ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​កម្សាន្ត​ញូវយ៉ក​អះ​អាង​ថា របាំស្រាត​គឺ​ជា​«សិល្បៈ»​មិន​គួរ​បង់​ពន្ធ

12 ឆ្នាំ មុន

ក្លឹប​កម្សាន្ត​សំរាប់​បុរស​មួយ​ ក្នុង​ទីក្រុង​ញូវយ៉ក​មាន​គោល​បំណង​ចង់​គេច​ពី​ការ​បង់​ពន្ធ​ដ៏​សន្ធឹក​សន្ធាប់​ ដោយ​មាន​អំណះ​អំណាង​ថា ការរាំ​ស្រាត​​ជា​​សិល្បៈ ។ក្លឹបកម្សាន្ត​នៅ​ក្រុង​ញូវយ៉ក​ បាន​ផ្តល់​​ហេតុ​ផល​ថា «ការ​រាំ​ទៅ​ដល់​កៅ​អី»​ របស់​អតិថិជន ជា​ការ​សំដែង​សិល្បៈផ្នែក​អារម្មណ៍ និង​តន្រ្តី​ ដូច​គ្នា​នឹង​ការ​ទស្សនា​តាម​ទូរទស្សន៍ ឬ​ការ​សំដែង​របាំ​បាឡេដែរ។ លោក​អេន​ឌ្រូ មេក​ខូលឡាហ្វ

ក្លឹប​កម្សាន្ត​សំរាប់​បុរស​មួយ​ ក្នុង​ទីក្រុង​ញូវយ៉ក​មាន​គោល​បំណង​ចង់​គេច​ពី​ការ​បង់​ពន្ធ​ដ៏​សន្ធឹក​សន្ធាប់​ ដោយ​មាន​អំណះ​អំណាង​ថា ការរាំ​ស្រាត​​ជា​​សិល្បៈ ។ក្លឹបកម្សាន្ត​នៅ​ក្រុង​ញូវយ៉ក​ បាន​ផ្តល់​​ហេតុ​ផល​ថា «ការ​រាំ​ទៅ​ដល់​កៅ​អី»​ របស់​អតិថិជន ជា​ការ​សំដែង​សិល្បៈផ្នែក​អារម្មណ៍ និង​តន្រ្តី​ ដូច​គ្នា​នឹង​ការ​ទស្សនា​តាម​ទូរទស្សន៍ ឬ​ការ​សំដែង​របាំ​បាឡេដែរ។ លោក​អេន​ឌ្រូ មេក​ខូលឡាហ្វ មេ​ធាវី​របស់​ក្លឹប​កម្សាន្ត​នោះ​​បញ្ជាក់​ថា «ប្រសិន​បើ​លោក​អ្នក​បាន​ឃើញ​របាំ​នេះ​ អ្នក​នឹង​ត្រូវ​ប្រាប់​ថា មិន​មែន​ជា​ការ​សំដែង​អាស​អា​ភាស ប៉ុន្តែ​ជា​ការ​សំដែង​ដ៏​ល្អ​គួរ​ឱ្យ​គយ​គន់» ។

ការ​ព្យា​យាម​ក្នុង​ការ​សំ​ចៃ​ប្រាក់​លើ​ថ្លៃ​ពន្ធ​ប្រហែល​១២៤.០០០ដុល្លារ ក្នុង​មួយ​ឆ្នាំ​របស់​ក្លឹប​របាំ​​ស្រាតនេះ​ បាន​ទទួល​ការ​គាំ​ទ្រ​ពី​អ្នក​សិក្សា​ផ្នែក​របាំ​បរទេស​ម្នាក់​ និង​ធ្លាប់​ចូល​​លេង​កម្សាន្ត​ក្នុង​ក្លឹប​នេះ ។បញ្ហា​នោះ​​ត្រូវ​បាន​លើកយក​ទៅពិភាក្សា​វែក​ញែក​នៅ​សាលា​ឧទ្ធរណ៍ ក្នុង​ទី​ក្រុង​កាល​ពីពេល​ថ្មី​ៗ​កន្លង​មក និ​ងបាន​សម្រេច​ថា តើ​ក្លឹប​កម្សាន្ត​នេះគួរ​ត្រូវ​បង់​ពន្ធ​​ឬ​អត់? ការ​​ប្រកាស​សាល​ដីកា​គឺ​នៅសប្តាហ៍​ក្រោយ ។

ស្រ្តីរបាំ​ម្នាក់​ថ្លែង​ថា «នេះ​ជា​​សិល្បៈ​យ៉ាង​ពិត​ប្រាកដ ។ ស្រ្តី​របាំ​មួួយ​ចំនួន​ត្រូវ​ហាត់​សម​​អស់​រយៈពេល​ជា​ច្រើន​ម៉ោង» ។បើ​​មាន​​ការ​សម្រេច​ឱ្យ​​ក្លឹប​កម្សាន្ត​នោះ​រួច​ពន្ធ​អាច​ធ្វើ​ឱ្យ​ក្លឹប​កម្សាន្ត​ប្រហែល​២០០​ទៀត​នៅ​ទូ​ទាំង​រដ្ឋ​ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​ប្រើ​​​អំណះ​អំណាង​ដូច​គ្នា​ដើម្បី​មិន​បង់​ពន្ធ​ដែរ​ ។