ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​កូន​ថៅកែ​ឈើ​យកឈ្មោះ​តា​តា​ធ្វើ​ខ្នង

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ កូនប្រុស​របស់​លោក ប៊ វី ថៅកែ​ដេប៉ូ​ឈើ​នៅ​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ដែល​បាន​យកឈ្មោះ​លោក ស សុខា…

ខេត្តព្រៃវែង ៖ កូនប្រុស​របស់​លោក ប៊ វី ថៅកែ​ដេប៉ូ​ឈើ​នៅ​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ដែល​បាន​យកឈ្មោះ​លោក ស សុខា និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មក​ប្រើ​ដើម្បី​គំរាមកំហែង​អ្នកកាសែត​នៅ​ក្នុង​ខេត្តព្រៃវែង ត្រូវ​បាន​ស្នងការ​នគ​បាល​ខេត្តព្រៃវែង​ធ្វើការ​ឃាត់ខ្លួន​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១០ នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ។

 

បើ​តាម​លោក​ឧត្តម​សេ​នេ​យ៍​ត្រី ពៅ ជីវី ស្នងការ​ង​នគ​បាល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ វី ចាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​មួយ​កន្លែង ។ លោក​បន្ត​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ក្នុង​ករណី​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​កាង​អាជីវកម្ម​ផ្ទាល់ខ្លួន ពោល​ជនសង្ស័យ​ខាង​បាន​យកឈ្មោះ​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​កម្ពុជា និង​ឈ្មោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី មក​គំរាម​អ្នកកាសែត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ។

លោក​ឧត្តម​សេ​នេ​យ៍​ត្រី ពៅ ជីវី បាន​បន្ថែម​ថា ជនសង្ស័យ​ឈ្មោះ វី ចាន់​ណា បាន​ទទួលស្គាល់​ថា សម្លេង​ដែល​និយាយ​ទូរស័ព្ទ​ជាមួយ​អ្នកការ​សែត​ម្នាក់​លោក ចាន់ ថន ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍ ntv កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ជា​សម្លេង​ខ្លួន​ពិតប្រាកដ​មែន​ដែល​ខ្លួន​ពិតជា​បាន​និយាយ​ថា បើ​អ្នកកាសែត​ទាំង​បី​នាក់​ខ្លាំង មេ​ខ្ញុំ​គឺ​លោក ស សុខា ឲ្យ​ទៅ​ជួប​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជាន់​ទី​០៧ បន្ទប់​លេខ​២ ដោយ​ទៅ​ជួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ទាល់​តែ​ម្ដង មិនបាច់​ប្ដឹងផ្ដល់​អី​ទេ ។ ព្រោះថា​កូន​ម្ចាស់​ដេប៉ូ​ឈើ​នេះ​គឺ​ធ្វើការ​នៅ​ជាមួយ​លោក ស សុខា បើ​ថា​ពិបាក​ពេក​ថ្ងៃ​ចន្ទ​ក្រោយ​ទៅ​ជួប​សម្ដេច​តែ​ម្ដង​ឲ្យ​ដឹង​រឿង ។


ជាមួយ​គ្នា​នេះ​ដែល​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​ករណី​ម្ចាស់​​ដេប៉ូ​ឈើ​យីហោ «​វិបុល​» ស្ថិត​នៅ​ភូមិ​ព្រៃ​ភ្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​បាន​ប្រើ​​ឈ្មោះ​របស់​លោក និង​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ក្នុង​គោលបំណង​គំរាមកំហែង​ប្រមាថ​អ្នក​សា​ព័ត៌មាន និង​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ