ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដេក​ផ្ទះសំណាក់​ដេក​១​យប់​បាត់​ម៉ូតូ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​ជាមួយ​ស្ត្រី​២​នាក់​ទៀត បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​២ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​បាន​ប្រាប់​ថា ពួក​ខ្លួន​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រួម​ជាមួយ​ស្ត្រី​២​នាក់​ទៀត បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​២ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​បាន​ប្រាប់​ថា ពួក​ខ្លួន​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ។
ហេតុការណ៍​បាត់​ម៉ូតូ​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​《​ត្រពាំង​ថ្លឹង​មនោ​រម្យ​》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ដែល​បាត់​នោះ​ពណ៌​សលាយ​លឿង ស៊េរី​២០១៣ ស្លាក​លេខ ភ្នំពេញ​១CB-៩៦២០ ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ​ប៉ែន វិបុល អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ហ៊រ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ដោយឡែក​ស្ត្រី​២​នាក់​ទៀត ដែល​អះអាង​ថា ជា​ម្ចាស់​ម៉ូតូ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ។

ចំណែក​ម្ចាស់ផ្ទះ​សំណាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ប៉ុន្តែ​សន្តិសុខ​យាម​នៅ​ទីនោះ​ឈ្មោះ​ខុប វុ​ទ្ធា អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ ស្ត្រី​២​នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​ម៉ូតូ​បាន​ចូល​ទៅ​ដេក​នៅផ្ទះ​សំណាក់​ខាងលើ លុះដល់​វេលា​ម៉ោងជាង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ទើប​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​កាន់​ផ្ទះសំណាក់​នោះ ។ ពេល​ទៅ​ដល់​បាន​ប្រាប់​សន្តិសុខ​ថា សុំ​ជួប​ចែ​ខ្ញុំ​២​នាក់ ដែល​ដេក​នៅ​ខាងក្នុង​ពេល​នោះ​សន្តិសុខ​បាន​អនុញ្ញាត​ឲ្យ​ចូល ហើយ​យុវជន​នោះ​បាន​ផ្ញើ​ម៉ូតូ​សន្តិសុខ​ត្រឹមត្រូវ​ថែម​ទៀត​ផង រួច​ទើប​ចូល​ទៅ​ដេក​រហូត​ដល់​ព្រឹក​ឡើង​ទើប​ចេញ​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​មិន​បាន​ប្ដឹង​នគរបាល​ភ្លាម​ៗ​នោះ​ទេ ដោយ​បាន​សម្របសម្រួល​គ្នា ប៉ុន្តែ​ដោយសារ​តែ​ខាង​ម្ចាស់ផ្ទះ​សំណាក់ និង​សន្តិសុខ​មិន​ព្រម​ទទួលខុសត្រូវ​ទើប​២​ថ្ងៃក្រោយ គឺ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​នៅ​មិន​ទាន់​ដឹង​ថា តើ​ត្រូវរ៉ូវ​គ្នា​បែប​ណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ