ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ និង​ហាមឃាត់​ហើយ នៅ​តែ​មាន !

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ករណី​ឆ្លង​ដែន​ខុសច្បាប់​ទៅ​លួច​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ នៅ​តែ​កើត​មាន ទោះបីជា​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វើការ​ណែនាំ និង​ហាមឃាត់​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​មាន​អ្នកខ្លះ​ត្រូវ​ថៃ​ចាប់​បាន​វាយ​ធ្វើបាប និង​ត្រូវ​គេ​បាញ់​សម្លាប់ ព្រាត់​ប្រពន្ធ​កូន​ថែម​ទៀត…

ខេត្ត​ប៉ៃលិន ៖ ករណី​ឆ្លង​ដែន​ខុសច្បាប់​ទៅ​លួច​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ នៅ​តែ​កើត​មាន ទោះបីជា​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វើការ​ណែនាំ និង​ហាមឃាត់​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​មាន​អ្នកខ្លះ​ត្រូវ​ថៃ​ចាប់​បាន​វាយ​ធ្វើបាប និង​ត្រូវ​គេ​បាញ់​សម្លាប់ ព្រាត់​ប្រពន្ធ​កូន​ថែម​ទៀត ។ មើលទៅ​ពួក​គេ​មិន​រាងចាល​ដែរ ព្រោះ​ឈ្មួញ​ខ្មែរ​បាន​ជូ​ល​ឱ្យទៅ​លី​សែង​ក្នុង​តម្លៃ​ថ្លៃ និង​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ព្រំដែន​ថែម​ទៀត ទើប​ពួក​គេ​បន្ត​ធ្វើ​សកម្មភាព​ម្តង​ហើយ​ម្តងទៀត រហូត​ដល់​ចាប់​ឃាត់ខ្លួន​ទាំងអស់​តែ​ម្តង ។

ហេតុការណ៍​ថៃ​ចាប់​ឃាត់ខ្លួន​កម្មករ​ខ្មែរ​ឆ្លង​ដែន​ទៅ​លី​សែង​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​0៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៦៧ និង​៦៨ ជាប់​នឹង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ថៃ បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​ខាង​នគរបាល​ខ្មែរ​ថា ខាង​ទាហាន​ថៃ​បាន​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ករណី​លួច​ឆ្លង​ដែន​ខុសច្បាប់ ចូល​ទៅ​អារឈើ​នៅ​ក្នុង​ទឹកដី​ថៃ​ចន្លោះ​បង្គោល​សីមា​លេខ​៦៧ និង​៦៨ ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ហើយ​ក៏​បាន​ធ្វើការ​ទំនាក់ទំនង និង​ផ្ញើ​រូបភាព​ជនសង្ស័យ​ទាំងអស់​មក​ឲ្យ​ភាគី​ខ្មែរ​មើល ។

ប្រភព​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ប្រាំពីរ​នាក់​ខាងលើ ត្រូវ​បាន​ទាហាន​ថៃ​បញ្ជូន​ទៅ​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ដ​ចាន់​បូ​រី ប្រទេស​ថៃ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ