ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG បន្ត​​ស្មា​ត​​ហ្វូន​​ស៊េរី L​ ជា​មួយ​​ Optimus L9

12 ឆ្នាំ មុន

SEOUL, ២៩សីហា២០១២​ ៖ ទូរស័ព្ទ LG Optimus L9​ នឹងបន្តស៊េរី L ដែលជា​ស៊េរី​ស្មាត​ហ្វូន​​មាន​ការរចនា​ម៉ូតដ៏ស្រស់​ស្អាត​បំផុត​ និងទទួល​បាន​ការ​កោត​សរ​សើ​រមិន​ដាច់​ពី​មាត់​អតិ​ថិជន ។​ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ពី Optimus​ L3,​ Optimus​ L5​ និង​ Optimus L7,​ ក្រុមហ៊ុន​ LG បានបន្ត​ភាព​ជោគ​ជ័យ​នេះ​ដោយ​ផ្ដោត​កាន់​តែខ្លាំង​ទៅ​លើ​ការ​រចនា​ដ៏ល្អ​ប្រណីតគឺ​ Optimus

​SEOUL, ២៩សីហា២០១២​ ៖ ទូរស័ព្ទ LG Optimus L9​ នឹងបន្តស៊េរី L ដែលជា​ស៊េរី​ស្មាត​ហ្វូន​​មាន​ការរចនា​ម៉ូតដ៏ស្រស់​ស្អាត​បំផុត​ និងទទួល​បាន​ការ​កោត​សរ​សើ​រមិន​ដាច់​ពី​មាត់​អតិ​ថិជន ។​ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ពី Optimus​ L3,​ Optimus​ L5​ និង​ Optimus L7,​ ក្រុមហ៊ុន​ LG  បានបន្ត​ភាព​ជោគ​ជ័យ​នេះ​ដោយ​ផ្ដោត​កាន់​តែខ្លាំង​ទៅ​លើ​ការ​រចនា​ដ៏ល្អ​ប្រណីតគឺ​ Optimus L9 ។

ដោយ​ទទួល​ក្បាច់​​​រចនា​ដ៏ល្អ​ប្រណីត​ពីស៊េរី L,​ Optimus L9​ មាន​កម្រាស់​ត្រឹមតែ​ 9.1 ​មីលី្ល​ម៉ែត្រ​ ជាមួយ​នឹងវ័ណ្ឌលោហៈ និងរាង​ជ្រុង​ស្រស់​ស្អាតទំនើប​ទាន់​សម័យ​ ជាពិសេស​មាន​ភាព​ងាយ​ពេល​កាន់​ក្នុង​ដៃ ។Optimus​ L9 បំពាក់​ដោយ​អេក្រង់​ដ៏ធំទំហំ​4.7 អីុញ​ មាន​រូបភាពម៉ដ្ឋ​ និងភ្លឺច្បាស់​​ជា​មួយ​បច្ចេក​វិទ្យា​ IPS​ មាន​ពណ៌​ធម្ម​ជាតិ​ដូច​រូប​ពិត​ដើម្បីផ្ដល់អេក្រង់​ល្អបំផុត​ដល់​អតិថិ​ជន​ក្នុង​ការ​អាន​និង​មើល​រូប​ភាព ។​ ក្រៅពីនោះ​ជា​មួយ​ថ្ម SiO+​ ទំហំ2150mAh​ ធ្វើឱ្យ​លោក​អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី​នានា​ និង​លក្ខណៈ​ពិសេស​ជា​ច្រើន​បានរយៈពេល​យូរដោយ​រក្សា​រូប​រាង​ដ៏ស្ដើង​នៃ​ទូរ​ស័ព្ទ ។

ម្យ៉ាងទៀត​ Optimus L9 បាន​ផលិត​ឡើង​ជា​ស្មាត​ហ្វូនដែល​មាន​ភាព​វៃឆ្លាត​ជាង​មុន ដោយ​មានលក្ខណៈ​ពិសេស​នៃបទ​ពិសោធន៍​អ្នក​ប្រើប្រាស់ (UX) ខុសប្លែកជាងមុនមានដូចជា កម្មវិធី QTranslator, My Style Keypad, និង​កម្ម​វិធីដ៏ល្បី​គឺ​QuickMemo​TM​ ។​Qtranslator​ មិនត្រឹមតែជា​កម្ម​វិធី​សម្រាប់​បក​ប្រែពាក្យ​ប៉ុណ្ណោះ​ទេ​ តែវាក៏អាច​បក​ប្រែ​ប្រយោគទាំងមូល​ដល់​ទៅ​៦៤​ភាសា ដោយ​ប្រើ​កាមេរ៉ាថត​យក​រូប​ភាព​ បន្ទាប់មក​បំលែង​រូប​នោះ​ជាអក្សរ​តាម​រយៈ​បច្ចេកវិទ្យា​ Optical Character Recognition (OCR) ។

ចំណែកកម្មវិធី​ My​ Style  Keypad ជា​កម្ម​វិធី​ថ្មីសន្លាង​ដែល​អាច​ឱ្យ​លោក​អ្នក​ប្ដូរទម្រង់​ក្ដារ​ចុច​ទៅ​តាមដៃ​ដូចជាការវាយ​អក្សរ​ដោយ​ប្រើ​ដៃ​តែម្ខាង​ (ឆ្វេង​ ឬស្ដាំ)​ ឬប្រើដៃពីរ ។​ កម្មវិធី QuickMemoTM​  អាច​ឱ្យ​លោកអ្នក​ថតយក​រូប​អេក្រង់​ ហើយសរ​សេរ និងចែក​រំលែក​តាម​រយៈ​ប៊្លូធូស​ សារ​ អីុម៉េល​ ហ្វេសប៊ុក​ ​ឬ​កម្មវិធី​សន្ទនា​​កម្សាន្ត​នានាជា​ដើម ។
លក្ខណៈពិសេស ៖
• Android 4.0 Ice Cream Sandwich
• CPU 1GHz Dual-Core
• អេក្រង់ 4.7 អីុញ IPS
• 4GB Internal Memory / 1GB RAM
• កាមេរ៉ាក្រោយ 5MP/ កាមេរ៉ាមុខ VGA
• ថ្ម 2150 mAh SiO+
• ទំហំ 131.9 x 68.2 x 9.1mm / 125g
• ផ្សេងៗ ៖​ QuickMemoTM​ , Qtranslator, My Style Keypad ៕