ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់​បន្ទាប់​ពី​រត់គេច​ខ្លួន​ជាង​១​ឆ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បុរស​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ដែល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ជួញ​យ៉ាង​សកម្ម និង​បាន​គេចខ្លួន​ចេញពី​ការ​តាម​ប្រមាញ់​របស់​កម្លាំង​នគរបាល​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ រហូត​សាលាដំបូង​ខេត្ត​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បុរស​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ដែល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ជួញ​យ៉ាង​សកម្ម និង​បាន​គេចខ្លួន​ចេញពី​ការ​តាម​ប្រមាញ់​របស់​កម្លាំង​នគរបាល​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ រហូត​សាលាដំបូង​ខេត្ត​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តែ​ម្ដង ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ផុ​ន ប៊ុ​ន​ណេ​ង អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទី​លំ​ក្នុង​នៅ​ភូមិក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ត្រូវ​ចាប់ខ្លួន​តាម​ដីកា​លេខ​២២០ ដ​.​ក​.​ច​.​ខ ចុះ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៧ របស់​លោក គឹ​ម ម៉េ​ង ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តកណ្តាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដីកា​បាន​ចោទប្រកាន់​ជន​នេះ ពី​បទ​ជួញដូរ​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ក​ណ្ដោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ដែល​កាលនោះ​ជន​ខាងលើ​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​តំបន់​នោះ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស៊ើប​ដឹង និង​កំណត់​បាន​មុខសញ្ញា​ច្បាស់លាស់ និង​បាន​តាម​រក​ចាប់ខ្លួន​ដើម្បី​ផ្តន្ទាទោស ប៉ុន្តែ​ចាប់​មិន​បាន ដោយ​គេ​បាន​គេចខ្លួន​រួច​រហូត ។ ក្រោយមក​កម្លាំង​បាន​រាយការណ៍​ជូន​តុលាការ​រហូត​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន បន្ទាប់​មក​កម្លាំង​នគរបាល​ស្រុក​បាន​ស្វែងរក​រហូត​ដល់​ពេល​នេះ ទើប​ជួប និង​ចាប់ខ្លួន​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ