ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រីក​វិស័យ​ដឹក​ជញ្ជូន​អ្នកដំណើរ​នៅ​កម្ពុជា តាម​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា​ទំនើប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា ការ​ទិញ​សំបុត្រ​ឡានក្រុង​នៅ​មាន​រូបភាព​ជា​លក្ខណៈ​​ប្រពៃណី​នៅឡើយ ​គឺ​ទិញ​នៅ​តាម​ស្ថានីយ​ផ្ទាល់​តែ​ម្តង ។ ហើយ​ការ​ទិញ​តាម​ប្រព័​ន្ធ​​អេ​ឡិច​ត្រូ​និ​ច​ក៏​នៅ​មាន​កម្រិត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ។ ហេតុ​ដូចនេះ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា ការ​ទិញ​សំបុត្រ​ឡានក្រុង​នៅ​មាន​រូបភាព​ជា​លក្ខណៈ​​ប្រពៃណី​នៅឡើយ ​គឺ​ទិញ​នៅ​តាម​ស្ថានីយ​ផ្ទាល់​តែ​ម្តង ។ ហើយ​ការ​ទិញ​តាម​ប្រព័​ន្ធ​​អេ​ឡិច​ត្រូ​និ​ច​ក៏​នៅ​មាន​កម្រិត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ។ ហេតុ​ដូចនេះ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី​ និង​ក្រុមហ៊ុន BookMeBus ដែល​ជា​ក្រុមហ៊ុន​ទទួល​លក់​សំបុត្រ​រថយន្ត​បាន​ចាប់​ដៃ​គ្នា​បង្កើត​នូវ​សេវាកម្ម​ទិញ​សំបុត្រ​ឡានក្រុង​តាម​ភ្នាក់ងារ​ទ្រូ​ម៉ា​ន់​នី ។

ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក គង់ មាន អគ្គនាយក​ក្រុម​ហ៊ុន​ទ្រូ​ម៉ា​ន់​នី​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ទាំង​ពីរ​បាន​សហការ​គ្នា ក្នុង​គោល​បំណង​រួម​គឺ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​ទិញ​សំបុត្រ​ឡានក្រុង ។

ក្នុង​នោះ​អ្នកដំណើរ ពុំ​ចាំបាច់​ចំណាយពេល​ទៅ​ទិញ​សំបុត្រ​នៅ​ស្ថានីយ​ឡានក្រុង​នីមួយ​ៗ​នោះ​ទេ ហើយ​ក៏​មិន​ចាំបាច់​ទៅ​រង់ចាំ​យក​សំបុត្រ​មុន​ពេល​ចេញដំណើរ​បន្ទាប់​ពី​កក់​សំបុត្រ​តាម​ទូរស័ព្ទ​នោះ​ដែរ ។

លោក​បន្ត​ថា ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី តែងតែ​គិតគូរ​ដល់​ភាព​ងាយស្រួល​របស់​អតិថិជន​ខ្លួន ជា​និច្ច ជាក់ស្ដែង​កន្លង​មកនេះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​បណ្ដា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ទ្រូ​ម៉ា​ន់​នី ។ ម្យ៉ាងវិញទៀត​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​ប្រើប្រាស់​សេវា​កម្ម​របស់​ទ្រូ​ម៉ា​ន់​នី ក្រុមហ៊ុន​ក៏​បាន​រៀបចំ​អោយ​មានការ​ឈ្នះ​រង្វាន់​ជា​ប្រចាំ​ផង​ដែរ ។

លោក ជា ឡង់​ដា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BookMeBus បានឱ្យ​ដឹង​ថា កន្លង​មក វា​មាន​ភាព​​ពិបាក​សម្រាប់​អ្នកដំណើរ តាម​រថយន្តក្រុង ព្រោះ​ពួក​គាត់​ត្រូវ ទៅ​កាន់​ស្ថានីយ៍​លក់​សំបុត្រ ដើម្បី​ទិញ​សំបុត្រ​ទុក ហើយ​នៅ​ថ្ងៃ​ចេញដំណើរ​ត្រូវ​ទៅ​កាន់​ស្ថានីយ​​រថយន្តក្រុង​ម្ដងទៀត ដូចនេះ​អ្នកដំណើរ​ត្រូវការ​ទៅ​កាន់​ស្ថានីយ​ច្រើន​ដង មុន​នឹង​បាន​ចេញដំណើរ​ទៅ​កាន់​គោលដៅ ។ អ្វី​ដែល​សំខាន់​នោះ ដោយសារ​តែ​ចរាចរណ៍​នៅ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ ដែល​ធ្វើ​ឱ្យ​អ្នកដំណើរ​ត្រូវ ចំណាយ​ពេល​​ច្រើន រាល់ពេល​ធ្វើ​ដំណើរ​ម្ដង​ៗ​នៅ​ក្នុង​ក្រុង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ