ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ Ford Ranger ស៊េរី​​ថ្មី​ត្រូវ​បាន​​ប្រកាស​​សម្ពោធ​​ជា​ផ្លូវ​ការ​​នៅ​កម្ពុជា​

12 ឆ្នាំ មុន

ភ្នំពេញ, ថ្ងៃ​ទី​​៧ កញ្ញា ឆ្នាំ​២០១២ ៖​​​ ​ក្រុម​​ហ៊ុន RMA Cambodia នៅ​ថ្ងៃ​នេះ​​បាន​ប្រកាស​​សម្ពោធ​​ជា​ផ្លូវ​ការ​​នូវ​រថយន្ត​ Ford Ranger ស៊េរី​ថ្មី​ដ៏​ទំនើប​​ទាន់​សម័យ​​របស់​ខ្លួន ។ រថយន្ត​​ Ford Ranger ស៊េរី​ថ្មី ជា​ប្រភេទ​​រថយន្ត​ដែល​បាន​រចនា​ឡើង​យ៉ាង​សម្រិត​​​សម្រាំង​​ក្នុង​ការ​ផ្តល់​ជូន​​អតិថិ​ជន​​នូវ​ភាព​រឹង​មាំ និង​សមត្ថ​ភាព​​ដ៏​អស្ចារ្យ​​តាម​រយៈ​ការ​បំពាក់​​នូវ​បច្ចេក​វិទ្យា​​ទំនើប​​​ដែល​អាច​ធានា​​​នូវ​

ភ្នំពេញ, ថ្ងៃ​ទី​​៧ កញ្ញា ឆ្នាំ​២០១២ ៖​​​ ​ក្រុម​​ហ៊ុន RMA Cambodia នៅ​ថ្ងៃ​នេះ​​បាន​ប្រកាស​​សម្ពោធ​​ជា​ផ្លូវ​ការ​​នូវ​រថយន្ត​ Ford Ranger ស៊េរី​ថ្មី​ដ៏​ទំនើប​​ទាន់​សម័យ​​របស់​ខ្លួន ។ រថយន្ត​​ Ford Ranger ស៊េរី​ថ្មី ជា​ប្រភេទ​​រថយន្ត​ដែល​បាន​រចនា​ឡើង​យ៉ាង​សម្រិត​​​សម្រាំង​​ក្នុង​ការ​ផ្តល់​ជូន​​អតិថិ​ជន​​នូវ​ភាព​រឹង​មាំ និង​សមត្ថ​ភាព​​ដ៏​អស្ចារ្យ​​តាម​រយៈ​ការ​បំពាក់​​នូវ​បច្ចេក​វិទ្យា​​ទំនើប​​​ដែល​អាច​ធានា​​​នូវ​សុវត្ថ​ិភាព​​​ខ្ពស់​​ក្នុង​ការ​បើក​​បរ សមត្ថ​ភាព​​សន្សំ​​សំចៃ​​ប្រេង​ខ្ពស់ រួម​ទាំង​​កម្រិត​​ស្តង់​ដា​គុណ​ភាព​ដាច់​គេ​​ប្រកប​​​​ដោ​យ​ផាសុក​ភាព ។

សម្រាប់​ប្រទេស​​កម្ពុជា រថយន្ត Ford Ranger ស៊េរី​ថ្មី​​​ លោក​អ្នក​​អាច​ជ្រើស​​រើស​បាន​​ គឺ​ប្រភេទ​​​រថយន្ត​​ Ford Ranger ដែល​មាន​ម៉ាស៊ីន​​ Duratorq TDCi 2.2L Variable Geometry (VG) Turbo មាន​​ចង្កឹះ​លេខ​អូតូ​​(6-AT) ឬ​លេខ​​ដៃ​ (6-MT) ហើយនិង​ប្រភេទ​​រថយន្ត​ Ford Ranger ដែល​​មាន​ម៉ាស៊ីន Duratorq TDCi 3.2L VG Turbo ដែល​​ប្រើ​ចង្កឹះ​លេខអូតូ​​ (6-AT) ។ ជា​មួយ​​នឹង​​ម៉ាស៊ីន​​​ដែល​​មាន​កម្លាំង​ខ្លាំង​​ និង​ប្រអប់​​លេខ​អូតូ​ចំនួន​​៦​លេខ​​ដែល​បាន​រចនា​​ឡើង​យ៉ាង​ថ្មី​​សន្លាង​នៅ​ក្នុង​​​រថយន្ត Ford Ranger ស៊េរី​ថ្មី លោក​អ្នក​នឹង​ទទួល​បាន​​សមត្ថ​ភាព​សន្សំ​​សំចៃ​ប្រេង​ខ្ពស់​​ និង​បទ​​ពិសោធន៍​​ដ៏​អស្ចារ្យ​​ក្នុង​ការបើក​​បរ​ប្រក​ប​ដោយ​សំឡេង​​ស្ងាត់ ។

តាម​រយៈ​​ប្រសាសន៍​​របស់​លោក DJ Simpson នាយក​គ្រប់​គ្រង​​ផ្នែក​ប្រតិ​បត្តិ​ការ​​នាំ​ចេញ​​ប្រចាំ​តំបន់​​​អាស៊ី​​​អាគ្នេយ៍​របស់​ក្រុម​​ហ៊ុន Ford Motor Company បាន​​ឱ្យ​ដឹង​ថា ថ្វី​ដ្បិត​​តែ​មា៉ស៊ីន​​​ Duratorq របស់​រថយន្ត Ford Ranger ស៊េរី​ថ្មី មាន​ទំហំតូច​ជាង​មុន ប្រសិន​​បើ​ប្រៀប​​ធៀប​នឹង​​រថយន្ត​ស៊េរី​​មុនៗ ប៉ុន្តែ​​ម៉ាស៊ីន​នេះ​​មាន​កម្លាំង​ស្ទុះ​ខ្លាំង​ ហើយ​ថែម​ទាំង​​សន្សំ​​សំចៃ​​ប្រេ​ង​បាន​​ខ្ពស់​ទៀត​ផង។ នេះ​ក៏​ដោយ​សារ​តែ​​ការ​ប្រឹង​ប្រែង​​ក្នុង​ការ​អភិវឌ្ឍ​នូវ​​បច្ចេក​វិទ្យា​​ផ្នែក​គ្រឿង​​ម៉ាស៊ីន​​របស់​ក្រុម​ហ៊ុន Ford ។

បើ​​ប្រៀប​​ធៀប​​ទៅ​នឹង​រថយន្ត Ford Ranger ស៊េរី​​មុន​ៗ​​ដែល​​មាន​​ម៉ាស៊ីន​​ទំហំ​ 2.5L ​កម្លាំង​ស្ទុះ​​ត្រឹម​​តែ​ 140PS ម៉ា​ស៊ីន​​ Duratorq របស់​រថយន្ត Ford Ranger ស៊េរី​​ថ្មី TDCi 2.2L VG Turbo មាន​​កម្លាំង​ស្ទុះ​​ខ្លាំង​រហូត​ដល់​​ទៅ 150PS ហើយ​មាន​​កម្លាំង​ទាញ​ដល់​ទៅ 375Nm ឯណោះ ។ ទន្ទឹម​​នឹង​នេះ សមត្ថ​ភាព​សន្សំ​​សំចៃ​ប្រេង​​ក៏​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ គឺ​ត្រឹម​តែ​​ 8.1L/100Km ប៉ុណ្ណោះ ។

ជា​មួយ​នឹង​​ការ​បំពាក់​នូវ​ម៉ាស៊ីន​​ Duratorq TDCi 3.2L VG Turbo បាន​ធ្វើ​​ឱ្យ​ប្រភេទ​​រថយន្ត​​ Ford Ranger ស៊េរី​ថ្មី មាន​កម្លាំង​​ខ្លាំង​​ដល់​ទៅ​ 200PS និង​​កម្លាំង​ទាញ​​រហូត​ដល់​​ 470Nm ខ្លាំ​ង​ជាង​រថយន្ត Pickup ដទៃ​​ទៀត​ រី​ឯ​​ប្រសិទ្ធ​ភាព​​នៃ​ការ​ប្រើ​ប្រាស់​​ប្រេង​ឥន្ធនៈ​​​ក៏​កាន់​តែ​​អស្ចារ្យ​​គឺ​ត្រឹម​​តែ​​ 8.9L/100Km ប៉ុណ្ណោះ ។

ការ​អភិ​វឌ្ឍ​ឡើង​​វិញ​នៃ​រថយន្ត Ford Ranger ស៊េរី​ថ្មី បាន​ធ្វើ​​ឱ្យ​​រថយន្ត​​នេះ​កាន់​តែ​​មាន​ភាព​​ស្រស់​សង្ហា​ និង​​ផ្តល់​ភាព​​ទូលាយ​​ជាង​មុន​ដល់​​អ្នក​ប្រើ​ប្រាស់​រថយន្ត Pickup ។ រថយន្ត Ford Ranger ស៊េរី​ថ្មី នឹង​ផ្តល់​ជូន​​​លោក​អ្នក​នូវ​​ផាសុក​ភាព សំឡេង​ស្ងាត់​​ក្នុង​ពេល​បើក​បរ​ ហើយ​​និង​​បច្ចេក​វិទ្យា​​​ពិសេស​ៗ​​ទំនើប​​ដទៃ​ទៀត​​ដែល​គ្មាន​​គូ​ប្រៀប ៕​