​នោះ ។ មនុស្ស​យើង​មាន​កោសិកា​សរសៃប្រសាទ​ជាង​១០០០​ទៅ​១៥០០០​កោសិកា ដែល​គេ​ហៅ​ថា​កោសិកា​កាយ​ប្រសាទ​និង​synapse(​តំណ​ភ្ជាប់​កោសិកា​សរសៃប្រសាទ​)​រាប់​លាន ប៉ុន្តែ​ដំណើរការ​នៃ​ខួរក្បាល​នៅ​តែ​ដដែល ។ យើង​មិន​អាច​ដឹង​ច្បាស់​ថា តើ​ភាព​ខុស​គ្នា​នៃ​រាង​កាយ និង​ខួរក្បាល ប៉ះពាល់​ដល់​ការ​ប្រព្រឹត្ត​របស់​យើង​បាន​ច្រើន​ប៉ុនណា​នោះ​ទេ ។

ខួរក្បាល​ដែល​មនុស្ស​ស្រី​មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ប្រុស មនុស្ស​ស្រី​មាន​ខួរក្បាល​តូច​ជាង​មនុស្ស​ប្រុស​(​មាន​ទម្ងន់​តិច​ជាង​១០០​ក្រាម​) ប៉ុន្តែ​ដូចដែល​យើង​ដឹង​ស្រាប់​ហើយ ទំហំ​តូច ឬ​ធំ​មិន​សំខាន់​នោះ​ទេ ។ ឧទាហរណ៍​សត្វ​ដំរី​មាន​មាឌធំ ខួរក្បាល​ធំ​ជាង​មនុស្ស ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ជឿ​នោះ​ទេ​ថា​សត្វ​ដំរី​ឆ្លាត​ជាង​មនុស្ស ។

មនុស្ស​ស្រី​មាន​កោសិកា​ខួរក្បាល​តិច​ជាង​កោសិកា​ខួរក្បាល​មនុស្ស​ប្រុស​៤​ភាគរយ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា មនុស្ស​ស្រី​ប្រើប្រាស់​ខួរក្បាល​តិច​ជាង​នោះ​ទេ ។ វា​ក៏​មាន​មនុស្ស​ប្រុស​ស្រី​ដែល​មាន​លក្ខណៈ​ខុស​គ្នា​ជា​ច្រើន​ទៀត​ដែរ ។

Frontal lobe​នៃ​ខួរក្បាល​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​វាយតម្លៃ​សកម្មភាព​ផែនការ​នា​ពេល​ខាង​មុខ និង​ភាសា ។ មនុស្ស​ស្រី​មាន​កោសិកា​នៅ​ត្រង់នេះ​ច្រើ​ង​ជា​មនុស្ស​ប្រុស ។

The hemisphere ខួរក្បាល​ដែល​ចែក​ជា​ពីរ​នេះ ធ្វើការ​ខុស​គ្នា​យ៉ាង​ពិតប្រាកដ ។ ផ្នែក​ខាងស្ដាំ​ជួយ​យើង​ក្នុង​ការ​គិត​វិភាគ ផ្ទុយ​ទៅ​វិញ ផ្នែក​ខាងស្ដាំ​ជួយ​ឲ្យ​យើង​មើលឃើញ​រឿងរ៉ាវ​ទាំងមូល ដែល​មានការ​វាយតម្លៃ​និង​អារម្មណ៍ ។​មនុស្ស​ប្រុស​ទំនងជា​មាន​ខួរ​ក្បាល​ផ្នែក​ខាងឆ្វេង ផ្ទុយ​ទៅ​វិញ​មនុស្ស​ស្រី​មាន​ខួរក្បាល​ទាំង​ពីរ​ស្មើគ្នា ។

The corpus callosum បញ្ជូន​ព័ត៌មាន​រវាង​ផ្នែក​ទាំង​ពីរ​នៃ​ខួរក្បាល ។ មនុស្ស​ស្រី​មាន corpus ធំ​ជាង​មនុស្ស​ប្រុស​ដែល​អាច​ពន្យល់​ថា​មនុស្ស​ស្រី​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​មនុស្ស​ប្រុស​នៅ​ពេល​ធ្វើតេស្ត ដោយសារ​មនុស្ស​ស្រី​មាន​ភាព​រហ័សរហួន ។

The Lymbic system មាន​ឥទ្ធិពល​ដល់​អារម្មណ៍​ហើយ​វា មាន​ភាព​ទូលំទូលាយ​ចំពោះ​មនុស្ស​ស្រី ។

សរុប​មក​ខួរក្បាល​មនុស្ស​ស្រី​មាន​សមត្ថភាព​បញ្ជូន​ព័ត៌មាន​រវាង​ផ្នែក​ទាំង​ពីរ ការណ៍​ពិត​ទាំងនេះ​អាច​បញ្ជាក់​ថា មនុស្ស​ស្រី​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ជាង​ខួរក្បាល​មនុស្ស​ប្រុស ។

limbic system កាន់តែ​ធំ​អាច​មាន​ន័យ​ថា មនុស្ស​ស្រី​មាន​ភាព​ឆ្លាត​វៃ​ទៅ​រក​អារម្មណ៍​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​បាក់ទឹកចិត្ត ។

សារធាតុ​ប្រផេះ និង​សារធាតុ​ស​ដំណើរការ​នៃ​ការ​បញ្ជូន​ព័ត៌មាន ទៅ​តាម​រយៈ​សារធាតុ​ប្រផេះ ផ្ទុយ​ទៅ​វិញ​សារធាតុ​សត​ភា្ជ​ប់​ផ្នែក​ទាំង​ពីរ​នៃ​ខួរក្បាល ដែល​អាច​ឲ្យ​យើង​ធ្វើការ​គ្រប់​បែប​យ៉ាង ។ មនុស្ស​ស្រី​មាន​សារធាតុ​ស​ច្រើន​ជាង​មន​សុ្ស​ប្រុស​ផ្ទុយ​ទៅ​វិញ​មនុស្ស​ប្រុស​មាន​សារធាតុ​ប្រផេះ បាន​ច្រើន​ជាង​មនុស្ស​ស្រី ។

តើ​ភាព​ខុស​គ្នា​ទាំងនេះ​អាច​ពន្យល់​ទ្រី​ស្ដី​មួយ​ដែល​ថា មនុស្ស​ស្រី​ធ្វើការ​ច្រើន​ជាង​មនុស្ស​ប្រុស​មែន​ទេ ?

Hypothalamus ត្រួតត្រា​ប្រព័ន្ធ​អង់​ដូ​គ្រី​ន ដែល​ផលិត​អ័រម៉ូន​នៅ​ក្នុង​រាង​កាយ​។ តួនាទី​របស់​វា​គឺ​ធ្វើ​ឲ្យ​តួនាទី​ផ្លូវភេទ ការ​ទទួលទានដំណេក ជាតិ​ទឹក និង​រក្សា​សីតុណ្ហភាព​នៅ​ក្នុង​រាង​កាយ​ឲ្យ​នៅ​ស្ថិត​ស្ថិរ ។ ចំពោះ​មនុស្ស​ប្រុស hypothalamus ធំ និង​មាន​ផ្ទុក​កោសិកា​ច្រើន​ជាង​មនុស្ស​ស្រី​ពីរ​ដង ។

ការ​វាស់វែង​នូវ​ភាព​វៃឆ្លាត​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី ទោះបីជា​ពួក​គេ​មាន​រាង​កាយ ខួរក្បាល​ខុស​គ្នា​ក៏​ដោយ វា​ហាក់ដូចជា​រឿង​តូចតាច​តែ​ប៉ុណ្ណោះ ប្រសិនបើ​មាន​ច្រើន​ភាព​ខុស​គ្នា​រវាង​ពួក​គេ​ភាព​វៃឆ្លាត​ដែល​គេ​មានការ​ព្រួយបារម្ភ ។ ពិន្ទុ​មធ្យម​នៃ​ភាព​ឆ្លាត​វៃ (the average IQ score) ចំពោះ​មនុស្ស​ប្រុស​និង មនុស្ស​ស្រី​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា យើង​មាន​លក្ខណៈ​ដូច​គ្នា​នោះ​ទេ ។

ជា​ការណ៍​ពិត​មនុស្ស​ប្រុស​មាន​លក្ខណៈ​ខុស​ដាច់​ស្រឡះ​ពី​មនុស្ស​ស្រី ។ នោះ​មាន​ន័យ​ថា មាន​មនុស្ស​ប្រុស​ភាគច្រើន​ឆ្លាត​វៃ​ជាង​មនុស្ស​ស្រី ។

ការ​ធ្វើតេស្ត​ដ៏​ពេញ​និយម​បំផុត​ដែល​រួម​មាន IQ តេស្ត និង SAT តេស្ត ។ ហើយ​ក៏​មាន​ការ​តវ៉ា​មួយ​ដ៏​ធំ​ដែរ តេស្ត​នោះ​មានគុណ​សម្បត្តិ​សម្រាប់​មនុស្ស​ប្រុស​(​ក្មេង​ប្រុស​)​ជាង​មនុស្ស​ស្រី (​ក្មេង​ស្រី​) ។ ឧទាហរណ៍​សំណួរ​មួយ​បាន​សួរ​អំពី​ល្បឿន​នៃ​ការ​បើកបរ​រថយន្ត​ពីរ ដែល​វា​អាច​ជា​សំណួរ​ងាយស្រួល​មួយ​សម្រាប់​មនុស្ស​ប្រុស ។

ការ​ស្រា​ជ្រាវ​មួយ​បាន​បង្ហាញ​ថា បើ​និយាយ​ឲ្យ​ទូលាយ​មនុស្ស​ប្រុស​ធ្វើការ​ប្រសើរ​ជាង​មនុស្ស​ស្រី​នៅ​ពេល​ធ្វើតេស្ត visual-spatial tests ពួក​គេ​ពូកែ​យល់​ពី​រឿង​ដែល​យើង​បានឃើញ ហើយ​ដាក់​វា​ទៅ​ក្នុង​បរិបទ​ឧទាហរណ៍ ដូច​ជា​ផ្លូវ​ដែល​រថយន្ត​នោះ​ធ្វើ​ដំណើរ។ មនុ​សុ្ស​ប្រុស​ពូកែ​ខាង​គណិត​វិទ្យា​នៅ​ពេល​ដែល​ធ្វើតេស្ត ។ មនុស្ស​ស្រី​ពូកែ​ខាង​ភាសា​ពាក្យ ក៏​ដូច​ជា​ការ​មាន​ហេតុផល​សមរម្យ ។

គេ​ក៏​ពូកែ​ខាង​តេស្ត ដែល​ផ្ដោត​ទៅ​លើ​ការ​ចង​ចាំ​ផង​ដែរ ។ វា​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​នោះ​ទេ​ថា មនុស្ស​ប្រុស​ចំនួន​ច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់​ក្នុង​មុខ​វិទ្យា​វិទ្យាសាស្ត្រ ប៉ុន្តែ​វា​ខុស​គ្នា​តិចតួច​ប៉ុណ្ណោះ ឬ​គ្មាន​ភាព​ខុស​គ្នា​រវាង​ចំនួន​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ ក្នុង​ជំនាញ​សិល្ប៍​និង​មនុស្សសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ