ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងក្នុងនិង​ដៃជើង​មាន់​ដែល​ថៃ​ចោល​កំពុង​ចូល​តាម​ខេត្តកោះកុង

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​មុខទំនិញ​ដូច​ជា​ស្លាបមាន់ ជើងមាន់ និង​គ្រឿងក្នុង​មាន់ នៅ​តែ​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាតិ​ឱ្យ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​ដដែល ទោះបី​មុខទំនិញ​មួយ​នេះ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​តាម​ច្រក​នានា​ក្នុង​ទូ​ទាំង​ប្រទេស​តាម​គោលការណ៍​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណា​ក្តី​ជា​ពិសេស​គឺ​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​តែ​ម្តង…

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​មុខទំនិញ​ដូច​ជា​ស្លាបមាន់ ជើងមាន់ និង​គ្រឿងក្នុង​មាន់ នៅ​តែ​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាតិ​ឱ្យ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​ដដែល ទោះបី​មុខទំនិញ​មួយ​នេះ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​តាម​ច្រក​នានា​ក្នុង​ទូ​ទាំង​ប្រទេស​តាម​គោលការណ៍​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណា​ក្តី​ជា​ពិសេស​គឺ​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​តែ​ម្តង ។

តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ច្រក​ទ្វារ​ជា​ច្រើន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រៅពី​សមត្ថកិច្ច​កាំកុងត្រូល គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បើកភ្លើង​ខៀវ​ឱ្យ​មុខទំនិញ​មួយ​នេះ​នាំ​ចូល​រាល់ថ្ងៃ​ដូច្នេះ​ឡើយ តែបើ​ជំនាញ​បើកដៃ​ស្ថាប័ន​ផ្សេង​ក៏​បាន​សើម​មាត់​ដែរ ។ ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​គ្រឿងក្នុង ស្លាប និង​ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព ចាប់ពី​១​តោន​ទៅ​២​តោន​ដែរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បើកដៃ​ឱ្យ​ពួក​ឈ្មួញ​ដែល​ជា​ម៉ូយ​ពួក​គេ​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ​នាំ​ចូល​តាម​ច្រក​ទ្វារ​ចាំ​យាម ដោយ​បំបែក​រូបភាព​ដាក់​បង្កប់​តាម​រទេះរុញ​តូច​ៗ​បំភ័ន​ភ្នែក​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​នេះ រួច​យក​មក​ដាក់​ឡាន​ដែល​នៅ​រង់ចាំ​ខាង​ទឹកដី​ខ្មែរ​រួច​ដឹក​ចេញ​មក​ចែកចាយ​នៅ​ទីផ្សារ​ដងទង់​មួយ​ចំនួន​ឬ​ប្រមូល​គ្រប់​ពី​៨​ទៅ​១០​តោន​ទើប​ដឹក​ចេញ​មក​កាន់​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បកអាក្រាត​ទៀត​ថា ដោយសារ​តែ​ការ​មើលឃើញ​សកម្មភាព​ផ្គើន​នឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​សមត្ថកិច្ច​កាំកុងត្រូល​ខេត្តកោះកុង​បែប​នេះ​ហើយ ទើប​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ​លោកស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដឹកនាំ​កំលាំង​ក្រោម​ឱវាទ​ស្ទាក់​ចាប់​មុខទំនិញ​ខូចគុណភាព​ខាងលើ​នេះ​បាន​ចំនួន​២​តោន ខណៈ​ពួក​ឈ្មួញ​បំបែក​រូបភាព​ដឹក​តាម​ម៉ូតូ​កង់​បី​មក​ដល់​ទីរួមខេត្ត​យក​ទៅ​ដុត​កំទេច​ចោល និង​អញ្ជើញ​ស្ថាប័ន​ជំនាញ​មួយ​នេះ​មក​ចូលរួម​ឈរ​មើល​សកម្មភាព​ដុត​នោះ​យ៉ាង​អាម៉ាស​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ