ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​អស្ចារ្យ​! ក្រុមហ៊ុន Volkswagen សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ទំនើប​ៗ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ Volkswagen បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ប្រណីត និង​ទំនើប​កម្រិត​ខ្ពស់​របស់​ខ្លួន កាលពី​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ Volkswagen បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ប្រណីត និង​ទំនើប​កម្រិត​ខ្ពស់​របស់​ខ្លួន កាលពី​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ក្រោម​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន HGB Group Co. Ltd។

ក្រុមហ៊ុន HGB Group Co, Ltd., ជា​ក្រុមហ៊ុន​វិនិយោគឯកជន​ក្នុងស្រុក​មួយ​របស់​កម្ពុជា ដែល​មាន​ឯកទេស​លើវិស័យ​យានយន្ត​គ្រប់​ធុន F&B ការ​លក់រាយ និង​លក់ទំនិញ​ប្រណីត បាន​ក្លាយជា​អ្នកតំណាង​ចែកចាយ​ស្របច្បាប់​របស់ Volkswagen ក្រោយ​មានការ​កិច្ចព្រមព្រៀង​គ្នា​កាលពី​ចុងឆ្នាំ​២០១៦ ។ ហើយ​ចាប់តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន​ទាំង ២ ក៏​ចាប់ផ្ដើម​បណ្ដាក់ទុន​សាងសង់​អគារ​តាំង​លក់​ដ៏​ប្រណីត​នេះ​ឡើង ដើម្បី​តំណាង​ម៉ាក​ផលិតផល​សម្រាប់​ទីផ្សារ​កម្ពុជា​។

ភាព​ជា​ដៃគូ​នេះ ក្រុមហ៊ុន HGB Group Co. Ltd. នឹង​ក្លាយជា​អ្នកតំណាង​ចែកចាយ​តែ​មួយ​គត់​ដែល​មាន​លក់រថយន្ត​តូច​ៗ​សម្រាប់​គ្រួសារ និង​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​អាជីវកម្ម​។ អគារ​តាំង​លក់​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការ​លក់​រថយន្ត ការ​ផ្ដល់​សេវា​កម្ម​រហ័ស​ទាន់ចិត្ត និង​មាន​គ្រឿងបន្លាស់​ស​ប្បូរ​បែប​។ នៅ​ទី​នេះ​ក៏​ជា​កន្លែង​តែ​មួយ​គត់​ក្នុង​ទ្វីបអាស៊ី​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត និង​ជា​កន្លែង​ផ្ដល់​ប្រឹក្សា​យោបល់​ក្រោយ​ការ​លក់​ដ៏​ល្អ​បំផុត​ដែល​មាន​បុគ្គលិក​ទទួល​ការ​បណ្ដុះបណ្ដាល​នូវ​ចំណេះ​ជំនាញ​ច្បាស់លាស់ ដែល​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Volkswagen សម្រាប់​ទីផ្សារ​កម្ពុជា​។

នេះ​ជា​ការ​វិនិយោគ​ដ៏​សំខាន់​សំ​ផុត​មួយ​សម្រាប់​ក្រុមហ៊ុន HGB Group ដើម្បី​បង្កើត​កន្លែង​ថែរក្សា​សេវា​អតិថិជន​ដែល​មាន​មាត្រដ្ឋាន​កម្រិតស្ដង់ដារ​អន្ដរជាតិ និង​ផ្ដល់​បទ​ពិសោធន៍​ពិត​ពី​ក្រុមហ៊ុន Volkswagen ដែល​អ្នក​អាច​ជឿ​ទុកចិត្ត​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​បន្តដំណើរ​ឆ្ពោះទៅ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ក្នុង​សហគមន៍​អាស៊ាន ដោយ​មាន​កំណើនសេដ្ឋកិច្ច​ថេរ ស្ថេ​រ​ភាព​នយោបាយ​ល្អ និង​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។ ទាំងនេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស​ដែល​មិន​ចេះ​រីងស្ងួត​ចូល​ក្នុង​ប្រទេស និង​ការ​កើនឡើង​នូវ​ចំនួន​ម៉ាក​ផលិតផល​អន្តរជាតិ​ដែល​ត្រូវ​បាន​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​វា​ជា​មោទនភាព​មួយ​របស់​ក្រុមហ៊ុន HGB Group Co. Ltd ដែល​បាន​ក្លាយ​ខ្លួន​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​នេះ​។

នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន HGB Group ហើយ​ក៏​ជា​អ្វី​ក្រុមហ៊ុន​កំពុង​ទន្ទឹងរង់ចាំ​ផង​ដែរ នូវ​ការ​ចាប់ផ្ដើម​អាជីវកម្ម​របស់​ក្រុមហ៊ុន Volkswagen Group ដោយ​មាន HGB ជា​អ្នកតំណាង ជាមួយនឹង​ការ​ផ្ដល់​នូវ​ផ្នែក​ផ្ដល់​សេវាកម្ម​ក្រោយ​ពេល​លក់​ដ៏​ខ្លាំង​និង​មាន​កន្លែង​ផ្ដល់​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ ។ កម្មវិធី​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ប្រណីត Volkswagen មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ចំនួន ២៥០ នាក់ និង​អ្នកតំណាង​ក្រុមហ៊ុន HGB Group Co. Ltd លោក Graeme Newport អគ្គនាយករង​នៃ​ក្រុមហ៊ុន HGB Group Auto លោក Jan Redecke អ្នកគ្រប់គ្រង​ទូទៅ​នៃ​ប្រតិបត្តិការ បន្ទាប់​ពី​ការ​លក់​ចេញ​របស់ Volkswagen លោក Stefan Behrens អ្នកគ្រប់គ្រង​ការ​លក់​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច តំណាង​ឲ្យ​ក្រុមហ៊ុន Volkswagen និង​គណៈអធិបតី​កិត្តិយស ឯកឧត្តម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​សមាជិក​អ្នក​សារព័ត៌មាន និង​បុគ្គល​ល្បីល្បាញ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ