ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រលាក​សន្លាក់​មាន​អត្រា​ជិត​50%​វិ​វ​ឌ្ឍ​ជា​ជំងឺ​សួត

6 ឆ្នាំ មុន

អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​សួត​ដ៏​មាន​គ្រោះថ្នាក់​។ នេះ​បើ​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន ។ យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង​៤០០.០០០​នាក់​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​នៅ​ចក្រភព​អង់គ្លេស និង​មាន​មនុស្ស​ជាង​៥០​លាន​នាក់​ក្នុង​សហ​រដ្ឋអាមេរិក​មាន​ហានិភ័យ​ជិត​៥០%​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ហៅ​កាត់​ថា COPD។ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​គឺជា​ជំងឺ​ដែល​មាន​រយៈពេល​យូរ​នៅ​ពេល​ប្រព័ន្ធ​ភាពស៊ាំ​បំផ្លាញ​ខ្លួនឯង​ដែល​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ ហើម និង​ស្ពឹក​សន្លាក់…

អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​សួត​ដ៏​មាន​គ្រោះថ្នាក់​។ នេះ​បើ​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន ។

យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង​៤០០.០០០​នាក់​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​នៅ​ចក្រភព​អង់គ្លេស និង​មាន​មនុស្ស​ជាង​៥០​លាន​នាក់​ក្នុង​សហ​រដ្ឋអាមេរិក​មាន​ហានិភ័យ​ជិត​៥០%​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ហៅ​កាត់​ថា COPD។

ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​គឺជា​ជំងឺ​ដែល​មាន​រយៈពេល​យូរ​នៅ​ពេល​ប្រព័ន្ធ​ភាពស៊ាំ​បំផ្លាញ​ខ្លួនឯង​ដែល​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ ហើម និង​ស្ពឹក​សន្លាក់ ។ ប៉ុន្តែ​បញ្ហា​បន្ថែម​កើត​ចេញពី​ការ​រលាក​ដែល​វា​ទៅ​រលាក​សន្លាក់​ទាំងនោះ ។ វា​គឺជា​ការ​រលាក​ដែល​ត្រូវ​បាន​គេ​គិត​ថា​នាំ​ឲ្យ​មាន​ជំងឺ COPD ។

អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​សួត​ចំនួន​៤៧%។ ស្ត្រី​ដែល​មាន​ជំងឺ​នេះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សួត​រហូត​ដល់​៦១% ។ ទាំង​នេះ​គឺជា​ការ​រក​ឃើញ​នៃ​ការ​ស្រាវជ្រាវ​លើ​មនុស្ស​ជិត​២៥.០០០​នាក់​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ដែល​ត្រូវ​បាន​តាមដាន​អស់​រយៈពេល​ជាង​១​ទស​វត្ស​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​កា​ណា​ដា ។

វេជ្ជបណ្ឌិត Diane Lacaille អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ British Columbia បាន​និយាយ​ថា ៖«​ការ​រក​ឃើញ​ទាំងនេះ​គឺជា​រឿង​ថ្មី​ព្រោះ​វា​ទើបតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ការ​រលាក​មាន នាទី​ក្នុង​ការ​អភិវឌ្ឍ​ជា​ជំងឺ COPD ហើយ​គ្រូពេទ្យ​ព្យា​បាល​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​មិនដឹង​ទេ​ថា អ្នកជំងឺ​របស់​ពួក​គេ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឍ្ឍ​ទៅ​រក​ជំងឺ COPD » ។

ការ​ស្រាវជ្រាវ​នេះ​សង្កត់ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ការ​គ្រប់គ្រង​រលាក​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ