ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យ​សម្តី​គ្នា ទាញ​កាំ​បិទ​ចាក់​ធ្លាយ​ពោះ​ស្លា.ប់

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មិត្តភក្តិ​២​នាក់​ផឹកស៊ី​ជាមួយ​គ្នា​ស្រវឹង​ទាស់​ពាក្យ​សម្តី​រហូត​ដល់​បង្ក​ឲ្យ​មានការ​វាយ​ប្រតប់​គ្នា​ទាញ​កាំ​បិទ​ចាក់​ធ្លាយ​ពោះ​ស្លាប់​នៅ​នឹង​កន្លែង​ម្នាក់ ។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ទួល​ចំបក់ ស្ថិត​ក្នុង…

ខេត្តស្ទឹងត្រែង ៖ មិត្តភក្តិ​២​នាក់​ផឹកស៊ី​ជាមួយ​គ្នា​ស្រវឹង​ទាស់​ពាក្យ​សម្តី​រហូត​ដល់​បង្ក​ឲ្យ​មានការ​វាយ​ប្រតប់​គ្នា​ទាញ​កាំ​បិទ​ចាក់​ធ្លាយ​ពោះ​ស្លាប់​នៅ​នឹង​កន្លែង​ម្នាក់ ។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ទួល​ចំបក់ ស្ថិត​ក្នុង ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចក់ សា​រ៉ា​ន់ ហៅ​ឃូ​ល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​មុខរបរ​កសិករ រស់នៅ​ភូមិ​ស្ទិ​ច​លិច ឃុំ​ដងក្តា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពុងចាម ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​បាន​យក​កាំបិត​ចុង​ស្រួច​មក​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហួ​ន កេះ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​មុខរបរ​កសិករ​ដូច​គ្នា រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ផង​ដែរ ។ ពាក់ព័ន្ធ​ក្នុង​ករណី​ឃាត់កម្ម​ខាងលើ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​តាមដាន និង​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ