ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីពេលនេះតទៅឆ្លងកាត់ស្ពានកោះកុងលែងបង់ប្រាក់ទៀតហើយ

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ជា​វេលា​បញ្ចប់​ឱសានវាទ​នៃ​ការ​បង់ថ្លៃ​ឆ្លងស្ពាន​កោះកុង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹក​នា​នាំ​មន្ត្រីរាជការ​កងកំលាំងប្រដាប់អាវុធ​សិស្សានុសិស្ស…

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ជា​វេលា​បញ្ចប់​ឱសានវាទ​នៃ​ការ​បង់ថ្លៃ​ឆ្លងស្ពាន​កោះកុង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹក​នា​នាំ​មន្ត្រីរាជការ​កងកំលាំងប្រដាប់អាវុធ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដោយ​មាន​ទាំង​ព្រះសង្ឃ​ចូលរួម​ផង​បាន​ប្រារ​ព្ឋ​ពិធី​ដឹងគុណ និង​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សន្តោស​ប្រណី​កាត់​បន្ថយ​ភាព​ទុក​លំបាក​ក្រីក្រ​របស់​ពលរដ្ឋ​ខេត្តកោះកុង​ទាំងមូល​ក៏​ដូច​ជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែរ​ឱ្យ​បញ្ឈប់​ការ​បង់ប្រាក់​ថ្លៃ​ឆ្លងស្ពាន​ចាប់ពី​ពេល​នេះ​តទៅ ។

 ការ​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​បញ្ជា​លក់​សំបុត្រ​ស្ថិត​នៅ​ចុងស្ពាន​ខាងលិច ហើយ​ត្រូវ​បាន​បញ្ចប់​នៅ​ពាក់កណ្តាល​អធ្រាត្រ​វិញ​ដោយ​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ។ លុះដល់​ព្រឹក​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ពិធី​ថ្លែង​ង​អំណរ​គុណ​នេះ​ត្រូវ​បាន​ប្រារ​ព្ឋ​ឡើង​ម្តងទៀត​នៅ​ទីតាំង​ដដែល​ដោយ​មានការ​សាទរ និង​ចូលរួម​ពី​មន្ត្រី​រា​ការ​កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ចូលរួម​យ៉ាង​សប្បាយ​រីករាយ ។

នា​ឱកាស​នោះ​ដែរ​តំណាង​គ្រប់​ស្ថាប័ន​ដែល​បាន​ចូលរួម​នីមួយ​ៗ​សុទ្ធតែ​បាន​លើក​ឡើង​នូវ​ទស្សនៈ​របស់​ខ្លួន​ដោយ​ក្តី​រំភើប​ត្រេកអរ​ដូច​ៗ​គ្នា​ថា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ចំពោះ​កាដូ​របស់​សម្តេច​តេ​ជោ​ដែល​បាន​ទិញ​ស្ពាន​កោះកុង​នេះ​ឡើង​ពី​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ មក​ប្រគល់​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើ​ឆ្លងកាត់​ដោយ​មិនបាច់​បង់ប្រាក់​ចាប់ពី​ពេល​នេះ​តទៅ និង​សូម​គាំទ្រ និង​ជូនពរ​ឱ្យ​សម្តេច​ទទួល​បាន​នូវ​ជ័យ​ជំនះ​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ