ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់​ម៉ឺន​នាក់​ទទួលផល​ប្រយោជន៍​កិច្ចសហការ​រវាង​មិត្ត​ហ្វូ​ន និង​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​ទិស​ទី​ទូ​ទាំង​ប្រទេស​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​សង្គម​រួម​គ្នា រវាង​ក្រុម​ហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ហៅ​កាត់​ថា TYDA ដែល​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​មក​ពី​គ្រប់​ទិស​ទី​ទូ​ទាំង​ប្រទេស​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​សង្គម​រួម​គ្នា រវាង​ក្រុម​ហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ហៅ​កាត់​ថា TYDA ដែល​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន​។

មិត្ត​ហ្វូ​ន ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចូលរួម​សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដើម្បី​ផ្ដល់​សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​កម្ពុជា​។

ក្នុង​ឆ្នាំ​២០១៧​នេះ ប្រជាជន​កម្ពុជា​ប្រមាណ​៦​ម៉ឺន​នាក់ មក​ពី​គ្រប់​ទិស​ទី​នៅ​ទូ​ទាំង​ប្រទេស​បាន​ទទួលផល​ប្រយោជន៍​ពី​កិច្ចការ​សង្គម​រួម​គ្នា​របស់​មិត្ត​ហ្វូ​ន និង TYDA ហើយ​ក្រុមហ៊ុន​ពិតជា​មាន​មោទនភាព​ដែល​បាន​ចួ​ល​រួមចំណែក​ក្នុង​កិច្ចការ​សង្គម​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​ក្រុមហ៊ុន ។

លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន មាន​ប្រសាសន៍​ថា​៖ «​ប្រជាជន ៦​ម៉ឺន​នាក់ ទទួល​ប្រយោជន៍​ពី​កិច្ចការ​សង្គម​ដែល​យើង​ធ្វើ​រួម​គ្នា​ជាមួយ TYDA ចំនួន​នេះ​ពិតជា​គួរ​ឲ្យ​អស្ចារ្យ​។ មិត្ត​ហ្វូ​ន នឹង​ប្ដេជ្ញា​ចូលរួម​ជាមួយ​បេសកកម្ម​របស់ TYDA បន្ត​ទៀត នៅ​ឆ្នាំ​ក្រោយ ដើម្បី​ផ្ដល់​ការ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​»​។

ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​និង​កំពុង​ប្រតិបត្តិការ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា ចាប់​តាំងពី​ឆ្នាំ​២០០៩ ហើយ​ក្រុមហ៊ុន​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​បំផុត​ជា​ច្រើន​នៅ​កម្ពុជា ដែល​គាំទ្រ​ដល់​សកម្មភាព​សង្គម និង​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​នេះ​។ បច្ចុប្បន្ន បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ ដែល​មាន​អតិថិជន​ជិត ៩៧% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា​។

លោក ញ៉ុ​ង ឌិន​ថន មាន​ប្រសាសន៍​បន្ត​ថា​៖ «​ចំពោះ មិត្ត​ហ្វូ​ន យើង​តែងតែ​ជឿជាក់​ថា ការ​អភិវឌ្ឍ​មុខ​ជំនួញ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​ទំនួល​ខុស​ត្រូវ​សង្គម ហើយ​យើង​បាន​និង​កំពុង​ធ្វើ​កិច្ចការ​ដែល​រួមចំណែក​ដល់​សង្គម​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​»​។

ក្រៅពី​សហការ​លើ​កិច្ចការ​សង្គម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ TYDA ក្រុមហ៊ុន មិត្ត​ហ្វូ​ន ក៏​បាន​និង​កំពុង​អនុវត្ត​សកម្មភាព​ជួយ​សង្គម​ជា​ច្រើន​ទៀត​នៅ​ក្នុង​វិស័យ​នានា ដូច​ជា ​វេជ្ជសាស្ត្រ អប់រំ កីឡា និង​មនុស្សធម៌​។ កម្មវិធី​ទាំងនេះ រួម​មាន «វា​​មិនមែន​ជា​សុបិន​», ការ​ប្រកួត​បាល់ទាត់​លី​ក​កំពូល​កម្ពុជា​ពានរង្វាន់ មិត្ត​ហ្វូ​ន អ៊ិ​ន​ធើ​រ​ណិ​ត​ដល់​សាលារៀន និង​យុទ្ធនាការ​ស្អាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ