ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិលានដ្ឋាន​ធំ​មួយ​នឹង​សាងសង់​នៅ SEZ មួយ​ ដើម្បី​កម្មការិនី​

6 ឆ្នាំ មុន
  • កោះកុង

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ថា រាជ​​រដ្ឋាភិបាល​កម្ពុជា​នឹង​សាងសង់​គិលានដ្ឋាន (​ពេទ្យ​បង្អែក​) ធំ​មួយ​នៅ​តំបន់​រោងចក្រ 7NG ដើម្បី​ផ្តល់​នូវ​កិច្ច​គាំពារ​សុខុមាលភាព​ដល់​បងប្អូន​កូនក្មួយ​កម្មករ​ដែល​​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​ទីនោះ​។…

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ថា រាជ​​រដ្ឋាភិបាល​កម្ពុជា​នឹង​សាងសង់​គិលានដ្ឋាន (​ពេទ្យ​បង្អែក​) ធំ​មួយ​នៅ​តំបន់​រោងចក្រ 7NG ដើម្បី​ផ្តល់​នូវ​កិច្ច​គាំពារ​សុខុមាលភាព​ដល់​បងប្អូន​កូនក្មួយ​កម្មករ​ដែល​​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​ទីនោះ​។

​សម្តេច​តេ​ជោ​បាន​ប្រកាស​ដំណឹង​ល្អ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ វិច្ឆិកា ​ឆ្នាំ​២០១៧​នេះ​ថា​៖ «នៅ​ពេល​ដែល​សាងសង់​រួច​ហើយ គឺ​កូនក្មួយ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ពិនិត្យ​សុខភាព និង​​ទទួល​បាន​នូវ​ការ​ព្យាបាល​ភ្លាម​ៗ​ទាន់​ពេលវេលា​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។ កូនក្មួយ​ត្រូវ​មាន​​ជំនឿ​ទុកចិត្ត​លើ​ការ​ខិតខំ​ដោះស្រាយ​របស់​ពូ ដែល​តែងតែ​គិតគូ​អំពី​សុខទុក្ខ​របស់​ក្មួយ​ៗ​ផ្ទាល់ ជា​ពិសេស​កូនក្មួយ​ដែល​មាន​ផ្ទៃពោះ​»។

​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សម្តេច​តេ​ជោ​តែងតែ​ចុះ​ជួប​កម្មករ កម្មការិនី​ធ្វើការ​នៅ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ ក៏​រោងចក្រ​ផលិត​នូវ​គ្រឿង​បំ​លាស់​ផ្សេង​ៗ​នៅ​តាម​តំបន់​រោងចក្រ​នានា ជា​ពិសេស​ថ្នាក់ដឹកនាំ​បាន​សម្រេច​ផ្តល់​ជូន​ទឹក​ប្រាក់​​ឧ​ប​ត្ថ​ម្ភ​ដល់​កម្មការិនី​ឆ្លងទន្លេ ក៏​ដូច​ជា​មន្ត្រីរាជការ​ផង​ដែរ ក្នុង​កិច្ច​ខិតខំ​ពង្រឹង​កិច្ច​គាំពារ​​សុខុមាលភាព​ស្ត្រី​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ