ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូងគោ​កំពុង​តែ​រាតត្បាត​អ្នកភូមិ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គោ​ទាំង​ហ្វូង​ត្រូវ​បាន​គេ​លែង​ឲ្យ​ដើរ​រុករាន ពេញ​ភូមិ​នានា​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​យប់​ទាំង​ថ្ងៃ និង​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ទៅ​ពេល​យប់ ហើយ​ពុំ​ត្រូវ​បាន​អាជ្ញា​ធរមាន​វិធានការ​ឡើយ​។ តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ម្តុំ​វិហារ​អី​ស្លា​ម…

រាជធានី​ភ្នំពេញ ៖ គោ​ទាំង​ហ្វូង​ត្រូវ​បាន​គេ​លែង​ឲ្យ​ដើរ​រុករាន ពេញ​ភូមិ​នានា​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាំង​យប់​ទាំង​ថ្ងៃ និង​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ទៅ​ពេល​យប់ ហើយ​ពុំ​ត្រូវ​បាន​អាជ្ញា​ធរមាន​វិធានការ​ឡើយ​។ តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ម្តុំ​វិហារ​អី​ស្លា​ម បាន​ឲ្យ​ដឹង​ថា សត្វ គោ​ត្រូវ​បាន​គេ​លែង​ឲ្យ​ដើរ​ទាំង​ហ្វូង​ៗ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​អនាធិបតេយ្យ​បំផុត ជា​ហេតុ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ព្រមទាំង​បំផ្លិចបំផ្លាញ​ដល់​របស់របរ និង​ផលដំណាំ​នានា​ដែល​គេ​ដាំ និង​ទុក​មុខ​ផ្ទះ មិនតែប៉ុណ្ណោះ​គោ​ទាំងនោះ​បាន​ជុះអាចម៍ ធ្លាក់​ពេញ​ផ្លូវ ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា​គោ​ទាំងនោះ​មាន​ច្រើន​ហ្វូង បាន​ដើរ​កណ្តាលផ្លូវ ទាំង​យប់​ទាំង​ថ្ងៃ​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ពេល​ខ្លះ​ដេក​នៅ​កណ្តាលផ្លូវ​តែ​ម្តង​។ នៅ​ពេល​ខ្លះ​គោ​ទាំងនោះ​បង្ក​ឲ្យ​ស្ទះចរាចរណ៍​ផង​ដែរ​។ តាម​សម្ដី​អ្នកស្រុក​ឲ្យ​ដឹង​ទៀត​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​រងគ្រោះថ្នាក់​ដោយសារ​តែ​សត្វ​គោ ហើយ​រាយការណ៍​ទៅ​អាជ្ញាធរ​សង្កាត់ ខណ្ឌ ដើម្បី​មាន​វិធានការ តែ​គេ​ឃើញ​គោ​ទាំងនោះ​នៅ​តែ​បង្ក​អនាធិបតេយ្យ រុករាន​ដល់​ភូមិ អ្នកស្រុក​ដដែល​។

តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា កន្លង​មក មាន​អ្នក​ធ្វើ​ដំណើរ ដោយ​ម៉ូតូ​ជា​ច្រើន​នាក់​បាន​រងគ្រោះថ្នាក់​ដោយសា​តែ​ហ្វូងគោ​ទាំងនោះ ដើរ​ពេញ​ផ្លូវ និង​ដេក​នៅ​កណ្តាល​ពេល​យប់​។ តាម​មន្ត្រីសង្កាត់​ម្នាក់ បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​អាជ្ញាធរ បាន​ឃាត់​គោ​ទាំងនោះ​យក​មក​ទុក​សាលាសង្កាត់ ហើយ​បាន​ហៅ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​អប់រំ​ឲ្យ​ឈប់​លែងគោ​អនាធិបតេយ្យ​ទៀត តែ​ម្ចាស់​នៅ​តែ​មិន​ស្តាប់​តាម​ការ​ណែនាំ នៅ​តែ​ចិញ្ចឹម​គោ​លែង​ឲ្យ​ដើរ​ពេញ​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ