ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ខួបកំណើត​គេ​ដើម្បី​សប្បាយ​មិន​ទាន់​ដល់​ផង​នៅផ្ទះ​ស្រាប់តែ​មានទុក្ខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​បន្ទប់​ឡៅតឿ ខណៈ​ម្ចាស់ផ្ទះ​នាំ​គ្នា​ចេញ​ទៅ​កម្មវិធី​ខួបកំណើត​អស់​បាន​ចាក់សោ​ផ្ទះ​ទុក​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​នៅ​ចំណុច​ផ្ទះ​លេខ​A113 បណ្តោយ​ផ្លូវ​២៦៥…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​បន្ទប់​ឡៅតឿ ខណៈ​ម្ចាស់ផ្ទះ​នាំ​គ្នា​ចេញ​ទៅ​កម្មវិធី​ខួបកំណើត​អស់​បាន​ចាក់សោ​ផ្ទះ​ទុក​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​នៅ​ចំណុច​ផ្ទះ​លេខ​A113 បណ្តោយ​ផ្លូវ​២៦៥ ស្ថិត​ក្រុម​៣៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

 

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​មានឈ្មោះ អ៊ុត សុវណ្ណ​ធុន បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ចាក់សោ​ផ្ទះ​ពី​ខាងក្រៅ​រួច​ក៏​នាំ​គ្នា​ចេញ​ទៅ​ខួបកំណើត​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​គាត់​ជិះ​រថយន្ត​មក​ដល់​មុខ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ស្រាប់តែ​មាន​អ្នក​ជិតខាង​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា មាន​ភ្លើង​កំពុង​តែ​ឆេះ​ចេញពី​ក្នុងផ្ទះ​ហ៊ុយ​ផ្សែង​យ៉ាង​ខ្លាំង​ទើប​គាត់​ក៏​បត់​ត្រឡប់​ក្រោយ​វិញ​ទៅ​ដល់​ផ្ទះ​ឃើញ​ផ្អើល​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​សរុប​ទាំងអស់​៣​គ្រឿង​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ និង​រង​របួស​ទៅ​ដល់​នរណា​ម្នាក់​នោះ​ឡើយ គ្រាន់តែ​ខូចខាត​សម្ភារ​ស្ទើរ​មួយ​រយ​ភាគរយ​នៅ​ក្នុង​បន្ទប់​ឡៅតឿ ។ ខណៈ​ពេល​កើតហេតុ​ភ្លាម​ៗ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​យក​ទូរ​ទឹកកក តុ និង​ទូរទស្សន៍​ចេញ ។

ក្រោយ​ពេល​កើតហេតុ​អគ្គី​ភ័យ​ខាងលើ​នេះ​បាន​រលាត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ប្រើប្រាស់​រថយន្ត​អគ្គី​ភ័យ​សរុប​ទាំងអស់​៣​គ្រឿង ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជា​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ឆេះ​ចេញពី​បន្ទប់​ឡៅតឿ​នេះ​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ