ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំលេងជាមួយ​ក្រុមរាំOMG តារាចម្រៀងTena និងថតរូប​យក​កាដូពីNokia

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បី​អបអរសាទរ​បុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សាកល​ខាង​មុខ​នេះ​ ក្រុមហ៊ុនទូរស័ព្ទ Nokia នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ មាន​រយៈពេល​២​ថ្ងៃ នៅ​ផ្សារ​ទំនើប​អ៊ី​អន Lively…

រាជធានីភ្នំពេញ ៖ ដើម្បី​អបអរសាទរ​បុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សាកល​ខាង​មុខ​នេះ​ ក្រុមហ៊ុនទូរស័ព្ទ Nokia នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ មាន​រយៈពេល​២​ថ្ងៃ នៅ​ផ្សារ​ទំនើប​អ៊ី​អន Lively Plaza(​ជាន់​ផ្ទាល់​ដី​) ចាប់ពី​ថ្ងៃ​ទី​21 ដល់ ថ្ងៃ​ទី 22 ​ធ្នូ ឆ្នាំ 2017 ចាប់ពី​ម៉ោង 10​ព្រឹក ដល់​ម៉ោង​9​យប់​ ។ ក្នុង​ព្រឹត្តិការណ៍​នេះ​ នឹង​មានកម្ម​វិធី​សប្បាយ​ៗ​ជា​ច្រើន​ដូច​ជា​ការ​លេង​ហ្គេ​ម ការ​ចូលរួម​ថតរូប​ជាមួយ​ទូរស័ព្ទ​Nokia ​ស្មា​ត​ហ្វូ​ន និង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ ដើម្បី​ឈ្នះ​រង្វាន់​ភ្លាម​ៗ​ដូច​ជា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Nokia 6 ទូរស័ព្ទ Nokia 105 អាវយឺត Nokia គូ​ប៉ុង​ភេសជ្ជៈ​Amazon និង​រង្វាន់​អនុស្សាវរីយ៍​ស្រស់​ស្អាត​ជា​ច្រើន​ទៀត​។

លើស​ពី​នេះ​ទៅ​ទៀត កម្ម​ពិធី​នេះ​នឹង​មាន​វត្តមាន​ក្រុម​រាំ OMG និង តារាចម្រៀង Original Song លោក Tena មក​ចូល​រូ​ម​សម្តែង និង​ជួប​ប្រិ​យ​មិត្ត​ផ្ទាល់​ផង​ដែរ​។ កញ្ញា ដា​ណែ​ត តំណាង​ក្រុម​រាំ OMG មាន​ពាក្យ​ពេ​ជន៍​មួយ​ចំនួន​ដើម្បី​ផ្តាំផ្ញើ​ដល់​ប្រិ​យ​មិត្ត​ទាំងអស់​គ្នា“​សួស្តី​ហ្វេ​ន​ទាំងអស់​គ្នា កុំ​ភ្លេច​មក​រាំ​លេង​ជាមួយ​ក្រុម​ខ្ញុំ និង​លោក Tena ក្នុង​កម្មវិធី​សប្បាយ​ៗ​របស់​ទូរ​សព្ទ័ Nokia នៅ​ថ្ងៃ​ទី 21 ដល់ ថ្ងៃ​ទី 22 ខែធ្នូ ឆ្នាំ​2017 ខាង​មុខ​នេះ​ណា​!” ។

សប្បាយ​ៗបាន​រង្វាន់ និង​បាន​ជួប​តារា​មាន​ប្រជាប្រិយ​ហើយ​នៅ​ចាំ​អី​ទៀត ជួប​គ្នា​ថ្ងៃ 21-22 ខែធ្នូ ខាង​មុខ​នេះ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​!​បើ​អត់​មាន​CRUSH មក​ជាមួយមក​ម្នាក់ឯង រឺ​ជាមួយ​មិត្ត​ភ​ក្ត័​ក៏​សប្បាយ​ដែរ​!

អំពី​ក្រុមហ៊ុន HMD GlobalHMD Global មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Espoo ប្រទេស​ហ្វាំ​ង​ឡង់ ហើយ HMD Global Oy គឺជា​ទឹកដី​កំណើត​របស់​ទូរស័ព្ទ Nokia​ ។

ក្រុមហ៊ុន HMD មាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​លក់​នូវ​ទូរស័ព្ទ​Nokia ស្មា​ត​ហ្វូ​ន តម្រូវ​ដល់ទី​ផ្សារ​ច្រើន​ប្រភេទ ជាមួយនឹង​តម្លៃ​សមរម្យ​។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ច្នៃប្រឌិត​និង​គុណភាព ក្រុមហ៊ុន HMD មាន​មោទនភាព​ទទួល​បាន​នូវ​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​ចំពោះ​ការ​ផលិត​ទូរស័ព្ទ​និង​ថេ​ប្លេ​ត​ម៉ាក​Nokia​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.hmdglobal.com