ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិន ឡុង ធ្វើ​សន្និសីទ​កាសែត​ផ្សព្វ​ផ្សាយ​ខ្សែ​ភាព​យន្ត​ថ្មី​«រឿង CZ12»

11 ឆ្នាំ មុន

លោកជេកគី ចាន់ ហៅ​ ឈិន​ឡុង កំពូល​ តារាភាព​យន្ត​ចិន​ល្បី​ឈ្មោះ​ជា​ច្រើន​ទសវត្សរ៍​បាន​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១២ នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ចំណង​ដៃ​ខ្សែ​ភាព​យន្ត​ថ្មី​សន្លាងមួយ​ទៀត​​ក្នុង​ឆ្នាំ​២០១២នេះ គឺ​រឿង «CZ12» ។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ សិល្បៈ​ចិន ចេញ​ផ្សាយ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១២ ។
ប្រភព​ព័ត៌មាន​បន្ត​ថា ខ្សែ​ភាព​យន្ត​នេះ​អាច​ជា​ការ​សម្តែង​ចុង​ក្រោយ​របស់​កំពូល​តា​រា​ក្បាច់​គុន​កុង​ហ៊្វូ រូបនេះ ប៉ុន្តែ​មិន​មែន​ជា​ទី​បញ្ចប់​នៃ​អាជីព​របស់​លោក​ទេ ខណៈ​ដែលពេល​នេះ​​លោក​កំពុង​កាន់​អត្ថបទភាព​យន្ត​ចំ​នួន​៤ទៅ​៥​រឿង​នៅ​ក្នុង​ដៃ ។

តា​រា​ភាពយន្ត​វ័យ​៥៨​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​​ធ្វើ​សន្និសីទ​កាសែត​តាម​រថយន្ត​ស្ព័រ​ដ៏​ទំនើប​មួយ​គ្រឿង​ជា​មួយ​តា​រា​ភាព​យន្ត​ស្រី​​ពីរ​ដួង​ទៀត​គឺ​នាង Yao Xingtong និង​នាង Zhang Lanxin ​ដែល​ពួក​នាង​ទាំង​ពីរ​សុទ្ធ​តែមានកេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ចេញ​ពី​ផលិត​កម្ម​ភាព​យន្ត​របស់​លោក ។
 ក្នុង​ឱកាស​នោះ​​ លោកឈិន ឡុង​ បាន​កោត​​សរសើរ​នាង Yao Xington ថា នាង​បាន​ចំណាយ​ពេល​ស្ទើរ​២៤​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត​នេះ ហើយ​អាច​រៀន​ភាសា​បារាំង​ចេះ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេលតែ​​៣​ខែប៉ុណ្ណោះ​ ។ ដោយ​ឡែក​នាង Zhang Lanxin ដែល​ជាអតីត​​កីឡាការិនីតៃក្វាន់ដូ បាន​ឈាន​ជើងចូល​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញនោះ លោក​ឈិន ឡុង បាន​សរសើរ​ពី​ក្បាច់​គុន​កុងហ៊្វូ​​របស់​នាង​ ដែល​រៀន​ឆាប់​ចេះ​ និង​សម្តែង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ នាង Zhang Lanxin ធ្លាប់​ឈ្នះ​​ជើង​ឯកជម្រើស​ជាតិ ក្នុង​វិញ្ញាសា​​តៃ​ក្វាន់​ដូ​នារី ក្នុង​ឆ្នាំ​២០០៤ ក្នុង​ទម្ងន់​៥៥​គីឡូក្រាម ។

ប្រភព​ព័ត៌មាន​​​បន្ត​ថា នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ តា​រា​ភាព​យន្ត​ទាំង​បី​ដួង​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​​តា​រា​ភាព​យន្ត​ជើង​ចាស់​ជា​ច្រើន​រូប ។
ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា ខ្សែ​ភាព​យន្ត​រឿង CZ12 នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ក្នុង​រោង​មហោស្រព​ទូទាំង​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១២ ខាង​មុខ ៕