ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​ចោរលួច​កាត់​ខ្សែកាប​បាន​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​មាន​ជំនាញ​ខាង​លួច​កាត់​ខ្សែកាប ខ្សែភ្លើង ដែល​កន្លង​មក​ធ្វើ​សកម្មភាព​កាត់​បាន​សម្រេច​ចំនួន​៤​លើក​មក ហើយ​មិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្ដងណា​ទេ ញ៉ាម​បាន​ធ្វើ​សកម្មភាព​ជា​លើក​ទី​៥​ទៀត ប៉ុន្តែ​សំណាងអាក្រក់​ចំ​ថ្ងៃ​អស់​ល័ក្ខណ៍ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ ល្បាត​ទៅ​ក៏​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​មាន​ជំនាញ​ខាង​លួច​កាត់​ខ្សែកាប ខ្សែភ្លើង ដែល​កន្លង​មក​ធ្វើ​សកម្មភាព​កាត់​បាន​សម្រេច​ចំនួន​៤​លើក​មក ហើយ​មិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្ដងណា​ទេ ញ៉ាម​បាន​ធ្វើ​សកម្មភាព​ជា​លើក​ទី​៥​ទៀត ប៉ុន្តែ​សំណាងអាក្រក់​ចំ​ថ្ងៃ​អស់​ល័ក្ខណ៍ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ ល្បាត​ទៅ​ក៏​ប្រទះ​ឃើញ បាន​ធ្វើការ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​០៣​និង​២០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ គឹ​ម អាន អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ស​ង្កោ ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​យ័ន្ត ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ។ និង​ម្នាក់​ទៀត​ឈ្មោះ ឈឹ​ម ធា​រី អាយុ​២៦​ឆ្នាំ មុខរប​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​របស់​ខ្លួន ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​នោះ កំពុង​តែ​ធ្វើ​សកម្មភាព​ឡើង​កាត់​ខ្សែកាប ខ្សែភ្លើង ។ ប៉ុន្តែ​កាត់​មិន​ទាន់​បាន​នៅឡើយ​ទេ ពេល​នោះ​កម្លាំង​បាន​ចូល​ទៅ​សួរនាំ ប៉ុន្តែ​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ខាងលើ​បាន​ដេញ​តាម​ចាប់​បាន​ទាំង​២​នាក់ រួច​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​សួរនាំ ព្រមទាំង​ដកហូត​បាន​កាំបិត​ដែល​ជា​ឧបករណ៍​សម្រាប់​កាត់​ខ្សែភ្លើង​១​ផង​ដែរ ។

នគរបាល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ពួក​គេ​ទាំង​ពីរ​នាក់ ពិតជា​បាន​ចេញ​ធ្វើ​សកម្មភាព​កាត់​ខ្សែកាប ខ្សែភ្លើង នៅ​ត្រង់​ចំណុច​កើតហេតុ​នោះ​មែន ។ ហើយ​កន្លង​មក​ពួក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន​៤​លើក​រួច​មក​ហើយ និង​បាន​មានសំណាង​គេចខ្លួន​រួច​រហូត មិន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្ដងណា​ឡើយ ។ ទើបតែ​ពេល​នេះ​ចំ​ថ្ងៃ​ស៊យ ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​មិន​ទាន់​បាន​ផង ស្រាប់តែ​នគរបាល​ទៅ​ដល់​ចាប់ខ្លួន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ